សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 6, 2013

លោក កែវ វ​ន្នី មេ​ច្រក​តន់​ហន់ កំពុង​កាក់កប​ទំនិញ​គ្រប់បែបយ៉ាង​មិន​បង់ពន្ធ​


 ​កំពត​៖ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តជាតិ​តន់​ហន់ ដែល​គ្រប់គ្រង​ដោយ​លោក កែវ វ​ន្នី កំពុង​កាក់កប​សើម​មាត់ ព្រោះ​ត្រូវប៉ាន់​នឹង​ទំនិញ​គ្រប់បែបយ៉ាង​ដែល​ត្រូវបាន​នាំចេញ និង​នាំចូល​ពី​ខ្មែរ​ទៅ​វៀតណាម និង​ពី​វៀតណាម មក​ខ្មែរដោយ​ពុំមាន​បង់ពន្ធ​ជូន​រដ្ឋ ហើយ​សកម្មភាព​ដឹកជញ្ជូន​នេះ បាន​ធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ ដូច​ភ្លៀងរលឹម​។

      ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​មួយក្រុម​បាន​ដឹកឈើ​ជា​រៀងរាល់​យប់​ជា​ប្រភេទ​ឈើ​ធ្នង់ តាម​រថយន្ត​យី​ឌុប​ចូលទៅ​លក់​នៅក្នុង​ប្រទេស​វៀតណាម ដោយ​ពុំមាន​ការចាប់ ឬក៏​បង្ក្រាប​ឡើយ​។ មិនតែប៉ុណ្ណោះ ព្រមទាំង​បាន​បើក​បា​រ៉ា​ស់​ចាំ​ទុកជា​ស្រេច សម្រាប់​ឲ្យ​រថយន្ត​នោះ​ធ្វើ​ចរាចរណ៍​យ៉ាង​រលូន​ទៅ​ប្រទេស​វៀតណាម​ទៀតផង​។ 

      ​សូមបញ្ជាក់ថា ការដែល​រថយន្ត​ដឹកឈើ​ខុសច្បាប់​យ៉ាង​រលូន​បែបនេះ គឺមាន​ក្រុម​ឈ្មួញ​មួ​យក​ក្រុម​បាន​រត់ការ​បង់លុយ​ជូន​លោក កែវ វ​ន្នី ប្រធាន​ស្នាក់​ការគួ និង​រដ្ឋាករ​ច្រក​តន់​ហន់ នេះ​រួចរាល់​អស់ហើយ មុនពេល​រថយន្ត​រប​ស់​ពួកគេ​ដឹកឈើ​ចេញពី​ដី​ខ្មែរ​ទៅដល់​ដី​ប្រទេស​វៀតណាម​។ តាម​សេ​ក្តី​រាយការណ៍​ក៏បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ឈើ​ប្រណីត​គ្រប់​ប្រភេទ ដឹក​ចេញ​ដោយ​រលូន លោក កែវ វ​ន្នី ក៏​កាក់កប​ផងដែរ ជាមួយនឹង​ការបើក​ឲ្យ​ឈ្មួញ​នាំ​សត្វព្រៃ​ឆ្លងកាត់​ច្រកទ្វារ​តន់​ហន់ នេះ ដោយ​ពុំមាន​ការហាមឃាត់​ដូចគ្នា​នឹង​ការនាំ​ឈើ​ប្រណីត​អីចឹង​ដែរ​។​


      ​ប្រភព​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ឈើ​ប្រណីត និង​សត្វព្រៃ ដោយ​ពុំមាន​ការបង្ក្រាប តែ​បែរជា​ទទួល​សំណូក​នៅមាន​ទំនិញ​នាំចូល​ពី​ប្រទេស​វៀតណាម ពុំ​បង់ពន្ធ​ផងដែរ ដូចជា​ចំណី​សត្វ និង​គ្រឿងសំណង់ មាន​ឥដ្ឋ សម្រាប់​យកមក​សង់ផ្ទះ ជាដើម​។ អ្នករកស៊ី​ស្របច្បាប់​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹងថា ចំណី​សត្វ គឺ​ក្រុម​ឈ្មួញ​ប​នា​ដឹក​ចូល​តាម​ច្រក​តន់​ហន់​តាម​ផ្លូវគោគ លើកលែងតែ​ឥដ្ឋ​ប៉ុណ្ណោះ ដែល​ឈ្មួញ​បាន​នាំចូល​តាម​ទូក នៅពេល​យប់ ដោយ​ពុំមាន​បង់ពន្ធ​អ្វីមួយ​កាក់​មួយ​សេន​នោះទេ​។ 

      ​ជុំវិញ​ព័ត៌មាន​លោក កែវ វ​ន្នី ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋ​ករ​ច្រកទ្វារ​អន្តរជាតិ​តន់​ហន់ ពាក់ព័ន្ធ​អំពើពុករលួយ​ទទួល​សំណូក​ពី​ក្រុម​ឈ្មួញ​រកស៊ី​ខុសច្បាប់ ដោយ​មិន​បង់ពន្ធ​នាំ​សម្ភារ​ចូល​ពី​ប្រទេស​វៀតណាម និង​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត​ខុសច្បាប់ និង​សត្វព្រៃ មិន​ត្រូវបាន​បង្ក្រាប​នេះដែរ អ្នកយកព័ត៌មាន​វរ​ជន​ខ្មែរ​យើង បាន​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ពី​លោក កែវ វ​ន្នី មេ​គយ​ប្រចាំ​ច្រក​តន់​ហន់ ប៉ុន្តែ​ទូរស័ព្ទ​របស់លោក​ពុំមាន​អ្នកទទួល​ឡើយ​។ ទោះជា​យ៉ាងណា​នេះ​ក្តី តាម​ប្រភពពី​អាជីវករ​ដឹកទំនិញ​ចេញចូល​តាម​ច្រក​តន់​ហន់ បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ដឹកឈើ ក្រុម​ឈ្មួញ​ដឹក​សត្វព្រៃ និង​ក្រុម​ឈ្មួញ​ដឹក​ចំណី​សត្វ និង​គ្រឿងសំណង់​បង្កប់​ក្នុង​ទូក កំពុង​ធ្វើ​ឲ្យ​លោក​មេ​គយ​ច្រក​មួយ​នេះ ត្រូវប៉ាន់​សម្បើម​ខ្លាំងណាស់ តែ​ចំពោះ​ពួកគាត់​ជា​ជីវ​ករ​ដឹកទំនិញ​បង់ពន្ធ​ត្រឹមត្រូវ ពេលខ្លះ​លោក កែវ វ​ន្នី មិន​សប្បាយ​ប្រើ​កូនចៅ​ឲ្យ​រើ​ទំនិញ​ទម្លាក់​ពីលើ​រថយន្ត​បណ្តាល​ឲ្យ​ខាត​ពេលវេលា​ពួកគាត់​ទៀតផង​។ ចំណែក​រថយន្ត និង​ទូក​ដឹកទំនិញ​អត់​បង់ពន្ធ ពិសេស​រថយន្ត​យី​ឌុប​ដឹកឈើ​ធ្នង់​មិន​ត្រឹមតែ​មិន​បង្ក្រាប ឬ ឆែកឆេរ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បញ្ជា​កូនចៅ​ឲ្យ​សំកុក​ចាំ​បើក​បា​រ៉ា​ស់​ឲ្យ​ទៀតផង​។ ចំណែក​លោក សំ សុខា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តកំពត ខាង​សា​ព័ត៌មាន​យើង​បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​មេ​គយ ដើម្បី​សុំ​ការបំភ្លឺ តែ​លោក​បិទ​ទូរស័ព្ទ ហើយ​លោក​ប្រើ​លេខ​ថ្មី មិន​ឲ្យ​អ្នកកាសែត​យើង​ដឹង​៕ 

No comments:

Post a Comment

yes