សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 29, 2012

ក្រុម​ប្រឆាំង​ថាក់ស៊ីន​ នឹង​ជួប​ជុំ​នៅ ​បាង​កកក្នុង​បំណង​បណ្ដេញ​ប្អូន​ស្រី


ក្រុង​បាង​កក: ក្រុម​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ថៃ​នឹង​ពិចារណា​ធ្វើ​ការ​ជួប​ជុំ​គ្នា​នៅ​ការិយា​ល័យ​លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី​ យីង​ឡាក់ ស៊ី ណា​វ៉ាត្រា​ ជា​តាក់​ទិច​មួយ​ដែល​គេ​ធ្លាប់ប្រើ​ក្នុង​អំឡុង​ពេល​យុទ្ធ​នា ការ​ឆ្នាំ​២០០៨​ ដែលបាន​​នាំដល់​​ការ​កាន់​កាប់​ព្រលាន​យន្ត​ហោះ ក្នុង​​ក្រុង​បាង​កក។
ក្រុម​ដែល​បាន​ជួយ​បណ្ដេញ​រដ្ឋាភិបាល​ទាក់​ទង​នឹង​អតីត​នាយក​រដ្ឋ​មន្ត្រី​លោក ថាក់ស៊ីន ស៊ីណា​វ៉ាត្រា​​ ក្នុង​ឆ្នាំ​២០០៦​និង​ឆ្នាំ​២០០៨​ បាន​ជួប​ជុំ​គ្នា​ក្នុង​ក្រុង​បាង​កក​កាល​ពី​ថ្ងៃ​អាទិត្យ ក្នុង​កិច្ច​ប្រឹង​ប្រែង​មួយដើម្បី​ទម្លាក់​ប្អូន​ស្រី​លោក​ ដែល​គណ​បក្ស​លោក​ស្រី​បាន​ទទួល​សំឡេង​ឆ្នោត​ភាគ​ច្រើន​ នៅ​ក្នុងសភា​កាល​ពី​ឆ្នាំ​មុន​។ ឧត្ដម​សេនីយ៍​យោធា​ចូល​និវត្តន៍​ លោក បូន​លើត ​កាអេវ​ប្រា​ស៊ីត បាន​ចាត់​ទុក​បាតុក​ម្ម​ជា​ជោគ​ជ័យ​ និង​បាន​និ​យាយថា ​បាតុ​កម្ម​បន្ទាប់​អាច​​ធ្វើ​នៅ​ឯ​អគារ​រដ្ឋាភិបាល​។
ក្នុង​សុន្ទរ​កថា​​ដែល​ចាក់​ផ្សាយ​តាម​ទូរ​ទស្សន៍​ខ្សែ​កាប TVD លោក​ បាន​ថ្លែង​ថា៖ «យើង​ពិត​ជា​នឹង រៀប​ចំ​ការ​ជួប​ជុំ​មួយ​ទៀត ​ដើម្បី​បណ្តេញ​រដ្ឋាភិបាល​នេះ​។ នៅ​ឯ​ការ​ជួប​ជុំ​បន្ទាប់​ នឹង​មានចំនួន​ច្រើន​»។

No comments:

Post a Comment

yes