សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 14, 2013

សាកសព​លោក​អៀង​សារី ​ដឹក​ចេញ​ពី​មន្ទីរពេទ្យ នៅ​ម៉ោង ៣ រសៀល​


ភ្នំពេញ: សាកសព​លោក​អៀង​សារី ត្រូវបាន​​ប្រគល់ឲ្យ​ក្រុមគ្រួសារ ដឹក​ចេញពី​មន្ទីរពេទ្យរុស្ស៊ី នៅ​ម៉ោង ៣ រសៀល​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៣​។ 

​លោក នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បានឲ្យ​ដឹង​នៅ​រសៀល​នេះថា បន្ទាប់​ពី​ក្រុមគ្រូពេទ្យ យក​សាកសព​លោក​អៀង​សារី ទៅ​ចាក់​ថ្នាំ​ការពារ​សាកសព នៅ​ម៉ោង ២ និង ៣០ នាទី​នេះ​រួច គឺ​គេ​បានប្រគល់ឲ្យ​ក្រុមគ្រួសារ​លោក​អៀង​សារី ហើយ​ដឹក​​ចេញពី​មន្ទីរពេទ្យ​រុស្ស៊ី ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។



សាកសព​លោក​អៀង​សារី ត្រូវបាន​​ប្រគល់ឲ្យ​ក្រុមគ្រួសារ ដឹក​ចេញពី​មន្ទីរពេទ្យរុស្ស៊ី នៅ​ម៉ោង ៣ រសៀលនេះ

​តាម​គម្រោង​ក្រុមគ្រួសារ​របស់​លោក អៀង សារី នឹង​យក​សព​អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម យក​ទៅ​ធ្វើបុណ្យ នៅឯ​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ​។​

​មាន​អាយុ ៨៧ ឆ្នាំ លោក​អៀង​សារី បាន​ស្លាប់ កាលពី​ម៉ោង ៨ និង ៤៥ នាទី ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៣​។ 

​លោក អៀង​សារី ជា​ជនជាប់ចោទ​ម្នាក់ ក្នុង​សំណុំរឿង​០០២ ជាមួយនឹង​លោក​នួន​ជា និង​លោក​ខៀវ​សំផន​។ សំណុំរឿង​ចោទប្រកាន់​លោក​អៀង​សារី ត្រូវ​ផុតរលត់ ដោយ​គេ​មិន​លើក​មក​កាត់ទោស​ឡើយ បន្ទាប់ពី​លោក​បាន​ស្លាប់​៕​

No comments:

Post a Comment

yes