សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 3, 2013

សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាសំណុំរឿងលោកឈូកបណ្ឌិតនៅថ្ងៃចន្ទស្អែកនេះ

ជនសង្ស័យ ឈូក បណ្ឌិត 

អង្គជំនុំជម្រះ​សាលាឧទ្ធរណ៍ នឹង​ប្រកាស​សេចក្តីសម្រេច​លើ​ជនសង្ស័យ ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៣​នេះ  លើ​ករណី​បាញ់​កម្មករ​នៅ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ ។​

​នេះ​បើ​តាម​ប្រធាន​អង្គជំនុំជម្រះ​លើ​ករណី​នេះលោក ឃុន លាង​ម៉េង បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨​ នៅ​ពេល​បញ្ចប់​សវនាកា​រថា សាលដីកា​លើ​ករណី​លោក​ ឈូក បណ្ឌិត ​នៅ​ថ្ងៃទី​០៤​ មីនា នៅ​ម៉ោង​២​រសៀល ​គឺ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ ។​

​កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ កម្មករ​រោងចក្រ​ខេត្ត​ស្វាយរៀង បានធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​គោរព​លក្ខខណ្ឌ​ការងារ ​។ ពេលនោះ​លោក​អភិបាលក្រុង​បាវិត ឈ្មោះ ឈូក បណ្ឌិត ដឹកនាំ​កម្លាំង​បង្ក្រាប​កូដកម្ម​នោះ ​។ ក្រោយមកមាន​ការផ្ទុះអាវុធ​បណ្ដាល​ឲ្យ​កម្មការិនី៣​នាក់ មានឈ្មោះ ប៊ុន ចិន្តា រងរបួស​ខាងលើ​ដោះ​ឆ្វេង​ធ្លាយ​ទៅ​ខ្នង អ្នកស្រី នុត សុខន របួស​ខ្នង និង​អ្នកនាង កែវ នា របួស​ដៃ ​៕

No comments:

Post a Comment

yes