សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 12, 2012

ផ្សារ​ស្ទឹងមានជ័យ​ថ្មី​គ្រោង​បើក​ដំណើរ​ការ​នៅ​ខែ​មីនា ឆ្នាំ​២០១៣

121011_06c
មាន​អតិថិជន​ខ្លះ​បាន​មក​កក់​តូប​នៅ​ផ្សារស្ទឹងមាន​ជ័យ​ថ្មី ជាបណ្តើរៗហើយ 

ភ្នំពេញៈ ផ្សារ​ស្ទឹង​មានជ័យ​ថ្មី​ដែល​មាន​កម្ពស់​ពីរ​ជាន់​ស្ថិត​នៅ​តាម​បណ្តោយ ផ្លូវ​ព្រះមុនីរ៉េត​ គ្រោង​នឹង​បើក​ដំណើរ​ការ​នៅ​ខែ​មីនា ​ឆ្នាំ​២០១៣​ខាង​មុខ​ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​នាយក​ផ្នែក​ទីផ្សារ​របស់​ផ្សារ​ស្ទឹង មានជ័យ​ថ្មី។
លោក សេង ឌីណា នាយក​ផ្នែក​ទីផ្សារ​នៃ​ផ្សារ​ស្ទឹង​មានជ័យ​ថ្មី មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ​យើង​កំពុង​ត្រៀម​បញ្ចប់​ការ​សាង​សង់​ផ្សារ​នេះ​ ដើម្បី​បើក​ដំណើរ​ការ​នៅ​ខែ​មីនា ឆ្នាំ​២០១៣ ខាង​មុខ​។​ ក្រៅ​ពី​មាន​តូប​ចំនួន​១០០០​ផ្សារ​នេះ​ក៏​មាន​បើក​សេវាកម្ម​ផ្សេង​ៗ​ដូច​ជា ភោជនីយដ្ឋាន កន្លែង​ម៉ាស្សា ​អ៊ុតសក់​ និង​កន្លែង​កម្សាន្ត​សម្រាប់​កុមារ​ផង​ដែរ​។ លោក​បាន​ប្រាប់​ទៀត​ថា តូប​ក្នុង​ផ្សារ​ស្ទឹង​មានជ័យ​ថ្មី​មិន​លក់​ផ្តាច់​ជូន​អតិថិជន​នោះ​ទេ គឺ​សម្រាប់​តែ​ការ​ជួល​ប៉ុណ្ណោះ​។
លោក​បាន​ថ្លែង​ថា​៖​«​នៅ​ម្តុំ​នេះ​ មិន​ទាន់​មាន​ផ្សារ​ទំនើប​ និងផ្សារ​ធំៗ​នៅ​ឡើយ​ទេ ​ហេតុ​នេះ​យើង​មិន​មាន​ការ​ព្រួយបារម្ភ​ពី​ការ​ប្រកួត​ប្រជែង​នោះ​ទេ ហើយ​យើង​រំពឹង​ថា ដំណើរ​ការ​របស់​ផ្សារ​ស្ទឹងមាន​ជ័យ​ថ្មី​នឹង​ទទួល​បាន​ជោគ​ជ័យ​»​។ ​
លោក​បាន​បន្ត​ថា​៖​«​យើង​មិន​បើក​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ ជាផ្សារ​ទំនើប​នោះ​ទេ ពីព្រោះ​ប្រជាជន​ខ្មែរ​មិន​សូវ​ហ៊ាន​ចូល​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ទេ​ដោយ ពួក​គាត់​យល់​ថា ទំនិញ​នៅ​ផ្សារ​ទំនើប​មាន​តម្លៃ​ថ្លៃ​។ ផ្សារ​ស្ទឹងមានជ័យ​ថ្មី មាន​លក្ខណៈ​សាមញ្ញ​ស្អាត​ និង​មាន​បរិស្ថាន​ល្អ​ទៀត​ផង​»។
លោក ឌីណា​ មិន​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​ការ​ចំណាយ​លើ​ការ​វិនិយោគ​ និង​ចំនួន​អតិថិជន​ដែល​បាន​មក​កក់​តូប​ ឬ​ស្តង់​នៅ​ក្នុង​ផ្សារ​នេះ​ទេ ដោយ​លោក​គ្រាន់​តែ​បាន​ប្រាប់​ថា ពេល​នេះ​យើង​កំពុង​ដំណើរ​ការ​ចុះ​ឈ្មោះ​អតិថិជន​មក​កក់​តូប​ ដើម្បី​បើក​អាជីវកម្ម​របស់​ពួក​គេ​នៅ​ពេល​ខាង​មុខ​។
លោក សេន ច័ន្ទរាត្រី​ អគ្គ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ីអ៊ីអេ មាន​ប្រសាសន៍​ថា ​ការ​បង្កើត​ផ្សារ​ទំនើប​ធំៗ​នៅ​ប្រទេស​កម្ពុជា​នា​ពេល​កន្លង​មក​ ភាគ​ច្រើន​មិន​ទាន់​ត្រឹម​ត្រូវ​នោះ​ទេ ព្រោះ​ការ​លក់​ទំនិញ​មិន​ត្រូវ​តាម​ស្តង់ដារ​ជា​ផ្សារ​ទំនើប និង​លក់​ថ្លៃ​ខ្ពស់​ពេក​។ លោក​បាន​ប្រាប់​ទៀត​ថា ផ្សារ​ទំនើប​គួរ​តែ​មាន​ទំនិញ​ប្លែកៗ​ និង​មាន​គុណភាព​ខ្ពស់​ ដែល​ផ្សារ​ធម្មតា​មិន​មាន​ មិន​មែន​លក់ទំ​និញ​ដូច​ផ្សារ​ធម្មតា​នោះ​ទេ​​។ ​លោក​ក៏​បាន​និយាយ​ភ្ជាប់​ទៅ​នឹង​គម្រោង​បើក​ផ្សារ​ទំនើប​របស់​ជប៉ុន​នៅ​ពេល​ ខាង​មុខ​នេះ​ថា ការ​បើក​ផ្សារ​ទំនើប​របស់​ជប៉ុន​នៅ​ពេល​ខាង​មុខ​អាច​នឹង​ទទួល​បាន​ជោគជ័យ​ខ្លាំង ប្រសិន​បើ​ពួក​គេ​ធ្វើ​បាន​ល្អ​ ព្រោះ​ពួក​គេ​មាន​កេរិ៍្ត​ឈ្មោះ​ល្អ​ មាន​អតិថិជន​យូរ​អង្វែង និង​មាន​លក់​ទំនិញ​នាំ​ចូល​មក​ពី​ប្រទេស​ជប៉ុន​សុទ្ធ​ល្អ​ទៀត​ផង​។
លោក បាន​ថ្លែង​ថា​៖«ការ​វិនិយោគ​ដែល​ឆ្លាតវៃ​នា​ពេល​នេះ គួរ​តែ​វិនិយោគ​ផ្សារ​ដែល​មាន​លក្ខណៈ​មធ្យម ហើយ​ដើម្បី​បាន​ជោគជ័យ​អ្នក​វិនិយោគ​ត្រូវ​ធ្វើអ្វី​ដែល​គេ​មិន​ទាន់​ធ្វើ​ បាន ឬ​មិន​ទាន់​មាន»៕

No comments:

Post a Comment

yes