សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 10, 2012

កូនប្រុសតិរច្ឆាន សងគុណឪពុកថ្ងៃ ដាក់បិណ្ឌ ដោយគ្រាប់កាំភ្លើង ស្លាប់ក្នុងថ្លុកឈាម

កំពង់ឆ្នាំង ៖ កូនប្រុសតិរច្ឆាន ដែលជា មន្ដ្រីយោធា បានសងគុណលោកឪពុកបង្កើត នៅថ្ងៃបុណ្យដាក់បិណ្ឌដោយគ្រាប់កាំភ្លើងអាកា ស្វាយបត់ បណ្ដាលឱ្យឪពុករបស់ខ្លួនដែលខិតខំ បីបាច់ថែរក្សាតាំងពីកើតមកនោះ ស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមគួរឱ្យរន្ធត់ជាទីបំផុត ប៉ុន្ដែកូន ប្រុសតិរិច្ឆានរូបនេះ មិនអាចរត់គេចផុតពីសំ ណាញ់ច្បាប់នោះឡើយ គឺត្រូវកម្លាំងនគរ បាលមូលដ្ឋានចុះទៅឃាត់ខ្លួនភ្លាមៗនៅ កន្លែងកើតហេតុតែម្ដង ។
អំពើឃាតកម្មដែលកូនប្រុសបានបាញ់ សម្លាប់ឪពុករបស់ខ្លួនខាងលើនេះ បានធ្វើឱ្យ មានការភ្ញាក់ផ្អើល និងគួរឱ្យរន្ធត់យ៉ាងខ្លាំង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងបិណ្ឌទី៩ ស្ថិត នៅផ្ទះជនរងគ្រោះក្នុងភូមិអណ្ដូងឫស្សី ឃុំ ស្រែថ្មី ស្រុករលាប្អៀរ ខេត្ដកំពងឆ្នាំង ដែល អំពើឃាតកម្មបង្កឡើងដោយកូនតិរិច្ឆាន ខាងលើនេះ គឺផ្ដើមចេញពីការផឹកស៊ីហើយ ខឹង នឹងឪពុករបស់ខ្លួន គ្រាន់តែស្ដីឱ្យបន្ដិច បន្ដួចតែ ប៉ុណ្ណោះ ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា កូនតិរិច្ឆានរូបនេះមានឈ្មោះ រិន សារ៉េន អាយុ២៧ឆ្នាំ ជាមន្ដ្រីយោធា ឈរជើងនៅសមរភូមិ ជួរមុខ ដោយឡែក ឪពុកដែលជាជនរងគ្រោះ ស្លាប់ដោយគ្រាប់ កាំភ្លើងរបស់កូនបង្កើតខ្លួនឯងនោះ មាន ឈ្មោះរីម សារ៉េត អាយុ៤៤ឆ្នាំ ។
មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដទៀតថា មុនពេលកើតហេតុ ជនសង្ស័យរូបនេះ ដែល ទើបត្រឡប់មកពីអង្គភាពហើយមកលេង ផ្ទះ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១២ លុះ នៅយប់ថ្ងៃកើតហេតុនោះ រូបគេបានបបួល មិត្ដភក្ដិមកផឹកស៊ីនៅក្រោមផ្ទះ។ ប៉ុន្ដែពេល កំពុងផឹកស៊ីនោះ ស្រាប់តែ កូនតិរច្ឆានរូបនេះ មានជម្លោះពាក្យសំដីជាមួយឪពុកបង្កើត របស់ខ្លួនបន្ដិចបន្ដួច ក៏ស្រាប់តែទាញកាំភ្លើង ម៉ាកអាកា បាញ់មកលើឪពុករបស់ខ្លួនជិត ១០គ្រាប់ បណ្ដាលឱ្យត្រូវពីរគ្រាប់ មួយគ្រាប់ ចំភ្លៅក្បែរគ្រលៀននិងមួយគ្រាប់ទៀតចំ ដើមទ្រូងស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្ដង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងទៀតថា ក្រោយកើតហេតុភ្លាមៗនោះ កូនប្រុសតិរិច្ឆានរូបនេះ មិនអាចរត់គេចខ្លួន បាននោះឡើយ ពោលត្រូវបានកម្លាំងនគរ បាលឃាត់ខ្លួនភ្លាមៗ ក្រោយកើតហេតុ ។
ទាក់ទិនអំពើឃាតកម្មគួរឱ្យរន្ធត់ខាងលើ នេះ ស្នងការនគរបាលខេត្ដកំពង់ឆ្នាំង លោក ឧត្ដមសេនីយ៍ត្រី អាត់ ខែម បានប្រាប់មជ្ឈ មណ្ឌល ព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទនៅ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២ថា ជន សង្ស័យជាកូនប្រុស ដែលបានបាញ់សម្លាប់ ឪពុកខ្លួនឯង ត្រូវបានឃាត់ខ្លួន ក្រោយកើត ហេតុយកមកសួរនាំ ហើយឃុំខ្លួនជាបណ្ដោះ អាសន្ននៅស្នងការដ្ឋាននគរបាលខេត្ដ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
បើតាមមូលហេតុពិតប្រាកដនោះ ក្រោយ ពីការសួរសាក្សីនិងសាច់ញាតិជនរងគ្រោះ ត្រូវបានស្នងការនគរបាល លោកឧត្ដមសេ នីយ៍អាត់ ខែម អះអាងថា អំពើឃាតកម្ម នេះ ផ្ដើមចេញដោយសារតែកូនប្រុសរូបនោះ ខឹងនឹងឪពុករបស់ខ្លួន ស្ដីបន្ទោសបន្ដិចបន្ដួច ត្រឹមតែពាក្យថា វាមិនកើត វាអត់កើត ។
បើយោងតាមលោកអាត់ ខែម បន្ទាប់ពី ឪពុកស្ដីឱ្យបន្ដិចបន្ដួចនោះ កូនប្រុសរូបនេះ បានទាញកាំភ្លើងអាការបស់ខ្លួនបាញ់ជិត១០ គ្រាប់ បណ្ដាល ឱ្យត្រូវឪពុកចំដើមទ្រូងនិង ភ្លៅក្បែរគ្រលៀន ស្លាប់ភ្លាមៗតែម្ដង។
បច្ចុប្បន្នឃាតកជាកូនប្រុសតិរច្ឆានរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅស្នង ការដ្ឋាននគរបាលខេត្ដ ដើម្បីកសាង សំណុំ រឿងបញ្ជូនទៅ តុលាការ រីឯឪពុកដែលជា ជនរងគ្រោះ ត្រូវបានសាច់ញាតិយកទៅធ្វើ បុណ្យ តាមប្រពៃណី។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ ក៏ មានករណីអំពើហិង្សាមួយបានកើតឡើង រវាង ឪពុកនិងកូនប្រុស នៅខេត្ដឧត្ដរមានជ័យ ដែលក្នុង ករណីនេះ កូនប្រុសបានសងគុណ លោកឪពុកនិងថ្ងៃភ្ជុំបិណ្ឌដោយអង្រែបុក គ្រឿង បណ្ដាលឱ្យឪពុកបង្កើតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យ រីឯជន ល្មើសជាកូនប្រុស ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន ។
ប្រភពព័ត៌មានបានបន្ដថា មូលហេតុដែល នាំឱ្យកូនប្រុសរូបនេះ វាយក្បាលឪពុកនិង អង្រែបុកគ្រឿង គឺខឹងឪពុកផឹកស៊ីស្រវឹង ហើយមកសុំលុយ មិនជួយមើលថែកូនៗ ទើប បណ្ដាលឱ្យរូបគេ ប្រព្រឹត្ដទង្វើបែបនេះ។
យ៉ាងណាក៏ដោយគុណឪពុកម្ដាយធំធេង ណាស់ ដូច្នេះកូនប្រុសកូនស្រីទាំងអស់ មិន ត្រូវប្រើទង្វើណាមួយ មិនគប្បីចំពោះពួក គាត់ឡើយ បើទោះបីមានរឿងអ្វីកើតឡើង ក៏ដោយ ក៏មិនត្រូវធ្វើដូច្នេះដែរ៕

No comments:

Post a Comment

yes