អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon)
ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅសារមន្ទីរប្រល័យពូជសាសន៍ខ្មែរក្រហម
ឬគុកទួលស្លែង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១០
ប្រភពពីមន្ត្រីរដ្ឋាភិបាលដែលសុំមិនបញ្ចេញឈ្មោះបានអះអាងនៅថ្ងៃទី៨ វិច្ឆិកា ថា កិច្ចប្រជុំកំពូលអាស៊ាន និងអង្គការសហប្រជាជាតិ (អ.ស.ប) ត្រូវបានលុបចោល ដោយសារតែអវត្តមានរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon)។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក សេន ហ្វីលីប (Sen Philip) បានសរសេរក្នុងសារអេឡិចត្រូនិក (Email) ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ វិច្ឆិកា ថា លោកមិនទាន់បានទទួលដំណឹងជាផ្លូវការនៅឡើយ ពីការិយាល័យអគ្គលេខាធិការអង្គការសហប្រជាជាតិនៅទីក្រុងញីវយ៉ក (New York) ថា លោក បាន គីមូន នឹងអញ្ជើញមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន ឬក៏យ៉ាងណានោះទេ។ ជាទូទៅទស្សនកិច្ចរបស់លោកម្ដងៗ ត្រូវជូនដំណឹងមុនប្រមាណ ២សប្ដាហ៍។
យ៉ាងណាក៏ដោយ គេហទំព័ររបស់អាស៊ាន ក៏មិនបញ្ចូលកិច្ចប្រជុំកំពូលអាស៊ាន និងសហប្រជាជាតិដែរនៅក្នុងកិច្ចប្រជុំអាស៊ានជាមួយដៃគូរនានា នៅក្នុងខែវិច្ឆិកា នេះ៕
No comments:
Post a Comment
yes