សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 29, 2012

នៅក្នុងកាលៈទេសៈនេះគណបក្ស សង្គ្រោះជាតិ មានលទួ្ធភាពគ្រប់គ្រាន់ក្នុងការ ផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនដល់ជនរួមជាតិ សម្រាប់ការចូលរួមបោះឆ្នោតឆ្នាំ២០១៣

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ

បើទោះបីជាគណបក្ស សង្គ្រោះជាតិ ដែលទើបតែបង្កើតឡើងមិនទាន់បានប៉ុន្មានខែផងក៏​ដោយ តែគណបក្សមួយនេះមានលទ្ធភាពយ៉ាងពេញលិញក្នុងការផ្សព្វផ្សាយពីគោល​នយោ​បាយរបស់ខ្លួនទៅកាន់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។

ជាមួយគ្នានោះក្រុមការងារ និងថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការចុះទៅតាមបណ្តាខេត្តនានាដើម្បីជួបជាមួយប្រជាពល​រដ្ឋដែលជា​ម្ចាស់​ឆ្នោត ។

អ្វីដែលជាការកត់សម្គាល់បើទោះបីជាគណបក្ស សង្គ្រោះជាតិ ជាគណបក្សថ្មីដែល​ទើបតែ    ប​ង្កើត​ឡើងក៏ពិតមែន តែប្រជាប្រិយភាពរបស់គណបក្សមួយនេះ បានអូសទាញយកទឹកចិត្ត​របស់ប្រជាពលរដ្ឋខ្មែរមកគាំទ្រ និងចូលរួមជាមួយយ៉ាងច្រើនជាអតិបរមា ដែលយើងមិននឹក ស្មានដល់ ទាំងអស់នេះក៏ព្រោះតែគណបក្ស សង្គ្រោះជាតិ មានគោលនយោបាយច្បាស់​លាស់ក្នុងការសង្គ្រោះប្រទេសកម្ពុជា ពីការដឹកនាំតាមបែបផ្តាច់ការ បំផ្លាញជាតិ និងក្បត់ផល ប្រយោជន៏ជាតិ ដើម្បីប្រយោជន៏ខ្លួន និងពង្រឹងអំណាចនោះ ។


គណបក្ស សង្រោះជាតិ បើទោះបីជាមិនមានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយដូចជាគណបក្ស កាន់អំណាចក្តី តែប្រភពព័ត៌មានក្នុងការចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ គឺជាព័ត៌មាន ដែលមិនចេះរីងស្ងួតធ្វើឲ្យពលរដ្ឋមានសង្ឃឹមយ៉ាងខ្លាំងមកលើគណបក្ស សង្គ្រោះជាតិ ព្រោះ ការចុះជួបជាមួយប្រជាពលរដ្ឋដោយផ្ទាល់គឺជាឪកាសដែលធ្វើឲ្យក្រុមការងារ និងថ្នាក់ដឹកនាំ របស់គណបក្ស សង្គ្រោះជាតិ ពួកគាត់បានយល់ច្បាស់ពីអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ
ដែលពួកគាត់ចង់បាន ។

អ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋទាំងអស់នេះហើយ ក្នុងការនាំឲ្យថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ សម្រេចដាក់ចេញជាគោលនយោបាយជាតិរបស់គណបក្ស សង្គ្រោះ​ជាតិ ដើម្បី​ជាការឆ្លើយតបទៅនិងអ្វីដែលជាតម្រូវការចង់របស់ពលរដ្ឋ ។

មូលហេតុទាំងអស់នេះហើយ ទើបបានជាធ្វើឲ្យគណបក្ស សង្គ្រោះជាតិ មានការគាំទ្រពីសំ​ណាក់​ប្រជាពលរដ្ឋកាន់តែច្រើនឡើង ដែលទាំងអស់នេះគឺជាសញ្ញាបង្ហាញឲ្យឃើញពី​ជ័យ​ជំនះរបស់គណបក្ស សង្គ្រោះជាតិ នៅឆ្នាំ២០១៣ខាងមុខ ។

លោក សម រង្ស៊ី នៅក្នុងបទសម្ភាសន៏មួយជាមួយនិងអ្នកយកព័ត៌មានរបស់ទូរទស្សន៏​អន្តរ​ជាតិ លោកបានប្រាប់ឲ្យដឹងថា គណបក្ស សង្គ្រោះជាតិ គ្មានការភ័យព្រួយចំពោះទង្វើដែល​គណ​បក្សកាន់អំណាចបានធ្វើមកលើគណបក្ស សង្គ្រោះជាតិ ដូចសព្វថ្ងៃនេះឡើយ ហើយក្នុង នោះគណបក្ស សង្គ្រោះជាតិ ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការតទល់ជាមួយនិងគណបក្ស កាន់អំណាច ទាំងនៅពេលនេះ ក៏ដូចជាទៅថ្ងៃខាងមុខផងដែរ ជាពិសេសគឺនៅថ្ងៃឃោសនា​ការបោះឆ្នោត និងនៅថ្ងៃបោះឆ្នោតតែម្តង ។

លោក សម រង្ស៊ី បានបន្តថា អ្នកប្រជាធិបតេយ្យ ដែលបានប្រឆាំងនិងអំណាចផ្តាច់ការ ការពារ ទឹកដីមិនឲ្យយួនឈ្លានពានលេបត្របាក់បាននោះ គឺយើងបានដឹង និងស្គាល់ឧបសគ្គ​ទាំង​អស់​នេះរាប់សិបឆ្នាំមកហើយ ។ ដូច្នេះយើងគ្មានអ្វីដែលជាក្តីបារម្ភថាយើង មិនអាចដោះស្រាយ​បញ្ហាទាំងនោះមិនបានទេ ព្រោះយើងមានរចនាសម្ព័ន្ធរបស់យើងយ៉ាងល្អ ពិសេសគឺយើង​មាន​កម្លាំងអ្នកគាំទ្រទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសយ៉ាងច្រើន ។ ក្នុងនោះ​ទៀត​សោត​បងប្អូនយើង មិនត្រឹមតែគាំទ្រទាំងកម្លាំងចិត្ត និងកម្លាំងកាយប៉ុណ្ណោះទេ គឺពួកគាត់ ព្រមទាំងបានចូលរួមជាថវិការដើម្បីជួយពង្រឹងគណបក្ស សង្គ្រោះជាតិ ឲ្យមានកម្លាំងកាន់តែ ខ្លាំងឡើងបន្ថែមទៀត ក្នុងការតទល់ប្រគួតប្រជែងជាមួយនិងគណបក្សប្រជាជនកាន់អំណាច សព្វថ្ងៃ ក្នុងការទទួលបានជ័យជំនះនៅឆ្នាំ២០១៣ខាងមុខ ដើម្បីនាំមកនូវក្តីសង្ឃឹមថ្មីជូនពល រដ្ឋ និងប្រទេសជាតិរបស់យើង ។

ប្រធានគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងបបន្តទៀតថា លោកសង្ឃឹមថាប្រជា ពលរដ្ឋខ្មែរនិងទទួលបានជ័យជំនះ ព្រោះប្រជាពលរដ្ឋខ្មែរចង់បានការផ្លាស់ប្តូរ ដើម្បីឲ្យអ្នកប្រ ជាធិបតេយ្យ អ្នកស្នេហាជាតិរៀបចំប្រទេសឲ្យបានល្អត្រឹមត្រូវ ដើម្បីឲ្យប្រទេសជាតិរបស់​យើងមានការរីកចំរើនជឿនលឿន ប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នា រស់នៅក្នុងសង្គម​មួយ​ដែលជាសង្គមនីតិរដ្ឋ និងប្រជាធិបតេយ្យពិតប្រាកដ ។

ជាមួយគ្នានោះលោក សម រង្ស៊ី ក៏បានធ្វើការលើកឡើងទាក់ទងទៅនិងការទាមទាររបស់​លោក អូបាម៉ា ដែលចង់ឃើញប្រទេសកម្ពុជាគោរពប្រលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុ​ស្ស និងការរៀបចំការបោះឆ្នោតមួយដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ ដែលការលើក​ឡើងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា លោកថា មិនសុខគ្នា​ទៅនិង​អង្គ​​ការសហប្រជាជាតិ សភាសហគមន៏អ៊ឺរ៉ុប និងប្រទេសប្រកាន់របបប្រជាធិបតេយ្យ ដែល​គេ​ចង់ឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា ការគោរពលទ្ធិប្រជាធិបតេយ្យ និងការបោះ​ឆ្នោត​មួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅឆ្នាំ២០១៣ខាងមុខ ជាពិសេគឺវត្តមានរបស់លោក នៅលើទឹកដីប្រ​ទេសកម្ពុជាមុនការបោះឆ្នោត ដើម្បីឲ្យលោក​មានលទ្ធភាពគ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​យុទ្ធនាការឃោសនាការបោះឆ្នោតរបស់គណបក្ស សង្គ្រោះជាតិ សម្រាប់ការចូលរួម​ក្នុងការបោះឆ្នោត​នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ ។

ដូចនេះសរុប​សេចក្តីមក ចរន្តនយោបាយនៅក្នុងប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ និង​មានការប្រែប្រួលជាក់ជាមិនខាន ព្រោះសូម្បីតែអន្តរជាតិក៏គេមិនចង់ឃើញការដឹកនាំរបៀប ដូចជាអ្នកកាន់អំណាចសព្វថ្ងៃនេះឡើយ ពិតណាស់ក្នុងនោះលោក សម រង្ស៊ី និងវិលមកវិល ក្នុងពេលដ៏ឆាប់ខាងមុខនេះដោយគ្មានល័ក្ខណ្ឌ ព្រោះវត្តមានរបស់លោក អូបាម៉ា មកកម្ពុជា​បានធ្វើឲ្យអន្តរជាតិ ប្រមុខ ប្រមុខរដ្ឋាភិបាលនានា បានដឹងកាន់តែច្បាស់ពីកំសោយនិងអសម្ថ​ភាព​​ក្នុងការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន ៕   


No comments:

Post a Comment

yes