សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 6, 2013

វ៉េនេស៊ុយអេឡា៖ មរណភាព​​របស់​​ប្រធានាធិបតី ហ៊ុយហ្គោ ឆាវ៉េស ក្នុង​អាយុ​៥៨​ឆ្នាំ

លោកឆាវ៉េស និងកូនស្រីរបស់លោក នៅពេលធ្វើការវះកាត់រួច នៅប្រទេសគុយបា
បន្ទាប់ពីប្រយុទ្ធតទល់នឹងជម្ងឺមហារីក តាំងពី២ឆ្នាំកន្លងមក ប្រមុខរដ្ឋដ៏មានប្រជាប្រិយ នៃប្រទេសវ៉េនេស៊ុយអេឡា បាន​ធ្វើមរណភាព ក្នុងអាយុ៥៨ឆ្នាំ នៅថ្ងៃ៥ខែមិនា វេលាម៉ោងប្រមាណជា៤ម៉២៥នាទី ម៉ោងនៅក្នុងស្រុក។

ប្រធានាធិបតីហ៊ុយហ្គោ ឆាវ៉េស (Hugo Chavez) បានលាចាកលោក នៅទីក្រុងការ៉ាកាស ក្នុងអាយុ៥៨ឆ្នាំ បណ្ដាលមកពី​ជម្ងឺមហារីក ដែលចាប់ផ្ដើមរោគសញ្ញាដំបូង នៅខែមិថុនាឆ្នាំ២០១១។ មរណភាពរបស់លោក បានបិទបញ្ចប់ការកាន់​អំណាចជាង១៤ឆ្នាំ ដែលជាសម័យកាលមួយ មានពណ៌ក្រហមតាមបែបផ្ដាច់ការ នៅប្រទេសស្ថិតនៅក្នុងទ្វីប​អាមេរិក​ខាងត្បូងមួយនេះ។


«យើងទើបនឹងបានទទួលដំណឹង មិនអាចទទួលយកបាន និងរន្ធត់ ដែលយើងអាចផ្សាយ ទៅជូនប្រជាជនរបស់យើង។ នៅវេលាម៉ោង០៤ម៉២៥នាទីរសៀលថ្ងៃអង្គារទី៥ខែមិនា លោក ប្រធានាធិបតីឧត្តមសេនីយ ហ៊ុយហ្គោឆាវ៉េស បានទទួល​មរណភាព បន្ទាប់ពីលោកបានប្រយុទ្ធតស៊ូ មិនចេះរាថយ ប្រឆាំងនឹងជម្ងឺតាំងពីជិត២ឆ្នាំមកហើយ។» 
នេះជាការប្រកាស​អោយដឹង របស់លោកនីកូឡា ម៉ាដូរ៉ូ (Nicolas Maduro) អនុប្រធានាធិបតីនៃប្រទេស ជាមួយនឹងទឹកភ្នែកផង។ លោកបាន​បញ្ជាក់បន្ថែមថា យោធានឹងត្រូវយកមកដាក់ពង្រាយ ដើម្បីថែរក្សាសន្តិភាព ក្នុងដំណាក់កាលនេះ។

គូររំលឹកថា នៅក្នុងបទអន្តរាគមន៍តាមទទស្សន៍ មេទ័ពសំខាន់ៗ របស់ប្រទេស ក៏បានសន្យាដែរ ថានឹងស្មោះស្ម័គ្រ នឹង​អនុប្រធានាធិបតីអាយុ៥០ឆ្នាំរូបនេះ នៅក្រោយបន្ទាប់ពីមរណភាព របស់លោកឆាវ៉េស។ លោកនីកូឡា ម៉ាដូរ៉ូ នឹងត្រូវ​បន្ត​តំណែងពីលោកឆាវ៉េស តែនៅក្នុងស្ថានភាពបែបនេះ រដ្ឋធម្មនុញ្ញរបស់ប្រទេស តម្រូវអោយមានការបោះឆ្នោត មុនកាល​កំណត់មួយ ដែលទំនងជានឹងរៀបចំធ្វើនៅខែមិថុនាខាងមុខ។

វះកាត់ជម្ងឺមហារីក នៅប្រទេសគុយបា
នៅមុននេះ ភាពមិនច្បាស់លាស់បានលេចចេញឡើង ពីស្ថានភាពរបស់ប្រធានាធិបតី ដែលបានចូលទៅកាន់មន្ទីពេទ្យ​យោធា នៃរដ្ឋធានី បន្ទាប់ពីបញ្ជូនត្រឡប់ពីប្រទេសគុយបាមកវិញ។ លោកឆាវ៉េស បានទ្រាំទ្រនឹងជម្ងឺមហារីក ផ្នែកតម្រង​នោម តែស្ថានភាពជម្ងឺរបស់លោក កាន់តែធ្ងន់ធ្ងរទៅៗ ជាលំដាប់ ជាពិសេសនៅពេលម៉ោងចុងក្រោយនេះ។ នេះបើតាម​ការបញ្ជាក់អោយដឹង របស់រដ្ឋាភិបាលទីក្រុងការ៉ាកាស។

លោកបានឡើងមកកាន់អំណាច តាំងពីឆ្នាំ១៩៩៩ សម្រាប់អាណត្តិដឹកនាំប្រទេស ៦ឆ្នាំម្ដង ហើយទើបតែត្រូវបានជ្រើស​តាំងជាថ្មីទៀត នៅខែតុលាឆ្នាំ២០១២កន្លងមក មុននឹងលោកត្រូវទៅធ្វើការវះកាត់ជាលើកទីបួន នៅក្នុងប្រទេសគុយបា។ តាំងពីពេលនោះមក គេលែងបានឃើញលោកឆាវ៉េស បង្ហាញមុខជាសាធារណៈទៀត រហូតមកដល់ថ្ងៃនេះ៕

No comments:

Post a Comment

yes