សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 1, 2012

ប្រទេសកម្ពុជា ត្រូវការមេដឹកនាំដែលមានមនសិការជាតិខ្ពស់ និងស្រលាញ់ប្រជា ពលរដ្ឋដោយពិតប្រាកដ គោរពបានតាមស្មាតីនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដ័មានប្រជាប្រិយភាព

ប្រទេសកម្ពុជា បាននិងកំពុងតែជួបនូវគ្រោះថ្នាក់ដ៏មហាធ្ងន់ធ្ងរ អស់ជាច្រើនឆាំងមកហើយ ក្រោមការគ្រប់គ្រងដោយគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ហេតុដូចនេះ គឺ​ទាម​ទា​រ​បំផុតត្រូវតែមានអ្នកស្នេហាជាតិមកសង្គ្រោះ ដើម្បីឲ្យប្រទេសមួយនេះ មានការរីកចំរើន និង​មានកេរ្តិ៏ឈ្មោះឡើងវិញជាថ្មីម្តងទៀត ។

ប្រទេសកម្ពុជាដឹកនាំដោយគណបក្សប្រជាជន ពីមួយអាណត្តិទៅមួយអាណត្តិកាន់តែធ្វើឲ្យប្រ ទេសជាតិក្រីក្រទៅក្រីក្រទៅ ប្រជាពលរដ្ឋបាននិងកំពុងតែជួបហានិភ័យខ្ពស់បំផុតក្នុងកំរិតជី វភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ព្រោះថាប្រជាពលរដ្ឋកម្ពុជាសព្វថ្ងៃក្នុងម្នាក់រកមិនបានពីរ ដុល្លាផងក្នុងមួយថ្ងៃ តែផ្ទុយទៅវិញអ្នកកាន់អំណាច និងបក្ខពួករបស់គេអ្នកទាំងនោះកាន់តែ មានទៅៗ ក្នុងការប្រព្រឹត្តអំពើពុករលួយ លើប្រាក់ជំនួយពីបរទេស ក៏ដូចជាការគាបជំរិតតាម រយៈវិនិយោគគិនដែលចូលមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាជាដើម ។
បញ្ហាទាំងអស់នោះ គឺតម្រូវឲ្យអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិទាំងអស់ ត្រូវតែប្រញាប់ និងចេញមុខមកជួយស្រោចស្រងប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងតែស្រែក ដង្ហើយរកភាពយុត្តិធម៌នោះ ។


លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ត្រូវបានគេមើកឃើញថា ជាមេដឹកនាំដែល​មានមនសិការខ្ពស់ក្នុងការស្រលាញ់ជាតិ និងប្រជាពលរដ្ឋ និងជាមនុស្សស្អាតស្អំ ប្រឆាំងដាច់ ខាតចំពោះអំពើពុករលួយ និងភាពអយុត្តិធម៌នៅក្នុងសង្គម ។

សូមជំរាបជូនផងដែរ ប្រទេសកម្ពុជាកាលពីជំនាន់លោក​សម រង្ស៊ី នៅធ្វើជារដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបានធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជាមានភាពល្អប្រសើរ ដែលធ្វើ​ឲ្យប្រជាពលរដ្ឋអាចទទួលយកបានគ្រប់គ្នា មួយវិញទៀតសូម្បីតែប្រាក់រៀលខ្មែរក៏មានតម្លៃថ្លៃ ផងដែរ ហើយគ្មានទេអំពើពុករលួយ និងការជំរិតទារប្រាក់ពីវិនិយោគគិន ក្នុងការចូលមក​បណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យអ្នកវិនិយោគល្អៗជាច្រើនពីអន្តរជាតិចូលមក​បណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះសូម្បីតែប្រាក់ខែមន្រ្តីរាជការគ្រប់ប្រភេទ ក៏​ត្រូវបានលោក សម រង្ស៊ី តម្លើងជូនក្នុងកំរិតមួយសមរម្យដែលអាចធ្វើឲ្យពួកគាត់ដោះស្រាយ ជីវភាពបានយ៉ាងល្អប្រសើរ ។ តែនៅបន្ទាប់ពីការលាឈប់របស់លោក សម រង្ស៊ី ចេញពី​ក្រ​សួង​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុមក បានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការប្រែប្រួល​យ៉ាង​ខ្លាំង គឺប្រជាពលរដ្ឋមិនអាចទទួលយកបានគ្រប់គ្នា ហើយអ្វីដែលសំខាន់ក៏បានធ្វើ ឲ្យតម្លៃ​ទំ​និញនៅលើទីផ្សារមានតម្លៃថ្លៃគ្រប់ប្រភេទ ក្នុងនោះក៏រួមមានតម្លៃប្រេងសាំង ជីកសិ​កម្ម និង​អគ្គីសនីផងដែរ ។

ដូចនេះហើយរឹតតែអាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរវាយតម្លៃបានថា មេដឹកនាំរវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន មួយណាដែលមានសមត្ថភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ ឲ្យ មានភាពល្អប្រសើនោះ រួមជាមួយនិងការគ្មានអំពើពុករលួយកើតឡើងថែមទៀតផង ។ លោក សម រង្ស៊ី សាកសមជាមេដឹកនាំយ៉ាងពិតប្រាកដ ព្រោះលោកមានជំនាញច្បាស់លាស់ក្នុងការ ធ្វើឲ្យប្រទេសជាតិមានការរីកចំរើន អភិវឌ្ឍន៏លើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងកំរិត ជីវភាពដ៏ល្អប្រសើរ ។ ជាងនេះទៅទៀតនោះ លោក សម រង្សី ក៏ជាមេដឹកនាំដែលប្រកប​ដោយការយកធម៌អហឹង្សារមកប្រតិបត្តិផងដែរ ក្នុងការការពារបូរណភាពទឹកដី លោកធ្វើ​ទទួលបានដោយភាពជោគជ័យ គ្មានប្រើកម្លាំងទ័ព ឬថវិការជាតិ និងបង្ហូរឈាមដាក់គ្នាឡើយ ខុសពីការដឹកនាំរបស់រដ្ឋាភិបានសព្វថ្ងៃដែលគ្មានជំនាញអ្វីនោះ ចេះប្រើតែហិង្សារ និងអំ​ណាចផ្តាច់ការ រួមជាមួយនិងជំនាញខាងពុករលួយតែប៉ុណ្ណោះ ។

លោក សម រង្ស៊ី ក្នុងបុព្វហេតុបេសកកម្មការងាររបស់លោក ក្នុងការធ្វើការដើម្បីជាតិ និងប្រជា ពលរដ្ឋ លោកត្រូវបានគេប្រសិទ្ធនាមឲ្យថា « សម រង្ស៊ី វីរជនស្នេហាជាតិ » ព្រោះលោកធ្វើអ្វី​គ្រប់យ៉ាងដើម្បីជាតិ និងប្រជាពលរដ្ឋ ដោយមិនគិតពីទុក្ខលំបាក និងផលប្រយោជន៏​របស់​ខ្លួនឡើយ ធ្វើយ៉ាងណាឲ្យតែជាតិសុខសាន្ត គ្មានការរំលោភបំពានពីសំណាក់ប្រទេសជិត ខាង និងប្រជាពលរដ្ឋរស់នៅប្រកបដោយសេក្តីសុខសាន្ត ក្នុងកំរិតជីវភាពដ៏សមគួរនោះ ។

លោក សម រង្ស៊ី ជាមេដឹកនាំដែលស្អាតស្អំគ្នាជំពាក់គុណបរទេសឡើយ ក្នុងនោះរូបលោក​ធ្លាប់បានបញ្ជាក់ហើយថា នៅពេលដែលគណបក្ស សង្គ្រោះជាតិ ឈ្នះឆ្នោតនៅឆ្នាំ២០១៣ គណបក្ស សង្គ្រោះជាតិ និងដឹកនាំនេវាប្រទេសកម្ពុជាឆ្ពស់ទៅរកភាពរីកចំរើន ហើយនិងដឹក នាំប្រទេសជាតិតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសជាតិ ក៏ដូចជា​ស្មារតី​នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ផងដែរ ក្នុងការ​បង្រួប​បង្រួមជាតិ ផ្សះផ្សាជាតិ ហើយគណបក្ស សង្គ្រោះជាតិ មិនយកខ្មែរណាម្នាក់ធ្វើ​ជា​សត្រូវ​​ឡើយ ដើម្បីធ្វើយ៉ាងណាឲ្យជាតិបាននៅគងវង្ស និងរីកចំរើន ។

ដូចនេះប្រទេសកម្ពុជាដឹកនាំដោយអ្នកប្រជាធិបតេយ្យ ពិតជានាំមកនូវអ្វីដែលថ្មីជូនប្រជាពល​រដ្ឋ និងប្រទេសជាតិ ក្នុងការធ្វើឲ្យជាតិរីកចំរើន និងមានកេរ្តិ៏ឈ្មោះល្អ នៅលើឆាកអន្តរជាតិ ក៏ដូចជាការ គោរពបាននូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស និងផ្តល់​ជូន​ការ​ងារ​ដល់​ប្រជា​ពលរដ្ឋខ្មែរបានធ្វើគ្រប់ៗគ្នា ទាំងអស់នេះអ្នកស្នេហាជាតិ សង្ឃឹមនិងមានជំនឿថា ពិតជាអាចទទួលបាននៅឆ្នាំ២០១៣ ក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។ ជ័យយោគណបក្ស សង្គ្រោះជាតិ !! ជ័យយោប្រជាពលរដ្ឋខ្មែរដ៏អង់អាចក្លាហាន !! គណបក្ស សង្គ្រោះជាតិ មានរូបសញ្ញា ព្រះអាទិត្យរះ ជាសំគាល់ សូមចូលរួមនិងបោះ​ឆ្នោត​ជូនគណបក្ស សង្គ្រោះជាតិ ទាំងអស់គ្នានៅឆ្នាំ២០១៣ ៕


No comments:

Post a Comment

yes