សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 11, 2012

អ្នក​តំណាង​រាស្ត្រ​កម្ពុជា ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​សភា​អន្តរ​ជាតិ​នៅ​ប្រទេស​អ៊ីតាលី


ប្រតិ​ភូ​សភា​នៃ​ប្រ​ទេស​កម្ពុជា បាន​ធ្វើ​ពហិកា​នៃ​កិច្ច​ប្រ​ជុំ​សភា​អន្តរ​ជាតិ​ប្រទេស​អ៊ីតាលី បន្ទាប់​ពី​មាន​ការ​សួរ​ដេញ​ដោល​ករណី​ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រ​ឆាំង​កម្ពុជា។
យោង​តាម​សារ​អេឡិច​ត្រូ​និចរបស់​គណបក្ស​សង្គ្រោះជាតិ​​ បាន​ឲ្យ​ដឹង​ថា លោក ឈាង វុន ដែល​ដឹក​នាំ​ប្រតិ​ភូ​សភា​កម្ពុជា​មួយ​ក្រុម បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​សភាអន្តរ​ជាតិ​ ដែល​ធ្វើ​ឡើង​នៅ​ទី​ក្រុង​រ៉ូម ប្រទេស​​អ៊ីតាលី ដោយ​សារ​តែ​សមា​ជិក​សភា​មួយ​ចំនួន​របស់​ប្រទេស​អ៊ីតាលី បាន​សួរ​នាំ​​លោក ឈាង វុន អំពី​ករណី​របស់​លោក​សម រង្ស៊ី និង​បន្ទាប់​ពី​លោក ឈាន វុន បាន​បរាជ័យ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​សភា​អ៊ីតាលី ស្នើ​ឲ្យ​ដក​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​កិច្ច​ប្រ​ជុំ។

សារ​អេឡិចត្រូនិច​ដដែល បាន​បញ្ជាក់​ថា ភ្លាម​នោះ​ធ្វើ​ឲ្យមាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​កិច្ច​ប្រជុំ ប៉ុន្តែ​ប្រធាន​សភា​ប្រទេស​អ៊ីតាលី និង​សមាជិក​​​សភា​ប្រទេស​​ផ្សេង​ៗ​ទៀត មិន​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​លោក ឈាង វុន និង​ប្រតិភូ​ ឲ្យ​បន្ត​កិច្ច​ប្រជុំ​នោះ​ទេ ហើយ​ក្រោយ​​មក​ មាន​តែ​លោក សម រង្ស៊ី លោក​ស្រី ជូ ឡុងស៊ូមារ៉ា បាន​ចូលរួម​ប្រជុំ​រហូត​ដល់​បិទ​បញ្ចប់កិច្ច​ប្រជុំ។
សូម​ជម្រាប​ថា កិច្ច​ប្រជុំ​សភា​អន្តរ​ជាតិ ស្តី​អំពី​ការ​វិវឌ្ឍន៍​នៃ​ដំណើរការ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ ICCដែល​បានធ្វើ​ឡើង​នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី គឺ​ជា​កិច្ច​ប្រជុំ​លើក​ទី​៧ ​របស់​ខ្លួន ដោយ​មាន​សមា​ជិក​​សភា​មក​ពី​ប្រទេស​កម្ពុជា ចូលរួម​ផង​ដែរ​។ ចំណែក​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រ​ឆាំង​​កម្ពុជា ត្រូវ​បាន​អញ្ជើញ​ក្នុងនាម​ជា​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត បើ​ទោះ​បី​លោកបាន​បាត់បង់អភ័យ​ឯក​សិទ្ធិ​ក៏​ដោយ ៕

No comments:

Post a Comment

yes