ការិយាល័យព្រះរាជ្យវាំងថៃ បាននិយាយថា ព្រះមហាក្សត្រីយានីថៃមិនបានចូលរួមស្តាប់ការថ្លែងសុន្ទរកថាដ៏កម្ររបស់ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេ នៅពិធីបុណ្យចម្រើនព្រះជន្មគម្រប់ព្រះជន្ម៨៥ វស្សារបស់ព្រះអង្គនៅទីក្រុងបាងកកនាថ្ងៃពុធនេះទេដោយសារតែសុខភាពខ្សោយខ្លាំង។
ក្រុមវេជ្ជបណ្ឌិតដែលបានកំពុងព្យាលបាលព្រះមហាក្សត្រីយានី ស៊ីរីគីត អាយុ៨០ព្រះវស្សាអង្គនេះ បានផ្តល់យោបល់ដល់ព្រះអង្គកុំយាងទៅចូលរួមពិធីបុណ្យម្រើនព្រះជន្មនេះ ដោយសារតែបញ្ហាសុខភាពដែលមិនអាចឲ្យព្រះអង្គឈរបានយូរនោះទេ ។
ក្រុមវេជ្ជបណ្ឌិតដែលបានកំពុងព្យាលបាលព្រះមហាក្សត្រីយានី ស៊ីរីគីត អាយុ៨០ព្រះវស្សាអង្គនេះ បានផ្តល់យោបល់ដល់ព្រះអង្គកុំយាងទៅចូលរួមពិធីបុណ្យម្រើនព្រះជន្មនេះ ដោយសារតែបញ្ហាសុខភាពដែលមិនអាចឲ្យព្រះអង្គឈរបានយូរនោះទេ ។
ព្រះមហាក្សត្រីយានី ស៊ីរីគីត ត្រូវបានធ្វើរោគវិនិច្ឆ័យដោយរកឃើញការហូរឈាមតិចៗនៅក្នុងខួរក្បាលរបស់ព្រះអង្គ បន្ទាប់ពីមានជម្ងឺកាលពីខែកក្កដា។
កាលពីថ្ងៃពុធជនជាតិថៃរាប់ម៉ឺននាក់បានមកជួបជុំគ្នានៅក្រុងបាងកកសំរាប់ស្តាប់សុន្ទរកថាដ៏កម្ររបស់ស្តេចថៃ ព្រះចៅភូមិបុលអាឌុលយ៉ាដេ ដែលជាព្រះមហាក្សត្រគ្រងរាជ្យយូរបំផុតក្នុងលើក។
រូបភាពទូរទស្សន៍បានបង្ហាញសមុទ្រអ្នកគាំទ្រព្រះអង្គ ដោយពួកគេភាគច្រើនពាក់អាវលឿងដែលជានិមិត្តរូបថ្ងៃចន្ទ ជាថ្ងៃកំណើតរបស់ទ្រង់ និងពួកគេក៏បានគ្រវីទង់ស្តេចនិងទង់ជាតិថៃ។
មនុស្សយ៉ាងតិ២០ម៉ឺននាក់ត្រូវគេរំពឹងថាបានចូលរួមស្តាប់សុន្ទរកថាចេញពីយ៉មុខនៃសាលAnantasamakom ThroneនៅមុខទីលានRoyal Plazaក្នុងក្រុងបាងកក។
មនុស្សទាំងហ្វូងៗក៏ឈរតម្រៀបជាជួរតាមដងផ្លូវនិងពួកគេស្រែក"ជយោព្រះករុណា!"នៅតាមផ្លូវដែលក្បួនរថយន្តស្តេចធ្វើដំណើរចេញពីមន្ទីរពេទ្យកន្លែងដែលទ្រង់បានគង់ព្យាបាលជម្ងឺអស់៣ឆ្នាំមកហើយ។
ភូមិបុលដែលបានគ្រងរាជ្យអស់៦៦ឆ្នាំ បានទទួលរងការចេញឈាមក្នុងខួរក្បាលតិចតួចកាលពីខែកក្កដា តែចាប់តាំងពីគ្រានោះមកព្រះអង្គបានបង្ហាញព្រះភក្ត្រជាច្រើនលើករួមមានជំនួបជាមួយប្រធានាធិបតីអាមេរិកកាលពីខែមុន៕
No comments:
Post a Comment
yes