ពិធីការិនីនាង ហេង ម៉ារ៉ាឌី
ភ្នំពេញៈ មកទល់នឹងពេលនេះ(ល្ងាចថ្ងៃទី៤ ខែធ្នូ) មិនទាន់បានដឹងពីសភាពជំងឺរបស់ពិធីការិនី ហេង ម៉ារ៉ាឌី ថាតើនាងមានភាពល្អប្រសើរឡើងវិញ ឬកាន់តែមានសភាពធ្ងន់ធ្ងរនោះឡើយ ក្រោយពេលដែលតារារូបនេះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យនៅប្រទេសវៀតណាមដើម្បីធ្វើការសង្គ្រោះបន្ទាន់នោះ។
ពិធី ការិនីដែលមានដើមទ្រូងធំសិចស៊ីនាង ហេង ម៉ារ៉ាឌី ត្រូវបានក្រុមគ្រួសាររបស់នាងផ្អើលឆោឡោទាំងសើងមម៉ើង និងដឹកភ្លាមៗទៅកាន់មន្ទីរពេទ្យមួយនៅប្រទេសវៀតណាមកាលពីវេលា ម៉ោងប្រមាណ៣ទៀបភ្លឺថ្ងៃទី៣ ខែធ្នូ បន្ទាប់ពីអាការជំងឺរបស់នាងមានសភាពធ្ងន់ធ្ងរលើសពីសព្វមួយដង បន្ទាប់ពីរូបនាងបានធ្លាក់ខ្លួនឈឺរយៈពេលមួយសប្តាហ៍កន្លងមក។
សាច់ញាតិរបស់តារារូបនេះបានឲ្យដឹងនៅ អំឡុងពេលហេង ម៉ារ៉ាឌី ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យថា ហេង ម៉ារ៉ាឌី បានធ្លាក់ខ្លួនឈឺអស់រយៈពេលមួយសប្តាហ៍មកហើយ ដោយគ្រូពេទ្យនៅកម្ពុជាបានពិនិត្យ និងប្រាប់ឲ្យដឹងថា នាងមានជំងឺរលាកក្រពះ និងស្អិតពោះវៀនកម្រិតធ្ងន់ធ្ងរ ហើយជាញឹកញយ ហេង ម៉ារ៉ាឌី តែងមានអាការចុកពោះ និងឈឺក្រពះ។ បងប្អូនរបស់ពិធីការិនីអតីតកញ្ញាឯកសាប៊ូលុច្សនាង ហេង ម៉ារ៉ាឌី បានបន្តថា ក្រោយពេលជំងឺយាយីសុខភាពរបស់នាងអស់រយៈពេលមួយអាទិត្យ ជំងឺនេះទើបតែធ្វើទុក្ខនាងយ៉ាងខ្លាំងកាលពីព្រឹកទៀបភ្លឺថ្ងៃទី ៣ មិនអាចទ្រាំទ្របានដែលធ្វើឲ្យក្រុមគ្រួសារភ័យស្លន់ស្លោនិងបាន ដឹកជញ្ជូននាងទៅកាន់មន្ទីរពេទ្យវៀតណាមភ្លាមៗតែម្តងដើម្បី ធ្វើការសង្គ្រោះបន្ទាន់នោះ។
ទោះបីជាទទួលក្តីបារម្ភ និងអារម្មណ៍តក់ស្លុតនៅពេលបានឃើញសភាពជំងឺ ហេង ម៉ារ៉ាឌី ធ្វើទុក្ខខ្លាំងនោះ ក៏នៅពេលនេះសាច់ញាតិរបស់នាងបានធូរចិត្តដ៏តានតឹងនោះហើយក្រោយ ពេលអ្នកសិល្បៈរូបនេះត្រូវបានបញ្ជូនដល់មន្ទីរពេទ្យប្រទេសវៀតណាមដើម្បីសង្គ្រោះហើយនោះ។ តែទោះជាយ៉ាងណា សភាពជំងឺរបស់នាងនៅថ្ងៃម្សិលមិញមានសភាពយ៉ាងណាធ្វើទុក្ខបន្ត ឬក៏បានធូរស្បើយនោះ គេនៅមិនទាន់បានដឹងច្បាស់នៅឡើយ ដោយសារតែមិនអាចទាក់ទងសុំការបំភ្លឺបន្ថែមបាន។
តែទោះជា យ៉ាងណា អ្នកធ្លាប់មានបទពិសោធទៅទទួលការព្យាបាលនៅប្រទេសវៀតណាម រួមទាំងអ្នកធ្លាប់ជូនដំណើរអ្នកជំងឺទៅព្យាបាលនៅទីនោះ បានឲ្យដឹងថា ជំងឺហេង ម៉ារ៉ាឌី នឹងមិនមែនជាក្តីកង្វល់ទៀតឡើយ ក្រោយពេលដែលគ្រួសាររបស់នាងបានដឹកនាងទៅដល់ពេទ្យវៀតណាមហើយ នោះ ព្រោះគ្រូពេទ្យនៅប្រទេសវៀតណាមពូកែៗ មានភាពច្បាស់លាស់នៅក្នុងការពិនិត្យ និងព្យាបាលដែលខុសពីពេទ្យនៅប្រទេសកម្ពុជាធ្វើអ្វីលំៗយកតែ ប្រាក់នោះ។
លោក ចាន់ សម្បត្តិ ដែលធ្លាប់មានបទពិសោធបាននិយាយថា៖ «ខ្ញុំធ្លាប់ជូនម្តាយខ្ញុំទៅព្យាបាលនៅវៀតណាម ពេទ្យគេនៅទីនោះពូកែណាស់ បើគេពិនិត្យអ្វី គឺគេឃើញប្រភេទជំងឺហ្នឹងច្បាស់លាស់ណាស់ ហើយបើពេទ្យនៅខ្មែរយើងវិញ មុនខ្ញុំនាំម្តាយទៅវៀតណាម ខ្ញុំជូនគាត់ទៅពិនិត្យនៅពេទ្យល្បីៗជាច្រើនកន្លែង តែជំងឺចេញមកខុសគ្នារហូត ហើយមើលមិនជាសោះ តែពេលខ្ញុំនាំទៅវៀតណាម ខ្ញុំពិតជាភ្លឺភ្នែកតែម្តង គឺគេច្បាស់លាស់បំផុត ហើយត្រឹមត្រូវ»។
គ្រួសារ របស់ ហេង ម៉ារ៉ាឌី ក៏បានឲ្យដឹងផងដែរថា នៅមុនពេលបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាមហ្នឹង ហេង ម៉ារ៉ាឌី ក៏ស្វែងរកការព្យាបាលនៅក្នុងស្រុកដែរ ព្រោះគិតថា ពេទ្យស្រុកខ្មែរបច្ចុប្បន្នក៏ពូកែៗដែរ ប៉ុន្តែរយៈពេលជាងមួយសប្តាហ៍ស្ថានភាពរបស់នាងនៅតែមិនទាន់ប្រសើរ ហើយស្រាប់តែនៅពេលយប់ឈានចូលថ្ងៃទី៣ ខែធ្នូ ជំងឺរបស់នាងបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំង ដូច្នេះសមាជិកគ្រួសារទាំងអស់ក៏បានសម្រេចចិត្តដឹកបញ្ជូននាងទៅ ព្យាបាលនៅប្រទេសវៀតណាមតែម្តង។
ទោះបីជាមិនទាន់ដឹងពីលទ្ធផលនៃការពិនិត្យ និងព្យាបាលជំងឺនេះ តែទស្សនិកជនសង្ឃឹមថា តារារូបនេះនឹងមិនមានបញ្ហាធ្ងន់ធ្ងរលើរូបនាងឡើយ ខណៈដែលនាងក៏ជាអ្នកមានទ្រព្យធនម្នាក់សម្រាប់ការចាយវាយលើពេទ្យដែលពោរពេញដោយសមត្ថភាពដែរ។
ការ ធ្លាក់ខ្លួនកើតជំងឺក្រពះនិងស្អិតពោះវៀនរបស់តារាស្រីរូបនេះ ត្រូវគ្រួសាររបស់នាងគិតថា ប្រហែលជាបណ្តាលមកពីនាងប្រឹងប្រែងធ្វើការងារពេកមិនសូវមានពេល សម្រាក និងហូបចុកតាមពេលវេលា ម្យ៉ាងទំនងជានាងប្រឹងសម្រករាងគ្រោងចូលរោងការនៅពេលខាងមុខ។
ហេង ម៉ារ៉ាឌី ជាអតីតកញ្ញាឯក សាប៊ូលុច្ស ឆ្នាំ២០០៥ និងជាតារាសម្តែងខារ៉ាអូខេ និងភាពយន្ត។ កញ្ញា ហេង ម៉ារ៉ាឌី កើតនៅ ថ្ងៃទី១ ខែ តុលា ឆ្នាំ ១៩៨៤មានកម្ពស់១ម ៥៩សម៕
No comments:
Post a Comment
yes