ក្រុងដាឌូណា: ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបើករថយន្តហ្ស៊ីបផ្ទុកពេញដោយគ្រឿងផ្ទុះមួយគ្រឿង ចូលទៅក្នុងព្រះវិ ហារកាតូលិកមួយ ក្នុងពេលសូត្រធម៌ពេលព្រឹកនៅនីហ្សេរីយ៉ា ភាគខាងជើងកាលពីថ្ងៃអាទិត្យ ដោយសម្លាប់មនុស្សយ៉ាងតិច៨នាក់ រងរបួសជាង១០០នាក់ និងបង្កជាការវាយប្រហារតបវិញ ដែលបានសម្លាប់មនុស្សយ៉ាងតិចចំនួនពីរនាក់ទៀត។
គ្មានការអះអាងទទួលខុសត្រូវទេ ប៉ុន្តែក្រុមនិកាយអ៊ិស្លាមបូកូហារ៉ាមធ្លាប់បានបំផ្ទុះគ្រាប់បែកលើព្រះវិហារជាច្រើនកាលពីកន្លងមកក្នុងការប្រយុទ្ធគ្នាដើម្បីបង្កើតរដ្ឋអ៊ិស្លាមមួយនៅនីហ្សេរីយ៉ា ជាទីដែលប្រជាជន១៦០លាននាក់របស់ខ្លួនស្ទើរតែបែកបាក់គ្នារវាងក្រុមគ្រឹស្តសាសនិក និងក្រុមជនមូស្លីម។
ក្រុមសាក្សីបាននិយាយថា ជនបំផ្ទុះគ្រាប់បែក បានបើករថយន្តបំបុកជញ្ជាំងវិហារសេនតីតា ដែលមាមនុស្សពេញក្នុងតំបន់ម៉ាឡាលីនៃក្រុងកាឌូណា ជាក្រុងចលាចលជនជាតិនិងចម្រុះ សាសនា។
ជញ្ជាំងវិហារនោះ ត្រូវបានបំផ្ទុះទម្លាយ និងឆេះឡើងខ្មៅ ជាមួយគំនរបែកបាក់រាយនៅជុំវិញ។
No comments:
Post a Comment
yes