នេះជាប្រផ្នូលដ៏អាក្រក់របស់គណបក្សប្រជន ក្នុងការចាញ់ឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះ ហើយវាសាកសម្យទៅនិងទង្វើដែលពួកគេបានធ្វើដាក់មកលើប្រជាពលរដ្ឋ ។
ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តតាកែវ ៖ ស្នាក់ការគណបក្សប្រជាជនកម្ពុជាមួយកន្លែងត្រូវបានភ្លើងឆាបឆេះគ្មានសល់ ខណៈពេលអ្នកប្រចាំការនៅទីនោះបានដាក់ឆ្នាំងដាំបាយប្រើចន្តរអគ្គិសនីដោយដោតខ្សែភ្លើងទុកចោល លុះភ្លើងចាប់ផ្តើមឆេះសន្ធោសន្ធៅទើបមានការភ្ញាក់ផ្អើល និងឆោឡោឡើងធ្វើឱ្យមនុស្សម្នាមកចោមរោមមើលគ្រប់ៗគ្នា។ ហេតុការណ៍ភ្លើងឆេះស្នាក់ការគណបក្សនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ធ្នូ ២០១២ វេលាម៉ោង៨និង២០នាទី ស្ថិតនៅជាប់សាលាសង្កាត់រកាក្រៅ ក្រុងដូនកែវ ។
ប៉ូលិសក្រុងដូនកែវបាននិយាយថា ស្នាក់ការគណបក្សប្រជាជនកម្ពុជាដែលត្រូវភ្លើងឆេះនេះមានបណ្តោយ៥ម៉ែត្រគុណ៨ម៉ែត្រ កម្ពស់៣ម៉ែត្រកន្លះធ្វើពីបេតុងប្រក់ក្បឿង ហើយសម្ភារដែលត្រូវព្រះអគ្គីបំផ្លាញនោះមានកៅអីជ័រចំនួន១០០ តុវែង២ កៅអីសម្រាប់ដេក១ ទូដាក់ឯកសារ១ កុំព្យូទ័រ១ និងម៉ាស៊ីនព្រីន១ ។ ប៉ូលិសក្រុងដូនកែវ បានបន្តទៀតថា ករណីឆេះស្នាក់ការគណបក្សនេះបណ្តាលមកពីអ្នកប្រចាំការបានដាក់ឆ្នាំងដាំបាយប្រើចរន្តអគ្គិសនីដោតខ្សែទុកចោលរួចក៏បានឆ្លងចរន្តអគ្គិសនីឆេះដោយមិនមាននរណាម្នាក់បានដឹងឡើយ ។
No comments:
Post a Comment
yes