សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 3, 2012

ក្រុម​ម្ចាស់​អណ្តូង​រ៉ែ​នៅ​អាហ្វ្រិក​ខាង​ត្បូង ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ជាមួយ​កូដករ

121003_18d
កូដករ​រ៉ែ កាន់​ផ្ទាំង​បដាតវ៉ានៅឯ​អណ្តូង​រ៉ែ​ឡុន​មីន កាល​ពី​ថ្ងៃទី​១ តុលា

ក្រុង ចូហាន់ណេស្បើក​: ក្រុមហ៊ុន​ផលិត​ប្លាទីន​កំពូល​នៃ​ពិភពលោក Anglo American Platinum (Amplats) បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​បណ្ដេញ​កូដករ​ទាំង​ឡាយ​ណា​ដែល​មិន​ចូល​រួម​សវនាការ​វិន័យ​នៅ ថ្ងៃ​បន្ត​បន្ទាប់​ ខណៈ​កូដកម្ម​ខុស​ច្បាប់​មួយ បាន​បន្ត​នៅ​ឯ​អណ្ដូង​រ៉ែ​៤​នៃ​អណ្តូង​រ៉ែ​របស់​ខ្លួន។
ដោយ​មើល​មិន​ឃើញ ទីបញ្ចប់​នៃ​កូដកម្ម​ដ៏​ព្រៃផ្សៃ​ជា​ហូរហែ​នៅ​អាហ្វ្រិក​ខាង​ត្បូង​នេះ​ ក្រុម​ហ៊ុន Anglo Gold Ashanti បាន​ព្រមាន​ថា ការ​មិន​ធ្វើ​ការ​ខុស​ច្បាប់​អាច​ធ្វើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ប្រតិបត្តិការ​ខ្លួន​នៅ​ទីនោះ​ ហើយ​ខ្លួន​ក៏​អាច​ត្រូវ​បណ្ដេញ​កម្មករ​ជាច្រើន​ដែរ។
ចំ​ពេល​មាន​សម្តី ម៉ឺង​ម៉ាត់​ពី​ក្រុម​ថៅកែ​រ៉ែ កូដ​កម្ម​ខុស​ច្បាប់​មួយ​ទៀត​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ឯ​អណ្ដូង​រ៉ែ​ប្លាទីន​បូកូនី​ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Amplats ​និង​ក្រុមហ៊ុន Atlatsa Resources ដែល​មាន​មូលដ្ឋាន​នៅ​កាណាដា។

កូដកម្ម​នៅ​បូកូនី គឺ​គួរ​ឲ្យ​បារម្ភ​ណាស់ ព្រោះ​វា​នៅ​ខាង​កើត​នៃ​តំបន់​ប្លាទីន​ ចម្ងាយ​រាប់​រយ​គ .ម​ពី​រលក​នៃ​ជម្លោះ​ការងារ​ដែល​ប្រមូល​ផ្ដុំ​នៅ​ជុំវិញ​ក្រុង​រូស្តិន​ ប៊ើក​ និង​ម៉ារីកាណា​ ជា​ទីដែល​មនុស្ស​៤៦​នាក់​ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​កូដកម្ម​បង្ហូរ​ឈាម​៦ សប្ដាហ៍​នៅ​ក្រុម​ហ៊ុន​ឡុនមីន។
ប៉ូលិស​បាន​និយាយ​ពី​ថ្ងៃ​ចន្ទ​ថា សាក​សព​មួយ​ទៀត​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​រូស្តិន​ប៊ើក​ ក្បែរ​អណ្តូង​រ៉ែ Amplats មួយ ហើយ​ពួក​គេ​ជឿ​ថា ការ​ស្លាប់​នេះ​គឺ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​រ៉ែ​។
អណ្ដូង​រ៉ែ​ រូស្តេនប៊ើក​បួន​កន្លែង​របស់​ក្រុមហ៊ុន Amplats ​បាន​បិទ​ទ្វារ​ជាង​ពីរ​សប្ដាហ៍​ហើយ​ដោយ​ខាត​បង់​ទិន្នផល​ជាង​២​ម៉ឺន​អោន​ ហើយ​ពេល​នេះ​ក្រុមហ៊ុន​នឹង​បណ្ដេញ​បុគ្គលិក​ណា​ដែល​មិន​រាយការណ៍​ទៅ អង្គ​ប្រជុំ​ស្ដាប់​ពី​វិន័យ​នៅ​ត្រឹម​ថ្ងៃ​អង្គារ​។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ ក្រុមហ៊ុន​នេះ​បាន​និយាយ​​ថា៖​ «ក្រុមហ៊ុន​នឹង​គ្មាន​ជម្រើស​ក្រៅ​ពី​បណ្ដេញ​ចេញ​នោះ​ទេ ក្នុង​ករណី​មិន​បាន​បង្ហាញ​ខ្លួន»៕ 

No comments:

Post a Comment

yes