សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 3, 2012

កម្ពុជា​ធ្លាក់​ចុះ​ក្នុង​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​នីតិរដ្ឋ

121203_03
សពក្មេង​ស្រី​នៅ​ភូមិ​ប្រមា​ត្រូវ​កង​កម្លាំង​រដ្ឋាភិបាល​បាញ់​ស្លាប់​ពី​ខែ​ឧ​សភា

ភ្នំពេញៈ កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ក្នុង​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​នីតិរដ្ឋ ដែល​គ្មាន​អំពើ​ពុករលួយ​។ នេះ​បើ​យោង​តាម​សន្ទស្សន៍​នីតិរដ្ឋ របស់​គម្រោង​យុតិ្តធម៌​ពិភពលោក (WJP) បាន​បង្ហាញ​ឲ្យ​ដឹង​។
សន្ទស្សន៍ ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​សប្តាហ៍​មុន ដោយ​ទីភ្នាក់ងារ​អន្តរ​ជាតិ​មួយ​នេះ បាន​កំណត់​ចំណាត់​ថ្នាក់​ទាប សម្រាប់​កម្ពុជា គឺ​លេខ ៩៤ ក្នុង​ចំណោម​ ៩៧ ប្រទេស ដែល​វាយ​តម្លៃ​ផ្អែក​លើ​ទស្សនៈ​នីតិរដ្ឋ​មួយ​ចំនួន ក្នុង​ចំណោម​ទស្សនៈ​នីតិរដ្ឋ​ទាំង​៩។
ក្នុង​ឆ្នាំ​២០១១ កម្ពុជា​ ជាប់​ចំណាត់​ថ្នាក់​លេខ ៦៦ ក្នុង​ចំណោម ៦៦ ប្រទេស ដែល​ត្រូវ​បាន​វា​យ​តម្លៃ ជា​ផ្នែក​នៃ​របាយការណ៍។ ក្នុង​សន្ទស្សន៍​ឆ្នាំ​២០១២ ដែល​ជា​ការ​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ​លើក​ទី៣ ក្នុង​ទស្សនៈ​ស្ទើរ​គ្រប់​ប្រភេទ​ទាំង​អស់ កម្ពុជា​មាន​ពិន្ទុ​ទាប​បំផុត ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក។ នៅ​ទូទាំង​ពិភពលោក កម្ពុជា​ ជាប់​ចំណាត់​ថ្នាក់​លេខ ៩០ ក្នុង​ចំណោម ៩៧ ប្រទេស ក្នុង​ទស្សនៈ​នៃ​ការ​កម្រិត​មាន​ប្រសិទ្ធភាព លើ​អំណាច​រដ្ឋាភិបាល និង​លេខ ៩៤ ក្នុង​ទស្សនៈ​នៃ​ការ​អនុវត្ត​ច្បាប់ និង​យុតិ្តធម៌​ស៊ីវិល​។ នេះ​បើ​យោង​តាម​ប្រវតិ្ត​ប្រទេស ដែល​បាន​ផ្សព្វផ្សាយ​ដោយ WJP។

កម្ពុជា​មាន​ការ​ខ្វះ​ខាត​ច្រើន​ បើ​ធៀប​នឹង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​ និង​នៅ​លើ​ពិភពលោក បើ​គិត​អំពី​គណនេយ្យភាព​ នៃ​រដ្ឋាភិបាល។ ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បង្ហាញ​ចំណុច​ខ្លាំង ក្នុង​សូចនាករ​មួយ​ចំនួន ដូច​ជា ទស្សនៈ​អំពី​សន្តិសុខ និង​សិទិ្ធ​ជា​មូលដ្ឋាន ដោយ​ទទួល​បាន​ពិន្ទុ​ខ្ពស់​បំផុត ក្នុង​ផ្នែក «​អវត្ត​មាន​នៃ​ឧក្រិដ្ឋកម្ម» និង​ផ្នែក «ជម្លោះ​ស៊ីវិល​ត្រូវ​បាន​កម្រិត​ប្រកប​ដោយ​ប្រសិទ្ធភាព​»។ ទោះ​ជា​យ៉ាង​ណា ក្នុង​សូចនាករ ៩ ដទៃ​ទៀត នៃ​ទស្សនៈ អំពី​សន្តិសុខ និង​សិទិ្ធ​ជា​មូលដ្ឋាន ប្រទេស​កម្ពុជា ទទួល​បាន​ពិន្ទុ​ទាប​ក្នុង​ការ​សម្រេច​បាន​នូវ​ផ្នែក «ប្រជាជន​មិន​ប្រើ​អំពើ​ហិង្សា​ ដើម្បី​ដោះស្រាយ​កំហឹង​ផ្ទាល់​ខ្លួន​»។ ​​ចំពោះ​សូចនាករ​ទាំង​មូល ការ​រក​ឃើញ​ អំពី​អំពើ​ពុករលួយ បាន​ធ្វើ​ឲ្យ​ពិន្ទុ​របស់​កម្ពុជា ធ្លាក់​ចុះ​ខ្លាំង​បំផុត។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ WJP​ដែល​ចេញ​ផ្សាយ​អម​នឹង​របាយការណ៍ បាន​ឲ្យ​ដឹង​ថា៖​ «កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទាប​ ជាង​ប្រទេស​ដទៃ​ទៀត ក្នុង​តំបន់​គ្រប់​ផ្នែក​ទាំង​អស់​។ ​បរិស្ថាន​ច្បាប់ និង​ស្ថាប័ន​ទាំង​មូល នៅ​មាន​លក្ខណៈ​ទន់​ខ្សោយ ដែល​គូស​បញ្ជាក់​ដោយ​ពិន្ទុ​ទាប ក្នុង​ផ្នែក​សំខាន់​ៗ រាប់​បញ្ចូល​ ការ​កម្រិត​ឲ្យ​មាន​ប្រសិទ្ធភាព លើ​អំណាច​​រដ្ឋាភិបាល (​ជាប់​លេខ ៩០) ​ការ​អនុវត្ត​ច្បាប់ លទ្ធភាព​ទទួល​បាន​យុតិ្តធម៌​ស៊ីវិល​និង​អវត្ត​មាន​នៃ​អំពើ​ពុករលួយ​(​ជាប់​លេខ​៨៥)»។
សេចក្តី​ប្រកាស​ព័ត៌មាន បាន​បន្ត​ថា៖ «​សិទិ្ធ​ទ្រព្យសម្បតិ្ត​មាន​លក្ខណៈ​ទន់ខ្សោយ​ណាស់​ ហើយ​ការ​រំលោភ​បំពាន​ដោយ​នគរបាល​នៅ​តែ​ជា​បញ្ហា​ធំ​។ ម្យ៉ាង​ទៀត កម្ពុជា​មាន​អត្រា​បទ​ល្មើស​ទាប​ជាង​ប្រទេស​ភាគ​ច្រើន​ក្នុង​ប្រភេទ​ប្រទេស​ចំណូល​ទាប​»។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​ថ្លែង​ថា ការ​រក​ឃើញ​នេះ គឺជា​ការ​បន្ទរ​អំពី​តួលេខ និង​ការ​រក​ឃើញ​របស់​ទីភ្នាក់ងារ​ដទៃ​ទៀត ដែល​បាន​បំផ្លើស​ជា​ច្រើន​ឆ្នាំ​មក​ហើយ។
លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ ថា៖ « អ្វី​ដែល​គេ​មិន​យល់​ គឺថា យើង​បាន​កំពុង​ធ្វើ​កំណែ​ទម្រង់​រដ្ឋាភិបាល អស់​រយៈ​ពេល​៥ឆ្នាំ​មក​ហើយ។ យើង​ រដ្ឋាភិបាល ពេញ​ចិត្ត​ណាស់​ជាមួយ​នឹង​ប្រព័ន្ធ​ដែល​មាន​ស្រាប់ ហើយ​ទីភ្នាក់​ងារ​ទាំង​នោះ មិន​យល់​ដឹង​អំពី​[ការ​ពិត]​ឡើយ»។
យោង​តាម WJP ឲ្យ​ដឹង​ថា គោលការណ៍​ជា​សកល​ទាំង​បួន​ សម្រាប់​នីតិរដ្ឋ​ គឺ​រដ្ឋាភិបាល ត្រូវ​មាន​គណនេយ្យភាព សន្តិសុខ និង​ត្រូវ​គោរព​សិទិ្ធ​ជា​មូលដ្ឋាន របស់​ប្រជា​ពលរដ្ឋ​ រដ្ឋាភិបាល​បើក​ចំហ ការ​អនុវត្ត​ច្បាប់ និង​ការ​ផ្តល់​យុតិ្ត​ធម៌៕ 

No comments:

Post a Comment

yes