ក្រុងញូវយ៉កៈ បាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅអ.ស.ប.កាលពីថ្ងៃអង្គារ ដោយអំពាវនាវឲ្យបញ្ចប់ការគ្រប់គ្រងរបស់ចិននៅទីបេ ជាទីដែលពលរដ្ឋទីបេរាប់សិបនាក់ បានដុតខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីតវ៉ានឹងការគ្រប់គ្រងរបស់ចិនលើប្រទេសកំណើតរបស់ពួកគេ។
«ការជួបជុំសាមគ្គីដើម្បីទីបេ» មានអ្នកតវ៉ាភាគច្រើនពលរដ្ឋទីបេរាប់ពាន់នាក់ដែលបានដើរជាក្បួនពីត្រើយខាងលិចនៃកោះម៉ាន់ហា តាន់ទៅទីលាន Dag Hammarskjold Plaza នៅទល់មុខទីស្នាក់ការកណ្តាលរបស់អ.ស.ប.នៅក្បែរទន្លេខាងកើត។
អ្នកដើរក្បួនទាំងនេះ បានស្រែកព្រមៗគ្នាដដែលថា«យើងចង់បានយុត្តិធម៌ ភ្ញាក់ឡើង អ.ស.ប»។
អ្នកខ្លះ បានកាន់បដាជាមួយពាក្យថា«អ.ស.ប! ទីបេ ត្រូវការអ្នក» និងបដាផ្សេងទៀត មានរូបថត និងឈ្មោះអ្នកដែលបានដុតសម្លាប់ខ្លួនឯង មានដូចជាលោក Gonpo Tsering ដែលបានដុតខ្លួនកាលពីថ្ងៃ១០ វិច្ឆិកា និងលោក Kalsang Jinpa ដែលបានដុតស្លាប់ខ្លួនដែរ កាលពីថ្ងៃ៨ វិច្ឆិកា។
No comments:
Post a Comment
yes