សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 17, 2013

ប៉ូលិស​ចាប់​​ខ្មែរ​ក្រោម ៦ នាក់ ពាក់ព័ន្ធ បទ​ ភេរវកម្ម និង រៀបចំ​កម្លាំង​​ប្រដាប់អាវុធ


ពលរដ្ឋខ្មែរ ដែល​មាន​ដើម​កំណើត​​ពី​ទឹកដី​កម្ពុជា​ក្រោម​ដែលរស់​នៅប្រទេសថៃចំនួន៦ នាក់ ត្រូវបាន​ចាប់ខ្លួន ដោយសារ​តែ​ជាប់​ពាក់ព័ន្ធ​ពី​ប​ភេរវកម្ម និង​រៀបចំ​កម្លាំង​ប្រដាប់អាវុធ​ខុសច្បាប់​។ នេះ​បើ​យោងតាម​ការបញ្ជាក់ របស់​មន្ដ្រីជាន់ខ្ពស់​ន​គ​របាល​ជាតិ​កម្ពុជាកាលពី​ល្ងាច​ថ្ងៃ ទី​១៥ ខែមីនា ឆ្នាំ​២០១៣​។

លោកគៀត ច័ន្ទ​ថា​រិទ្ធ អ្នកនាំពាក្យ​អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា  កាលពី​ថ្ងៃទី​១៥ ខែមីនា​ អ្នក​ទាំង ៦​នាក់​ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ដោយ សារ​តែ​ពួកគេ​ស្នាក់នៅ​ជា​អន្ដោប្រវេសន៍​ខុស ច្បាប់​នៅ​ប្រទេស​ថៃ ហើយ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូនមក ។ ប៉ុន្ដែ ពួកនេះ​មាន​ដីកាចាប់ខ្លួន​របស់​តុលាការ ដែល​ចោទប្រកាន់​ពីបទ​ភេរវកម្ម បាច ខិ​ត្ដ​ប័ណ្ណ ហើយ​និង​ពាក់ព័ន្ធ​ការដាក់ គ្រឿងផ្ទុះ​កសាង​កម្លាំងប្រដាប់អាវុធ ខុសច្បាប់ និង​ការបង្កើត​រណសិរ្ស សង្គ្រោះ​ជាតិខ្មែរ និង​រៀបចំ​កម្លាំង ប្រដាប់អាវុធ​ខុសច្បាប់​ធ្វើ​សកម្មភាព ប្រឆាំង​ខុសច្បាប់ ។​

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​បាន​បញ្ជាក់ថា អ្នក​ទាំង​៦​នាក់​នោះ ត្រូវបាន​អាជ្ញាធរ​ថៃ ធ្វើការ​ចាប់ខ្លួន​នៅ ក្នុង​ទឹកដី​ថៃ ដោយសារតែ​ពួកគេ​ស្នាក់ នៅ​ដោយ​ខុសច្បាប់ ។ ដោយ​លោក​បាន បញ្ជាក់ថា ការចាប់​នេះ​គឺមាន​ការ សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា និង​ថៃ ហើយ​ប្រទេស​នៅក្នុង​ពិភពលោក​នេះ តែ​ពាក់ព័ន្ធ​នឹង​ភេរវកម្ម ពាក់ព័ន្ធ​នឹង ឧក្រិដ្ឋកម្ម​ឆ្លងដែន គេ​មាន​ប្រព័ន្ធ​សហ​-​ការ​គ្នា ហើយ​អាស៊ាន​ក៏មាន​ការសហការ​គ្នា ។​
លោកបានបន្តថា ការចាប់ខ្លួនអ្នកទាំងនេះ គឺតាមដីកាចាប់ខ្លួន របស់តុលាការ ដែលចោទប្រកាន់ពីបទ ភេរវកម្ម បាចខិត្តប័ណ្ណ ហើយនឹងពាក់ព័ន្ធការដាក់គ្រឿងផ្ទុះ កសាង កំលាំងប្រដាប់អាវុធខុសច្បាប់ និង ការបង្កើតរណសិរ្សសង្គ្រោះជាតិខ្មែរ ដែលសកម្មភាពទាំងនេះផ្ទុយ នឹងច្បាប់នៃប្រទេសកម្ពុជា។
ជនសង្ស័យទាំង៦នាក់នោះ មានបុរស៤នាក់ ដែលរួមមានឈ្មោះ យ៉ន គឹមស្រ៊ុន ហៅ យ៉ានគឹមស្រ៊ុន ហៅ កែវ យ៉ាវ អាយុ២៧ឆ្នាំ, ឈ្មោះ យ៉ន យឿប ហៅ តក់ អាយុ២៥ឆ្នាំ, ឈ្មោះថាច់ កុងផួង ហៅ ថាច់ វ៉ាង់ ហៅ ថាច់ កុសល អាយុ៣៧ឆ្នាំ, ឈ្មោះ ខែម ម៉ា ហៅ ខេមរា អាយុ២៨ឆ្នាំ, ឈ្មោះយិន យ៉ាវ និង ឈ្មោះថាច់ តឺ។
យ៉ាងណាក៏ដោយពួកគេទាំងអស់នោះ ត្រូវបានគេសង្ស័យថា ជាខ្មែរកម្ពុជាក្រោម តែមិនទាន់បានការ បញ្ជាក់ ពីលោក ថាច់ សេដ្ឋា ប្រធានសមាគមន៍ខ្មែរកម្ពុជាក្រោម បាននៅឡើយទេនៅ ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមីនាឆ្នាំ២០១៣នេះ។
​    ​ជាមួយគ្នានេះ​លោក សម សេរី ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ​បាន ចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ ទី​១៤ ខែមីនា ឆ្នាំ​២០១៣ សម្ដែង​ការ ព្រួយបារម្ភ​ពី​សមាជិក​របស់ខ្លួន​ដែល ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​បញ្ជូនមក ឱ្យ​អាជ្ញាធរ​កម្ពុជា ៕

No comments:

Post a Comment

yes