សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 10, 2012

ពិធីករ " ៩នាទីនៃសំណើច " លោក ជា ព្រហ្មពេជ្រ ទទួលមរណភាព

Photo by Looking Today

ភ្នំពេញ៖ ពិធីករសំប្បូរវោហារស័ព្ទ ប្រចាំស្ថានីយទស្សន៍ខ្មែរប៉ុស្តិ៍លេខ ៩ ជាពិសេសក្នុងកម្មវិធី "៩នាទីនៃសំណើច" លោក ជា ព្រហ្មពេជ្រ បានទទួលមរណភាព កាលពីល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២ បន្ទាប់ពីលោកបាន សម្រាក ព្យាបាល ស្ថានភាព ជំងឺរលាកតម្រងនោម អស់រយៈពេល ១សប្តាហ៍រួចមក ។
លោក ជា ព្រហ្មពេជ្រ ត្រូវបានទស្សនិកជន ស្គាល់ទាំងក្មេង ទាំងចាស់ តាមរយៈការនិទានរឿង កំប្លែងខ្លីៗ និងសម្តែងខ្លួនឯងផ្ទាល់ ជូនទស្សនិកជនទស្សនា ជារៀងរាល់ថ្ងៃ តាមរយៈស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ ៩ ក្នុងក្រុមជាមួយ នាយ ធឿន និងនាយ ការ៉ូ និងតារាកំប្លែង ជាច្រើនទៀត ដែលធ្វើឲ្យទស្សនិកជន ផ្ទុះសំណើចសើច ក្អាកក្អាយ បាត់អស់ទុក្ខកង្វល់។
ប៉ុន្តែជាអកុសលចាប់ ពីពេលនេះតទៅ ទស្សនិកជនលែង បានផ្ទុះសំណើច ជាមួយនឹងលោក ជា ព្រហ្ម ពេជ្រទៀតហើយ ដោយសារតែរូបលោក បានទទួលមរណភាព លាចាកពីលោកនេះទៅ ក្រោមក្តីអាលោះអាល័យ ពីសំណាក់ក្រុមគ្រួសារ ពីសំណាក់មិត្តភក្តិ ជាអ្នកសិល្បៈដូចគ្នា ក៏ដូចជាមហាជនទូរទៅផងដែរ។

បើតាមការឲ្យដឹងពីលោកស្រី រស់ បូសានី ជាភរិយាលោក ជា ព្រហ្មពេជ្រ បានរៀបរាប់ត្រួសៗទាំងទឹក ភ្នែករលីងរលោង និងសម្តីអួលដើមកថា "ប្តីរបស់គាត់ដែលកំពុងតែលេងកំប្លែងរាល់ថ្ងៃ និងលេងតាមហាង ឬពិធីមង្គលការ បានធ្លាក់ខ្លួនឈឺ រយៈ១សប្តាហ៍មកហើយ។ ក្រុមគ្រួសារបានបញ្ជូនគាត់ ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែអាការៈកាន់តែធ្ងន់ធ្ងរទៅៗ ដោយជំងឺទល់លាមក និងរលាកតម្រងនោម ទើបធ្វើឲ្យគាត់ទទួលមរណភាព ទាំងសោកស្តាយបែបនេះ ខណៈក្រុមគ្រូពេទ្យ ជួយសង្គ្រោះអស់លទ្ធភាព។
លោកស្រីបានបន្ថែមសម្តីមួយៗ ទៀតថា ពេលនេះក្រុមគ្រួសារកំពុងតែ ប្រារព្ធពិធីបុណ្យសព ដោយមានការចូលរួម ពីសំណាក់ក្រុមការងារ ជាតារាកំប្លែងដូចគ្នា ចូលរួមរំលែកទុក្ខ ដោយបុណ្យនេះ កំពុងធ្វើនៅគេហដ្ឋាន របស់អ្នកស្រីផ្ទាល់ នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
គួរបញ្ជាក់ថា លោក ជា ព្រហ្មពេជ្រ អាយុ ៤៨ឆ្នាំ ក្រៅពីមានអាជីពជាតារាកំប្លែង លោកក៏មាន មុខងារធ្វើជាមន្ត្រី យោធាមាន ឋានន្តរស័ក្តិវរសេនីយ៍ទោ ជានាយរងការិយាល័យ លេខាធិការដ្ឋាន អង្គភាពទីចាត់ការបំភ័ន្តអក្ខរៈនៃ អគ្គបញ្ជាការដ្ឋាន កងយុទ្ធពលខេមរភូមិន្ទ ។ លោកបានរៀបការកាលពី ឆ្នាំ ១៩៩៣ជាមួយអ្នកស្រី រស់ បូសានី និងទទួលបាននូវ ចំណងបុត្រចំនួន៣នាក់ ប្រុស១ ស្រី២ ៕

No comments:

Post a Comment

yes