សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 11, 2012

សកម្ម​ជន​សិទ្ធិ​មនុស្ស ​លោក ចាន់ សុវ៉េត ​នឹង​ចូល​បំភ្លឺ​តាម​ដីកា​​កោះ​របស់​​​តុលាការ​​ជា​ថ្មី​​ទៀត​


សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​​​អាដហុក ​លោក ចាន់ សុវ៉េត អះអាង​ថា លោក​ចូល​បំភ្លឺ​តាម​ដីកា​កោះ​​របស់​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ​​ជា​ថ្មី​​ទៀត ​​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ​ក្រោម​​បណ្ដឹង​ ផ្តល់​​មធ្យោបាយ​​ឲ្យ​ជន​​សង្ស័យ​​បង្កើត​​តំបន់​​អបគមន៍​​នៅ​​ខេត្ត​ក្រចេះ​គេច​ខ្លួន​។
មន្រ្តី​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៃសមាគម​​សិទ្ធិ​មនុស្ស​អាដហុក ​លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា ​លោក​នឹង​ចូល​បំភ្លឺ​តាម​ដីកា​​កោះ​​របស់​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ។ លោ​ក​ថា ​បើ​​ទោះ​ជា​កន្ល​ង​​មក​ ​តុលាការ​កម្ពុជា​រង​ការរិះ​គន់ថា មិន​មាន​ឯករាជ្យ​ តែក្នុ​ងនាម​លោក​ជា​ប្រជាពលរដ្ឋ​​មាន​តួនាទី​គោរព​ច្បាប់​របស់​ប្រទេស ៖ "អញ្ចឹង​ដើម្បី​បង្ហាញ​ពីភាព​ស្មោះត្រង់​ ដើម្បី​បង្ហាញ​ពីភាព​សុច្ចរិត​របស់យើ​ង យើង​ត្រូវ​ទៅបំភ្លឺ​ ដើម្បី​ឲ្យ​តុលាការ​យល់​ដឹងពី​បញ្ហាហ្នឹង​។​ អារឿង​ភ័យ​រឿង​ព្រួយ​ចាំតែ​មាន​ហើយ ​ប៉ុន្តែ​​យើង​​មិន​ដឹង​​ធ្វើ​ម៉េច ​នេះ​​ឆន្ទានុ​សិទ្ធិ​របស់​តុលាការ​ អញ្ចឹ​ងតុលាការ​លោកត្រូវ​ពិចារ​ណា ​ថា​តើ​តុលាការ​របស់​យើង​មាន​ភាព​​ឯក​​រាជ្យ ដែរ​ឬ​ទេ? ព្រោះ​កន្ល​ងមក​មាន​មតិជា​តិ និង​អន្តរជាតិ​ គេបាន​រិះគន់​ថាតុលាការ​ប្រទេស​យើង ​ជាតុលាការ​អត់​ឯករាជ្យ​ អញ្ចឹង​បើលោក​ត្រូវ​ការចាប់​ឃុំខ្លួន​​អីជាដើម ​អាហ្នឹង ដឹងធ្វើម៉េច?"

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​ចេញ​ដីកាកោះ​ហៅ ជា​លើកទី២ បង្គាប់​ឲ្យ​លោក ចាន់ សុវ៉េត ចូល​បំភ្លឺ​នៅព្រឹក​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង ៨ព្រឹក។​
គួរ​បញ្ជាក់​ថា សា​លាដំបូង​រាជ​ធានី​ភ្នំពេញ​ ធ្លាប់​បាន​បង្គាប់ឲ្យ ​លោក ចាន់ សុវ៉េត ចូល​បំភ្លឺ​ម្តងរួច​មក​ហើយ ​កាល​ពីថ្ងៃទី២៤ ​ខែ​សីហា ឆ្នាំ​២០១២​ តែ​​លោក​​មិន​​បាន​​ចូល​បំភ្លឺ​ដោយសារ​លោក​​ជាប់​​បេសក​កម្ម​ទៅ​ក្រៅ​ប្រទេស​។ ដីកា​កោះ​ហៅនោះ បាន​ធ្វើ​ឡើង​ក្រោយ​ពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​មិន​ចំ​ឈ្មោះ កាលពីថ្ងៃទី១ ខែសីហា ថានឹង​ចាត់​វិធាន​ការ​លើ​មន្ត្រី​​សង្គម​ស៊ីវិល​ម្នាក់ ដែល​​លោក​​ចោទ​​ថា ​ផ្តល់​មធ្យោបាយ​​ឲ្យ​​ជន​​សង្ស័យ​បង្កើត​តំបន់​អបគមន៍​​នៅ​ខេត្តក្រចេះ​គេចខ្លួន៕

No comments:

Post a Comment

yes