សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 16, 2012

សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ហែរ​ញត្តិ​មក​ដាក់​ជូន​មេដឹក​នាំ​អាស៊ាន

IMG_7099
ប្រជាពលរដ្ឋ ដែលចូលរួមហែរក្បួន

ភ្នំពេញៈ ក្រុម​សកម្មជន​នៃ​បណ្តា​អង្គការ​សង្គម​ស៊ីវិល ក្នុង​នាម​ជា​ប្រជាជន​អាស៊ាន​ជា​ច្រើន​រយ​នាក់ បាន​ដើរ​ក្បួន​ហែរ​ញត្តិ ដែល​រៀប​រាប់​ពី​ទុក្ខ​កង្វល់ មក​ដាក់​ជូន​រដ្ឋសភា​និង ក្រសួង​ការបរទេស ដើម្បី​ជូន​បន្ត​ទៅកាន់​មេដឹកនាំ​អាស៊ាន និង​មេដឹក​នាំ​​ពិភព​លោក​ឲ្យ​ជួយ​រក​ដំណោះ​ស្រាយ គិត​គូរ​ពី​ផល​ប្រយោជន៍ និង​សិទ្ធិ​របស់​ពលរដ្ឋ​អាស៊ាន។
ក្រុម​សកម្មជន​ទាំង​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ដាក់​បារ៉ាស់​រារាំង​នៅ​ត្រឹម​មុខ​រដ្ឋសភា ប៉ុន្តែ​មិន​មាន​អំពើ​ហឹង្សា ឬការ​រុញ​ច្រាន​គ្នា​កើត​ឡើង​ឡើយ។

សូម​បញ្ជាក់​ថា ​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស អង្គការ​សង្គម​ស៊ីវិល និង​ប្រជាជន មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​នេះ ក៏​បាន​ជួប​ប្រជុំ​គ្នា ជា​ច្រើន​ក្រុម​ច្រើនសារ​ប៉ុន្មាន​ថ្ងៃ​មក​នេះ ដើម្បី​លើក​ឡើង​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​ដីធ្លី បញ្ហា​ពលករ​ចំណាក​ស្រុក និង​ សេរីភាព​បញ្ចេញ​មតិ​ជាដើម។

No comments:

Post a Comment

yes