សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 29, 2012

វប្បធម៌និទណ្ឌភាពនៅកម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន មិនត្រូវបានលប់បំបាត់ ដែលជាដើមហេតុធ្វើឲ្យប្រទេសកម្ពុជាមានឈ្មោះមិនល្អ


ជនសង្ស័យ ឈូក បណ្ឌិត
នារីរងគ្រោះទាំងបីនាក់ដែលជនសង្ស័យ ឈូក បណ្ឌិតបាញ់ឲ្យមានរហួស

វប្បធម៌និទណ្ឌភាព ឬភាពគ្មានទោសពៃ នៅកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន មិនត្រូវបានលប់បំបាត់ឡើយ បើទោះបីជាប្រទេសកម្ពុជាមានច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់ កំពូលរបស់ជាតិ និងប្រទេសកម្ពុជាបានប្រកាន់យករបបលទ្ធិធិប្រជាធិបតេយ្យយ៉ាងណាក៏ ដោយនោះ ។

វប្បធម៌គ្មានទោសពៃនៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យប្រទេសមួយនេះមានឈ្មោះមិនល្អ ក្នុង នោះសូម្បីតែប្រជាពលរដ្ឋខ្លួនឯង ក៏ដូចជាអន្តរជាតិជាដើមគឺមានការខ្លាចរអា ចំពោះការដឹក​នាំប្រទេសរបស់រដ្ឋាភិបាលដែលគ្មានចំណាត់ការចំពោះជនដៃដល់បែបនេះ ដែលជាអ្នកមាន លុយ មានអំណាច ព្រោះជនដៃដល់ដែលជា​អ្នកបង្ករហេតុគឺមិនត្រូវមាន​ទោសរស់នៅដោយ​សេរី រីឯជនរងគ្រោះបានត្រឹមតែទទួលរងនូវ​ទារុណដែលជនល្មើស​បាន​ធ្វើមកលើខ្លួន និង​បន្ត​រស់នៅក្នុងភាពភ័យខ្លាចចំពោះវប្បធម៌គ្មានទោសពៃនេះ ។


យ៉ាងណាម៉ិញដូចជាករណីរបស់លោក ឈូក បណ្ឌិត អតីតអភិបាលខេត្តស្វាយរៀង ក្នុង​ករ​ណីបាញ់រះមកលើហ្វូងបាតុករនៃរោងចក្រស្បែកជើងកៅវ៉េ ស្ថិតនៅក្នុងតំបន់ពិសេសម៉ែនហា ថែន រងរហួសធ្ងន់ចំនួន៣នាក់កាលពីថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១២ រហូតមកដល់ពេលនេះ​មិន​ត្រូវបានតុលាការចាត់វិធានការមកលើជនល្មើសរូបនេះនៅឡើយទេ គឺបានត្រឹមតែចោទប្រ កាន់​ពីបទបង្កររហួសស្នាមតែប៉ុណ្ណោះ ដែលការចោទប្រកាន់របស់តុលាការខេត្តស្វាយរៀង បែបនេះ ទាំងជនរងគ្រោះ ទាំងអង្គការសង្គមស៊ីវិល មានសម្តែងប្រតិកម្មយ៉ាងខ្លាំង គឺមិនអាច ទទួលយកបានឡើយ ដែលវាជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់ជនរងគ្រោះ ហើយពេល​នេះលោក ឈូក បណ្ឌិត បាននិងកំពុងតែរស់នៅយ៉ាងមានសេរីភាព ស្របពេលដែលជនរង
គ្រោះកំពុងតែរងចាំយុត្តិធម៌ពីតុលាការខេត្តស្វាយរៀងយ៉ាងអន្ទះសារនោះ ។

ជាមួយគ្នានោះផងដែរ សុំណុំរឿងរបស់លោក ឈូក បណ្ឌិត រហូតមកដល់ពេលនេះគឺបាននិង កំពុងតែស្ថិតនៅក្រោមការស៊ើបសួរនៅឡើយ ដែលក្នុងនោះជនរងគ្រោះជានារីទាំងបីរូបបាន​ចូលទៅឆ្លើយបំភ្លឺនៅតុលាការជាច្រើនលើកច្រើនសាររួចមកហើយផងដែរ តែនៅមិនទាន់ ចេញ​ជាលទ្ធផលដើម្បីផ្តល់យុត្តិធម៌ដល់ពួកនាងយ៉ាងណានៅឡើយទេ ផ្ទុយទៅវិញលោក ឈូក បណ្ឌិត មិនត្រូវបានចូលខ្លួនទៅឆ្លើយបំភ្លឺនៅតុលាការនៅឡើយ ដែលទាំងតុលាការ ក៏​ដូចជាជនរងសង្ស័យ ឈូក បណ្ឌិត ហាក់បីដូចជាបានរួមគំនិតគ្នាពន្យាពេលក្នុងន័យចង់​គិច​វេះពីការពិត និងចង់បញ្ចប់សំណុំរឿងនេះត្រឹមតែប៉ុណ្ណឹង ។

ជាមួយគ្នានោះបើយោងតាមប្រភពព័ត៌មានច្បាស់ការណ៏ក៏ធ្លាប់បានបង្ហើបឲ្យដឹងផងដែរថា ករណីរបស់លោក ឈូក បណ្ឌិត ដែលបានបាញ់កម្មការីនីរោងចក្រស្បែងជើង កៅវ៉េ ស្ថិតនៅ តំបន់ពិសេសម៉ែនហាថែននេះ គឺមានអ្នកមានអំណាចនៅក្រោយខ្នង ហេតុដូចនេះហើយ​ទើប​សុំណុំរឿងនេះ មិនត្រូវបានស៊ើបអង្កេតឲ្យបានស៊ីជំរៅ និងយកចិត្តទុកដាក់ពីសំ​ណាក់​តុលា​ការ​នោះ ។

អ្វីទាំងអស់នេះបានបង្ហាញឲ្យឃើញថា ប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា គឺបាននិងកំពុង​តែស្ថិតនៅក្រោមឥទ្ធិពលរបស់អ្នកមានលុយ និងមានអំណាច តែផ្ទុយទៅវិញបើយើងក្រលែក មើលទៅលើប្រជាពលរដ្ឋដែលមានបញ្ហាជម្លោះដីធ្លីជាមួយក្រុមហ៊ុន ឬមន្រ្តីមានអំណាច នៅ​ពេលដែលប្រជាពលរដ្ឋធ្វើការតវ៉ាការពារដីធ្លី ស្រែចំការ ផ្ទះសម្បែងរបស់ពួកគាត់ដោយ​អហិង្សា តែងតែត្រូវបានអាជ្ញាធរ ឬសន្តិសុខដែលស៊ីឈ្នួលឲ្យក្រុមហ៊ុនវាយបង្រ្កាបយ៉ាងចាស់ ដៃ ហើយនៅពេលដែលប្រជាពលរដ្ឋធ្វើការតបតរដើម្បីការពារខ្លួន បែជាគេប្រើប្រព័ន្ធតុការ ចោទប្រកាន់ប្រជាពលរដ្ឋថាបង្ករហិង្សាមកលើសមត្ថកិច្ច ឬក្រុមហ៊ុន ដោយចាប់ពលរដ្ឋស្លូត​ត្រង់ដែល​ជា​ជនរងគ្រោះទាំងនោះ ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌ទៅវិញ មានករណីខ្លះសមត្ថ​កិច្ច ឬ​សន្តិសុខ ដែលស៊ីឈ្នួលដាច់ថ្លៃឲ្យក្រុមហ៊ុន និងមន្រ្តីមានអំណាចទាំងនោះ​បានបាញ់​ប្រ​ហារ​មកលើប្រជាពលរដ្ឋឲ្យរងរបួស ឬស្លាប់បាត់បង់អាយុជីវិតក្រោមចុងការណុងរបស់ពួកគេ ផងដែរ ក្នុង​នោះមានដូចជា ករណីជម្លោះដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បង្ករឲ្យ​កុមា​រី​ម្នាក់ស្លាប់បាត់បង់អាយុជីវិត កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ទំនាស់ដីធ្លី​នៅ​ខេត្តបាត់​ដំបង សៀមរាប កំពង់ស្ពឺ ពោធ៏សាត់ ជាតិដើម ។ ល ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានមានប្រសាសន៏ឲ្យដឹងថា ចំណាត់​ការ​របស់តុលាការវាងអ្នកមានលុយ មានអំណាច ជាមួយប្រជាពលរដ្ឋ គឺមានគំ​លាត​នៅឆ្ងាយ​ពីគ្នា ហើយការដែលមិនត្រូវបានទទួលទោសរបស់ជនល្មើសដែលជាអ្នកមានលុយ មាន​អំ​ណាចវាបានក្លាយទៅជាវប្បធម៌ទៅហើយនៅក្នុងប្រទេសកម្ពុជា ហើយបញ្ហាទាំងអស់​នេះ​គឺ​ជា​បញ្ហដែលព្រួយបារម្ភបំផុតរបស់សង្គមជាតិយើង និងជាគំរូដ៏អាក្រក់បំផុត ។

លោក យឹម សុវណ្ណ បានថ្លែងទៀតផងដែរថា រដ្ឋាភិបាលមិនគួរឲ្យបញ្ហាទាំងអស់នេះ កើត មាន​​នៅក្នុងប្រទេសកម្ពុជារបស់យើងជាបន្តទៅទៀតនោះទេ ត្រូវតែលប់បំបាត់ចោលឲ្យអស់ ដើម្បីឲ្យមានការគោរពសិទ្ធិមនុស្ស គោរពលទ្ធិប្រជាធិបតេយ្យ ដើម្បីឲ្យប្រទេសជាតិរបស់​យើង​មានអរិយធម៌រុងរឿង ហើយប្រទេសនីមួយៗត្រូវតែមានច្បាប់ និងមាននីតិរដ្ឋ ការដែល​ទុកឲ្យជនល្មើសរស់នៅដោយសុខស្រួលបែបនេះត្រូវតែលប់បំបាត់ចោលជាដាច់ខាត ។

លោក យឹម សុវណ្ណ បន្តទៀតថា ការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ការពង្រឹងប្រព័ន្ធតុលាការ ការ​លប់បំបាត់វប្បធម៌និទណ្ឌភាព គឺមិនទាន់យឺតពេលនៅឡើយនោះទេ រដ្ឋាភិបាលជា​ពិ​សេស​គណបក្សប្រជាជនត្រូវតែចាត់វិធានការណ៏ ចំពោះជនទាំងឡាយណាដែលប្រ​ព្រឹត្ត​បទ​ល្មើខុសច្បាប់ និងរំលោភសិទ្ធមនុស្សបែបនេះ ជា ពិសេសគឺបទល្មើសជាក់ស្តែងដែល​យើង​មើល​ឃើញ និងបានដឹងទាំងអស់គ្នា យើងមិនត្រូវមិនចាត់ការណ៏បែបនេះឡើង ដែលវាធ្វើ​ឲ្យ​ប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំប្រទេស និងអ្នកនយោបាយដែលបានចេញមុខ​ទៅការពារ​ជនល្មើស ជនឧក្រឹត្តដែលជាប់ទោស គឺយើងត្រូវតែលប់បំបាត់វប្បធម៌គ្មាទោសពៃនេះឲ្យអស់ ដែលពេលនោះហើយសង្គមជាតិរបស់យើង និងដើរទៅរកផ្លូវត្រូវ ហើយជាតិរបស់យើងក៏និង​
មិនមាន​ការប្រឡាក់ប្រឡូសទៅនិងអំពើអយុត្តិធម៌បែបនេះទៀតឡើយ ។

សូមជំរាបជូនផងដែរថា កម្មការរីនីដែលរងគ្រោះដោយការបាញ់ប្រហាររបស់លោក ឈូក បណ្ឌិត ទាំងបីនាក់នោះរួមមាន កម្មការិនី​ កែវ​​ នា កម្មការរីនី ប៊ុន ​ចិន្តា ​និងកម្មការរីនី ​​​នុត ​សុខន ។ ក្នុងនោះជនរងគ្រោះដោយការបាញ់ប្រហាររហូតដល់ស្លាប់ និងរងរហួស ពិការអស់ មួយជីរវិត មិនត្រូវបានចាប់ឃាតករយកមកផ្តន្ទាទោសតាមច្បាប់នោះរូមមានដូចជាករណី លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ​ឃឹម សំបូរ អ្នក កាសែតបក្សប្រឆាំង លោក សុខ សេដ្ឋាមុន្នី ចៅក្រមសាលាដំបូងក្រុងភ្នំពេញ លោក ឈុត វុធី ប្រធាន​​អង្គ​ការ​​ការ​ពារ​​ធន​​ធាន​​ធម្ម​​ជាតិ​ តារាភាពយន្តដ៏ល្បីឈ្មោះ ពិសិដ្ឋ ពីលីកា តារាចំរៀង ទូច ស្រីនិច តារាចំរៀង ពៅ បញ្ញាពេជ្រ តារាសម្តែង តាត ម៉ារីណា ដែលរងគ្រោះដោយការ​ជះ​ទឹកអាស៊ីត និងការគុបគ្រាប់បែកមកលើហ្វូងបាតុករអហិង្សាដែលដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ជាដើម  ។ល។ ដែលរហូតមកដល់ពេលនេះហើយ​គឺនៅមិន​ទាន់​ត្រូវបានចាប់ឃាតករ និងជនល្មើសទាំងនោះយកមកដាក់ទោសនៅឡើយទេ ។
ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏ត្រូវបានគេដាក់ងារឲ្យផងដែរថា ជាប្រទេសនៃស្ថានសួគ៌​និទណ្ឌភាពសម្រាប់អ្នកមានលុយ មានអំណាច ។

ដូចនេះដើម្បីបញ្ចប់នូវបញ្ហាទាំងអស់នេះ ធ្វើឲ្យប្រទេសជាតិរបស់យើងមានការគោរពសលទ្ធិ ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការធ្វើឲ្យប្រព័ន្ធតុលាការក្លាយទៅជាតុលាការឯក រាជ្យ សូមបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ហើយនៅ​ឆ្នាំ២០១៣សូមបោះឆ្នោតឲ្យគណបក្ស សង្គ្រោះជាតិ ទាំងអស់គ្នា ដើម្បីឲ្យគណបក្ស សង្គ្រោះ ជាតិ ដឹកនាំប្រទេសតាមបែបនីតិរដ្ឋ ប្រជាធិបតេយ្យពិតប្រាកដ ព្រោះគណបក្ស សង្គ្រោះជាតិ មានគោលនយោបាយច្បាស់លាស់ចំពោះប្រព័ន្ធតុលាការ ។ ដូច្នេះមានតែគណបក្ស សង្គ្រោះ​ជាតិ ទេដែលអាចធ្វើឲ្យអ្វីៗប្រទេសកម្ពុជាមានភាពល្អប្រសើរ ក្រោមការដឹកនាំរបស់ លោក សម រង្ស៊ី ដែលជាមេដឹកនាំមានឧត្តមគតិជាតិខ្ពស់បំផុតនោះ ៕

No comments:

Post a Comment

yes