សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 3, 2012

សំណុំ​រឿង​ឃាត​កម្ម​លោក​ ឈុត ​វុទ្ធី ​ត្រូវ​បាន​តុលា​ការ​តម្កល់​រឿង​ទុក​ឥត​ចាត់​ការ​


chut-vuthy-vod
លោក ឈុត វុទ្ធី នៅពេលដែលលោកចុះ​ទៅ​ព្រៃ​ឡង់ កាលលោកនៅរស់ (រូបថត VOD)
តុលាការ​​ខេត្ត​កោះកុង​ ​សម្រេច​តម្កល់​សំណុំ​រឿង​ឃាត​កម្ម​ ​លោក​ ឈុត វុទ្ធី​ ទុក​មិន​ចាត់​ការ​​ដោយ​​​អះអាង​ថា ​រក​មិន​ឃើញ​​ជន​ពាក់​ព័ន្ធ​ផ្សេង​ទៀត​។
មន្រ្តី​ស៊ើប​អង្កេត​នៃ​អង្គ​ការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំខេត្ត​កោះកុង លោក អ៊ិន គង់​ជិត​ មាន​ប្រ​សាសន៍​​​ថា​​​ ​នៅ​​​ព្រឹក​​​​​ថ្ងៃ​​ទី​​​០៤ ខែ​​តុលា ​ឆ្នាំ​​២០១២​ ស្អែក​​នេះ​ តុលាការ​​​​នឹង​​​បើក​​សវនាការ​​លើ​​រឿង​​ក្តី​​ដែល​ពាក់​​​​​​ព័ន្ធ​​នឹង​​ឃាត​​កម្ម​​ លោក ឈុត វុទ្ធី​។ លោក​បន្ត​ថា​​ សវនាការ​​​​នោះ​​​​នឹង​​កាត់​​ក្តី​​តែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សំ​​​​​​​​​​​​​​​​ណុំ​​​​​​​​​​​​​​​​​​​​​​​​​​​​រឿង​​​​លោក​​ រ៉ាន់ បូរ័ត្ន​ ដែល​​ជាប់​ចោទ​បាញ់​សម្លាប់​លោក អ៊ិន រតនា ប៉ុណ្ណោះ។ ចំណែក​​សំណុំ​​រឿង​​​​​លោក​ អ៊ិន ​រតនា​ បាញ់​សម្លាប់​​​​លោក ឈុត​ វុទ្ធី តុលាការ​​​​តម្កល់​​​រឿង​​ទុក​​ឥត​​ចាត់​​ការ ៖ “តែ​សំនុំរឿង​អ្នក​ណា​សម្លាប់​ ឈុត វុទ្ធី នេះ គឺអត់​បាន​បើក​ទេ គឺ​សំនុំ​រឿង​នេះត្រូវ​បាន​តំណាង​ឯយ្យ​ការ​តំកល់ទុ​កអត់​ចាត់ការ។”
លោក អ៊ិន គង់ជិត​ អះអាង​បន្ត​ថា​​ ព្រះរាជអាជ្ញារង​ខេត្ត​កោះកុង លោក​ ស្រី​ ម៉ាក​នី ​​សម្រេច​​តម្កល់​​រឿង​​ឃាត​កម្ម​​លើលោក ឈុត​​ វុទ្ធី ទុក​​ឥត​ចាត់​ការ​ ដោយ​សារ​តុលាការ​​​រក​មិន​ឃើញ​មាន​អ្នក​ពាក់​ព័ន្ធ​​ដទៃទៀត ទើបបណ្តឹង​អាជ្ញា​ត្រូវ​រលត់​​ ខណៈ​ជន​​សង្ស័យ​​ស្លាប់​​​​   ៖ “គឺ​សំនុំរឿ​ងនេះ ត្រូវ​បាន​តំណាង​ឯយ្យការ​ តំកល់​ទុក​អត់​ចាត់​ការ ​ថា​កន្លង​មក ធ្វើការ​ស៊ើប​សង្កេ​តទៅវា​អត់​ឃើញមាន​ ជនពាក់​ព័ន្ធ​ដទៃទៀត ​ហើយ​ដល់ពេល ​អ៊ិន រតនា ស្លា​ប់ទៀត​អញ្ចឹង​ ទៅ​តាម​នីតិវិធី​ព្រហ្ម​ទណ្ឌគឺ បើជន​ល្មើស​គាត់​ស្លាប់​ហើយ​គឺ ​អាជ្ញាត្រូវរលត់។”

ភរិយាសពលោក ឈុត វុទ្ធី អ្នក​ស្រី សំ ចន្ធី មាន​ប្រ​សាសន៍​ថា គាត់​មិន​បាន​ទទួល​ដំណឹង​ពី​ការ​តម្កល់​​សំណុំ​រឿង​ឃាត​កម្ម​ស្វា​មី​អ្នក​ស្រី​ទុក​ឥត​ចាត់​ការ​ឡើយ​។ អ្នក​ស្រី​បន្ត​ថា តុលាការ​មិន​បាន​ប្រាប់​អ្នក​​ស្រី​ឲ្យ​ដឹង​ពី​សេចក្តី​សម្រេច​នេះ​ទេ​។ អ្នក​ស្រី សំ​ ចន្ធី បន្ត​ថា អ្នកស្រី​តែង​តែ​ទាម​ទារ​ឲ្យ​តុលាការ​រក​យុត្តិ​ធម៌​ឲ្យ​ស្វា​មីគាត់ ហើយ​ថា​ប្រសិន​​បើ​តុលាការ​ពិត​ជា​សម្រេច​បែប​នេះ​មែន​ នោះ​អ្នក​ស្រី  និង​ក្រុម​គ្រួសារ​នឹង​មិន​មាន​ការ​សប្បាយ​​ចិត្ត​ទេ​ ៖ “ខ្ញុំអត់​សប្បាយ​ចិត្ត ​ព្រោះប្តី​ខ្ញុំស្លាប់​ទៅដោយ​អត់​រក​យុត្តិធ​ម៌​ឲ្យ​គាត់​សោះ ​ខ្ញុំគ្រាន់​តែសុំ​ទទូច​ហើយ​ សុំ​ទទូ​ចទៀត ខ្ញុំចង់​ឲ្យតុលាការ​យក​យុត្តិធម៌​ឲ្យប្តី​ខ្ញុំផង។”​
ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស លោក​ អ៊ូ វីរៈ ​មាន​ប្រ​សាសន៍​ថា​​​ ការ​សម្រេច​​តម្កល់​រឿង​ទុក​ឥត​ចាត់​ការ​របស់​តុលាការ​បែប​នេះ​ ជា​ការ​សម្រេច​ដោយមិន​មានឆន្ទៈ​​​​ បើក​ការ​ស៊ើប​អង្កេត​ឲ្យ​អស់​លទ្ធ​ភាព​​​​។ លោក​បន្ត​ថា​​​ លោក​មាន​ការ​សោក​ស្តាយ​ ​ដែល​តុលាការ​​មិន​បាន​រក​យុត្តិ​ធម៌​ជូន​គ្រួសារ​​ជន​រង​គ្រោះ​​បែប​នេះ​ ៖ “សុទ្ធ​តែ​រឿង​សន្និដ្ឋាន​ដោយ​គ្មាន​ការ​ស៊ើប​អង្កេត​ ហើយ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ស៊ើប​អង្កេត​ផងហ្នឹង​។ ​ជារឿង​មួយ​សោក​ស្តាយ​មែន​ទែន​ តែអត់​បាន​រក​យុត្តិធម៌​ជួន​ដល់​គ្រួសារ​លោក ​ឈុត វុទ្ធី​ ហើយ​អ្នក​ដែល​ការពា​រព្រៃឈើនេះ​។”
VOD មិន​អាច​សុំការ​បំភ្លឺ​ពី​ព្រះរាជអាជ្ញារង​តុលាការ​ខេត្ត​កោះ​កុង លោក ស្រី ម៉ាក​នី​ បាន​ទេនៅរសៀល​នេះ ដោយ​មាន​អ្នក​ទទួល​​ទូរស័ព្ទ​ជំនួស​ហើយ​អះអាង​ថា លោក ស្រី ម៉ាក​នី​ កំពុង​សវនាការ​។
លោក ឈុត វុទ្ធី ប្រធានអង្គការការពារ​ធនធានធម្មជាតិ ត្រូវ​គេបាញ់​សម្លាប់​នៅស្រុក​​មណ្ឌល​សីមា​ ខេត្ត​​កោះកុង បន្ទាប់ពី​​​លោក​​​​​​ព្យាយាម​​ថត​​គំនរ​​ឈើ​​ ​ដែលស្តុក​ទុក​នៅក្នុងក្រុមហ៊ុន ​Timbergreen​ ។ តុ​​លាការ​​ខេត្ត​​កោះកុង ​ទើប​តែចាប់​ខ្លួន​ជន​សង្ស័យ​ជា​បុគ្គ​លិក​​ក្រុម​ហ៊ុន​នេះ​​ម្នាក់​​ឈ្មោះ​ រ៉ាន់ បូរ័ត្ន​ ឃុំខ្លួន​ដោយ​​ចោទ​​ពី​បទ​​មនុស្សឃាត​ដោយ​អចេតនា។​ ចំណែក​អង្គ​ការ​ស​​​ង្គម​​​ស៊ី​​វិល​​​​​​​​​​​ នៅ​តែ​ជំ​រុញ​​​​ឲ្យ​តុលា​​​​ការ​​បន្ត​​​ស៊ើប​​​អ​​ង្កេត​រក​​អ្នក​​ពាក់​​ព័ន្ធ​ និ​ងអ្នក​នៅ​​​​ពី​ក្រោយ​ខ្នង​នៃ​​​ឃាត​​​​​កម្ម​​​​នេះ​​​​​​មក​​ផ្តន្ទា​​ទោស​​ ​ដើម្បី​​ផ្តល់​​យុត្តិ​​ធម៌​​ជូន​​គ្រួសារ​សព​ជនរង​គ្រោះ​​៕​

No comments:

Post a Comment

yes