យឹម សុវណ្ណ អ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងគណបក្ស សម រង្ស៊ី
ការបោះឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិនៅក្នុងប្រទេសកម្ពុជាត្រូវបានគេដឹងថា
ពុំបានប្រព្រឹត្តទៅតាមបែបប្រជាធិបតេយ្យ និងគោរពឆន្ទៈ
ស្មារតីរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតឡើយ ។
គ្រប់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា គឺពោពេញទៅដោយការលួចបន្លំ
ការបង្ខិតបង្ខំ និង ការគំរាមកំហែងជាដើម
ជាមួយគ្នានោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបំប៉ោងសម្លេងឆ្នោតឲ្យគណបក្សកាន់អំណាច
និងបានបើកដៃឲ្យអន្តោប្រវេសន៏យួនមានសិទ្ធិយ៉ាងពេញលិញក្នុងការបោះឆ្នោតដើម្បីបង្កើនសម្លេងឆ្នោតឲ្យ
គណបក្សប្រជាជនផងដែរ ។ ដែលក្នុងនោះជនអន្តោប្រវេសន៏យួនទាំងនោះ មានសិទ្ធិ និង
មានលទ្ធភាពច្រើនជាងប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ទឹកដីទៅទៀត ព្រោះថាជនជាតិយួនទាំងប៉ុន្មាន
ដែលចូលមករស់នៅលើទឹកដីប្រទេសកម្ពុជា គឺសុទ្ធតែបោះឆ្នោតឲ្យគណបក្ស ប្រជាជនទាំងអស់
ដូចនេះហើយបានជាអាជ្ញាធររបស់គណបក្សប្រជាជន ក៏ដូចជា គជប ជួយ
សំរួលឲ្យពួកគេមានលទ្ធភាពជាងប្រជាពលរដ្ឋខ្មែរបែបនេះ ។
ប្រជាពលរដ្ឋខ្មែរភាគច្រើននាពេលបច្ចុប្បន្ននេះ បានងាកមកគាំទ្រគណបក្ស
សង្គ្រោះជាតិ កាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ
ដែលកត្តាទាំងអស់នេះហើយក៏បានធ្វើឲ្យរដ្ឋាភិបាលសព្វថ្ងៃបានសម្រេចមិនឲ្យមានការផ្លាស់ប្តូរសមាសភាព
គជប តាមការស្នើសុំរបស់គណបក្សប្រឆាំង សង្គមស៊ីវិល ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ
និងអន្តរជាតិជាដើមនោះ ។
អ្នកតាមដានស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជាបានលើកឡើងថា
រដ្ឋាភិបាលសព្វថ្ងៃ មិនហ៊ានធ្វើការផ្លាស់ប្តូរសមាសភាព គជប នោះឡើយ
ព្រោះប្រសិនបើរដ្ឋាភិបាលហ៊ានតែ ធ្វើការផ្លាស់ប្តូរសមាសភាព គជប
តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម តាមការស្នើសុំរបស់បក្សប្រឆាំង សង្គមស៊ីវិល
ប្រជាពលរដ្ឋដែលជាអ្នកស្នេហាជាតិ រួមជាមួយអន្តរជាតិ ដែលបានធ្វើការងារលើការបោះឆ្នោតក្នុងប្រទេសកម្ពុជា
ដែលគេបានមើលឃើញថា ការបោះឆ្នោតដែលកម្ពុជារៀបចំឡើងដោយខ្លួនឯងពុំមានយុត្តិធម៌បែបបនេះ
គណបក្សកាន់អំណាចពិតជានិងចាញ់ក្នុងការបោះឆ្នោតលើគណបក្សប្រឆាំងដែលមានគណបក្ស
សង្គ្រោះជាតិ យ៉ាងអាម៉ាស់ជាក់ជាមិនខានឡើយ ។ ដោយហេតុថា
ប្រជាពលរដ្ឋភាគច្រើនបានឈប់គាំទ្រគណបក្សប្រជាជន
ដែលពួគគេធ្លាប់តែបោះឆ្នោតឲ្យកាលពីអាណត្តិមុនៗទៀតហើយ ដោយគេបានដឹង និងមើលឃើញថា
ប្រទេសកម្ពុជាក្រោមការគ្រប់គ្រង និងដឹកនាំដោយគណបក្សប្រជាជន មិនបានធ្វើការកសាង
និងអភិវឌ្ឍន៏ប្រទេសជាតិ ឲ្យមានការរីកចំរើនអ្វីជាការកត់សំគាត់នោះឡើយ
តែផ្ទុយទៅវិញការ ជំពាក់បំណុលបរទេសកាន់តែច្រើនឡើងៗ ការបំផ្លាញធនធានធម្ម
ជាតិកាន់តែខ្លាំង រួមជាមួយនិងការបំបិទសិទ្ធិប្រជាពលរដ្ឋគ្រប់បែបយ៉ាង
ក៏ដូចជាការឆក់ប្លន់ដី ធ្លីរបស់ប្រជាពលរដ្ឋយកទៅឲ្យអ្នកមានលុយ មានអំណាច និងឈ្មួញទុច្ចរឹតជាដើម
ដែលក្នុង នោះបានធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះ រស់នៅពិបាកវេទនាជាពន់ពេក
ក្រោមស្នាដៃរបស់ រដ្ឋាភិបាលដែលខ្លួនខំបោះឆ្នោតឲ្យនោះ ។
អ្វីទាំងអស់នេះហើយ
បានធ្វើឲ្យប្រជាពលរដ្ឋបាត់ជំនឿទុកចិត្តលើគណបក្សកាន់អំណាចសព្វ ថ្ងៃ
ហើយពួកគាត់បានងាកមកគាំទ្រគណបក្ស សង្គ្រោះជាតិវិញម្តង ដែលមានលោក សម រង្ស៊ី ជាប្រធាន
និងលោក កឹម សុខា ជាអនុប្រធានទៅថ្ងៃអនាគតដ៏ខ្លី ដោយហេតុថាគណបក្ស សង្គ្រោះជាតិ
មានគោលនយោបាយច្បាស់លាស់ក្នុងការធ្វើឲ្យប្រទេសជាតិមានការរីកចំរើន
ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរម្យនា ក្នុងជីវភាពដ៏ធូធារ គ្មានការរំលោភសិទ្ធិ
មនុស្ស និងការគោរពបាននូវប្រជាធិបតេយ្យដ៏ពេញលិញ ។
គួរជំរាបជូនផងដែរថា
ការបោះឆ្នោតពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ការសម្រេច ជោគវាសនារបស់ប្រទេសជាតិ
ក្នុងនោះគឺទាមទារដាច់ខាត ការបោះឆ្នោតត្រូវតែប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ
និងយុត្តិធម៌ពិតប្រាកដ ដែលនេះទើបបានជាការផ្លាស់ប្តូរដែលប្រព្រឹត្តទៅ
តាមបែបប្រជាធិបតេយ្យ ហើយការផ្លាស់ប្តូរមេដឹកនាំតាមបែបប្រជាធិបតេយ្យបែបនេះ និងធ្វើ
ឲ្យប្រទេសជាតិមានការរីកចំរើន ប្រជាពលរដ្ឋរស់នៅបានសមរម្យ ជាពិសេសគឺគោរពបាននូវ
លទ្ធិប្រជាធិបតេយ្យបានយ៉ាងល្អ ។
តែផ្ទុយទៅវិញបើការផ្លាស់ប្តូរមេដឹកនាំប្រទេស
ដោយពុំប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
គោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋទេនោះ និងធ្វើឲ្យប្រទេសជាតិងើបមុខមិនរួចពីភាព
ក្រីក្របានឡើយ ដូចជាប្រទេសកម្ពុជារបស់យើង ដែលមេដឹកនាំបានក្រាញ់និងអំណាច មាន
មហិច្ឆិតាគ្រប់គ្រងប្រទេសតែម្នាក់ឯង និងតែបក្ខពួក
ក្រុមគ្រួសាររបស់គេតែមួយក្តាប់តូច ប៉ុណ្ណោះ ហេតុដួចនេះហើយបានជាប្រទេសកម្ពុជា បាននិងកំពុងតែស្ថិតនៅលើមាត់ជ្រោះមរណៈនោះ
។
ជុំវិញទៅនិងបញ្ហាខាងលើនេះផងដែរ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស
សម រង្ស៊ី និងជាអ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
លោកបានមានប្រសាសន៏ឲ្យដឹងថា ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក តែងតែមានការគំរាមកំហែងប្រជាពលរដ្ឋស្លូតត្រង់ដើម្បីបោះឆ្នោតឲ្យគណបក្សកាន់អំនាច
ក៏ដូចជាការទិញទឹកចិត្តនិងការផ្តល់លាភ សក្ការៈ ដល់ប្រជាពលរដ្ឋ និងសកម្មជន
អ្នកគាំទ្រគណបក្សប្រឆាំងជាដើម ក្នុងនោះមានទាំងការគាំរាមកំហែងដល់សុខសុវត្ថភាពប្រជាពលរដ្ឋថែមទៀតផង
ដែលនេះជាអំពើខុសច្បាប់ទាំងស្រុង។
តែគណបក្សប្រឆាំងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងទាមទាររកយុត្តិធម៌ជូនប្រ ជាពលរដ្ឋ
និងគណបក្សឡើយ ព្រោះអំណាចទាំងអស់នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃស្ថិតនៅក្នុងកណ្តាប់ដៃរបស់មនុស្សតែម្នាក់
។
លោក យឹម សុវណ្ណ បានមានប្រសាសន៏បន្តទៀតថា
ដូចនេះដើម្បីឲ្យប្រទេសជាតិរបស់យើង
និងប្រជាពលរដ្ឋងើបរួចពីការដឹកនាំតាមបែបផ្តាច់ការដូចនេះ សូមប្រជាពលរដ្ឋទាំងអស់គ្នា
ក្រោកឡើង និងភ្ញាក់រលឹកទាំងអស់គ្នា សូមឲ្យស្មាតីឆ្នាំ១៩៩៣ សណ្ឋិតនៅក្នុងដួងចិត្ត
និងមន សិការរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបជាថ្មីម្តងទៀត
ដើម្បីយើងធ្វើការផ្លាស់ប្តូរឲ្យបាននៅឆ្នាំ២០១៣ ខាងមុខ ហើយលោកសង្ឃឹមថា
ប្រជាពលរដ្ឋក៏បានសម្រេចចិត្តគ្រប់គ្នារួចហើយថា និង
ធ្វើការផ្លាស់ប្តូរនៅឆ្នាំ២០១៣នេះផងដែរ ទើបបានជាពួកគាត់ងាកមកចូលរួមជាមួយគណបក្ស
សង្គ្រោះជាតិ កាន់តែមានសន្ទុះខ្លាំងឡើងបែបនេះ ពីមួយថ្ងៃទៅមួយថ្ងៃនោះ ។
លោក យឹម សុវណ្ណ បានបន្តទៀតថា សូមបងប្អូនបងចាំថា
ការភ័យខ្លាចគឺជាគ្រោះថ្នាក់ដ៏ធំបំផុតក្នុងការដែលមិនអាចឲ្យយើងសម្រេចបាននូវភាពជោគជ័យ
។ លោកថា ប្រជាពលរដ្ឋគ្រប់រូបគឺមានសិទ្ធិពេញលិញក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនស្រលាញ់ពេញចិត្ត
ហើយមូល ហេតុដែលគេបង្កើតឲ្យមានការបោះឆ្នោតដូចអ្វីដែលយើងបានធ្វើជាច្រើនអាណត្តិមកនេះគឺដើម្បីឲ្យប្រជាពលរដ្ឋសម្តែងឆន្ទៈក្នុងការជ្រើសរើសមេដឹកនាំ
ពីការវិវឌ្ឍន៏ពីតំណាក់ការមួយទៅតំណាក់ការមួយ ពីការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយ
ហើយក្នុងនោះបើការបោះឆ្នោតក្នុងការជ្រើសរើសអ្នកដឹកនាំប្រកបដោយឆន្ទៈរបស់ប្រជាពលរដ្ឋសូមបងប្អូនកុំខ្លាចក្នុងការផ្លាស់ប្តូរ
ព្រោះការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យពិតប្រាកដ គឺមិនដែលចេញពីចំណុចល្អ ទៅចំណុចអាក្រក់ឡើយ
គឺវាតែងតែចេញពីចំណុចល្អ ហើយទៅចំណុចល្អជាងនេះទៅទៀត
ហើយពីតំណាក់ការមួយទៅតំណាក់ការមួយ ក៏វាកាន់តែល្អឡើងៗផងដែរ បើការបោះឆ្នោតនោះគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋដោយពិតប្រាកដ
។
លោក យឹម សុវណ្ណ បានបន្តទៀតថា
តាមការកត់សម្គាល់របស់លោកនាពេលកន្លងមកនេះ គឺនៅរៀងរាល់ការបោះឆ្នោតម្តងៗនៅក្នុងប្រទេសកម្ពុជា
ការបោះឆ្នោនេះពុំមានសេរី និងយុត្តិ ធម៌ឡើយ
ហើយនោះក៏មិនមែនជាអ្វីដែលប្រជាពលរដ្ឋចង់បានផងដែរ គឺវាផ្ទុយទៅនិងឆន្ទៈ របស់ពួកគាត់ ។
លោក យឹម សុវណ្ណ បានថ្លែងទៀតថា អ្វីដែលប្រជាពលរដ្ឋចង់បាននោះគឺ សង្គមយុត្តិធម៌
និងការអភិវឌ្ឍន៏មួយដែលស្អាតស្អំ តែអ្វីទាំងអស់នេះគឺត្រូវបានគណបក្សកាន់
អំណាចបំផ្លាតាមរយៈការបោះឆ្នោត ដោយហេតុថាការបោះឆ្នោតម្តងៗ គជប គឺត្រូវបានគណបក្សកាន់អំណាច
ប្រើប្រាស់ជាឧបករណ៏នយោបាយរបស់គេ ដូចនេះហើយបានជាកើតមានបញ្ហាមិនចេះចប់ទេ
ដ៏រាបណាយើងមិនរើសបាននូវ គជប មួយដែលបំពេញតួនាទីរបស់ខ្លួនដោយឯករាជ្យ ដោយគ្មានឥទ្ធិពលនយោបាយ
ដោយមនិសិការជាតិ ដោយគោរពគោល ការណ៏លទ្ធិប្រជាធិបតេយ្យ គោរពផលប្រយោជន៏ប្រជាពលរដ្ឋ
ឲ្យបានត្រឹមត្រូវនោះទេ ។ ហើយបើយើងពុំមានស្ថាប័នជាតិបែបនេះទេ
គឺប្រទេសយើងមិនអាចមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌មានឡើយ
ដូចនេះហើយបញ្ហាគឺនៅតែមាន ។
ដោយមូលហេតុទាំងអស់នេះហើយ បានជាគណបក្ស សង្គ្រោះជាតិ
ខិតខំធ្វើការងារនេះជា មួយនិងអន្តរជាតិ ដើម្បីឲ្យមានការបោះឆ្នោតមួយដោយយុត្តិធម៌
ត្រឹមត្រូវ និងសេរីនៅក្នុងប្រ ទេសកម្ពុជានៅឆ្នាំ២០១៣ខាងមុខនេះ ។ ជាមួយគ្នានោះ ដោយសារតែការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្ស
សង្គ្រោះជាតិ គេរំពឹងថានៅពេលដ៏ខ្លីខាងមុខនេះ គជប ពិតជាមាន
ការផ្លាស់ប្តូរយ៉ាងពិតប្រាកដជាក់ជាមិនខាន ហើយការបោះឆ្នោតដោយសេរី ត្រឹមត្រូវ
យុត្តិធម៌ និងកើតមានក្នុងប្រទេសកម្ពុជា ពេលនោះហើយដែលគណបក្ស សង្គ្រោះជាតិ
និងទទួលបានជ័យជំនះលើការបោះឆ្នោត ដែលធ្វើឲ្យគណបក្សកាន់អំនាចសព្វថ្ងៃចាញ់ឆ្នោត
យ៉ាងអាម៉ាស់ជាក់ជាមិនខានឡើយ ៕
No comments:
Post a Comment
yes