សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 18, 2012

ជាង ១០០ លានដុល្លារសម្រាប់ រោងចក្រ ស៊ីម៉ង់ ធំជាងគេ មិន ធ្លាប់មាន នៅ កម្ពុជា


ចក្រស៊ីម៉ង់ចក្រីទីងនៅខេត្តកំពតនឹងចាប់ផ្ដើមដំណើរការនៅក្នុងពេលឆាប់ៗនេះ ដែលជារោងចក្រ ស៊ីម៉ង់ធំជាងគេបង្អស់នៅកម្ពុជា។
លោក Zhang Jun ជនជាតិចិនជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនវិនិយោគរោងចក្រស៊ីម៉ង់ចក្រី ទីងកម្ពុជា (Cambodia Cement Chakrey Ting Factory Co., Ttd) បាននិយាយថា ទឹកប្រាក់ វិនិយោគចំនួនជាង ១០០ លានដុល្លារនេះគឺមានមួយផ្នែកបាន មកពីប្រាក់កម្ចីធនាគារចិន (Bank of China) ហើយនៅយប់ថ្ងៃទី ១៨ វិច្ឆិកា នេះវេលាម៉ោង ៨ មានពិធីចុះហត្ថលេខាមួយស្ដីពីប្រាក់ កម្ចីនេះក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រីចិន Wen Jiabao និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯវិមានសន្តិភាព។
លោកឧកញ៉ា លឹម រស់ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនវិនិយោគរោងចក្រស៊ីម៉ង់ចក្រីទីង កម្ពុជា បានមានប្រសាសន៍ថា រោងចក្រ នេះនឹងផលិតស៊ីម៉ង់ ប្រមាណ ៣.២០០ តោនក្នុងមួយថ្ងៃ ឬក៏ ១,១ លានតោនក្នុងមួយឆ្នាំ ដែល ជាចំនួនមួយដ៏ច្រើនមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។ លោកឧកញ៉ា បានបញ្ជាក់ថា រោងចក្រ នេះជាវិនិយោគរួម (Joint Venture) រវាងក្រុមហ៊ុនចិននិងក្រុមរបស់លោក ហើយមានរូបលោកជា ប្រធានក្រុមប្រឹក្សាភិបាល។

លោក Zhang Jun បាននិយាយថា រោងចក្រចក្រីទីងនេះនឹងផ្ដល់ការងារដល់ជនជាតិ កម្ពុជា ប្រមាណជា ១.០០០ នាក់ ដែលផ្នែកមួយនៃការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុង ការ ផ្តល់ការងារជូនប្រជាពលរដ្ឋនៅក្នុងប្រទេស ហើយអាចជួយកាត់បន្ថយភាពក្រីក្រផងដែរ។
រោងចក្រស៊ីម៉ង់ចក្រីទីងបាននឹងកំពុងសាងសង់ថ្មីបំពាក់ឧបករណ៍ទំនើបដែលជាបច្ចេកវិទ្យាចុងក្រោយនាំពីបរទេស ដើម្បីធ្វើឲ្យស៊ីម៉ង់មានគុណភាពខ្ពស់ និងមានកម្រិតស្តង់ដារអន្តរជាតិ។ បើទោះជាឈ្មោះស៊ីម៉ង់ របស់រោងចក្រចក្រីទីងនេះនៅមិនទាន់បានដាក់ឈ្មោះជាផ្លូវការក៏ដោយ ក៏ លោក Zhang បាន បញ្ជាក់ថា ក្រុមហ៊ុនក៏នឹងនាំស៊ីម៉ង់របស់ខ្លួនចេញទៅបរទេសដែរ ដែលជាមោទនភាពបំផុតរបស់ ឧស្សាហកម្មកម្ពុជា។
គួរបញ្ជាក់ដែរថា រោងចក្រស៊ីម៉ង់ចក្រីទីងជារោងចក្រដែលបានសាងសង់ឡើងនៅក្នុងសម័យ សង្គមរាស្រ្តនិយមរបស់សម្តេច នរោត្តម សីហនុ  ហើយរោងចក្រនេះត្រូវបានបំផ្លាញនៅក្នុង សម័យសង្រ្គាម និងនៅក្នុងរបបខ្មែរក្រហមប៉ុលពត។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ រោង ចក្រនេះបានបន្តដំណើរការរអាក់រអួល ដោយសារតែបញ្ហាសន្តិសុខ កង្វះទុនវិនិយោគ និងហេត្ថា រច្ចនាសម្ព័ន្ធដូចជាអគ្គីសនីនិងផ្លូវគមនាគមន៍ជាដើមមានការលំបាក។
ខណៈដែលប្រទេសបាននិងកំពុងធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្នុងតំបន់ និង នៅក្នុងពិភពលោក សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន សម្រេចឲ្យមានការវិនិយោគលើរោងចក្រនេះឡើងវិញ  ដើម្បីឆ្លើយតបទៅនឹងការអភវឌ្ឍសេដ្ឋកិច្ច ជាតិ ក៏ដូចជាការកាត់បន្ថភាពក្រីក្រនៅក្នុងប្រទេសដែរ។
លោក Zhang បានបង្ហើបឲ្យដឹងថា រោងចក្រចក្រីទីងនេះនឹងចាប់ផ្ដើមដំណើរការនៅដើមឆ្នាំ ២០១៤ ខាងមុខនេះ។

No comments:

Post a Comment

yes