សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, March 30, 2013

ខួប​ទី​១៦​នៃ​ការ​គប់​គ្រាប់​បែក​មុខ​អតីត​អគារ​រដ្ឋសភា

គប់​គ្រាប់បែក​៣០​មីនា​៣០៥
៣០-មីនា-២០១០: អ្នក​ចូល​រួម​ពិធី​រំឭក​ខួប​​១៣​​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ទៅ​លើ​ហ្វូង​បាតុករ​នៅ​ខាង​មុខ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ឈរ​មើល​រូបថត​ឯកសារ​នៃ​ជន​រងគ្រោះ
គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ឡើង​ដោយ​ការ​រួបរួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ធ្វើ​ពិធី​រំលឹក​ខួប​លើក​ទី១៦ នៃ​ការ​គប់​គ្រាប់​បែក​មុខ​អតីត​អគារ​រដ្ឋសភា ព្រឹក​ថ្ងៃ​ទី៣០ ខែ​មីនា ដោយ​មាន​ការ​ចូលរួម​ពី​ជន​រងគ្រោះ និង​សមាជិក​គណបក្ស​នេះ​សរុប​ចំនួន​ប្រមាណ ៣០០​នាក់។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​តាម​វីដេអូ​ខនហ្វើរិន (Conference) ពី ប្រទេស​បារាំង ដោយ​សន្យា​ថា នឹង​ស្វែង​រក​យុត្តិធម៌​ផ្តល់​ជូន​ដល់​ជន​រងគ្រោះ​ដោយសារ​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​នោះ នៅ​ពេល​ណា​ដែល​គណបក្ស​របស់​លោក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី៥ ខាង​មុខ​នេះ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន ហៅ​ការ​ប្រារព្ធ​ខួប​លើក​ទី១៦ នេះ ថា​ជា​ពិធី​ចុង​ក្រោយ​បំផុត​សម្រាប់​ការ​រង់ចាំ​យុត្តិធម៌​របស់​ជន​រងគ្រោះ ដោយ​សម្អាង​ថា គឺ​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ទេ ទើប​អាច​រក​យុត្តិធម៌​បាន។
លោក សម រង្ស៊ី បាន​លើក​ឡើង​ថា ពេលវេលា​បាន​កន្លង​ទៅ ១៦​ឆ្នាំ គឺ​ហាក់​នៅ​ថ្មីៗ​សម្រាប់​រូប​លោក និង​ជន​រង​គ្រោះ​ទាំងអស់។ លោក សម រង្ស៊ី នៅ​តែ​បន្ត​ចោទ​ប្រកាន់​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី៣០ មីនា គឺ​មាន​អ្នក​មាន​អំណាច​ដែល​កំពុង​គ្រប់គ្រង​រដ្ឋាភិបាល​បច្ចុប្បន្ន នៅ​ពី​ក្រោយ​ខ្នង ទើប​ករណី​នេះ​ពុំ​មាន​ពន្លឺ​នៃ​យុត្តិធម៌។ លោក សម រង្ស៊ី អះអាង​ថា គឺ​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទំនង​ហ្នឹង​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី៥ នេះ​ទេ ទើប​អាច​រក​យុត្តិ​ធម៌​ផ្ដល់​អោយ​ជន​រងគ្រោះ​បាន។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា អាជ្ញាធរ​សមត្ថកិច្ច​ពុំ​ដែល​ព្រងើយ​កន្តើយ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ឡើយ ហើយ​សំណុំ​រឿង​នេះ​នៅ​តែ​បើក​ចំហ ពុំ​ដែល​បាន​បិទ​ការ​ស៊ើប​អង្កេត​ទេ។ លោក ខៀវ សុភ័គ ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ថា​គ្រាន់​តែ​ជា​ការ​កេង​ចំណេញ​នយោបាយ​លើ​ជន​រងគ្រោះ​ពី​សំណាក់​គណបក្ស​ប្រឆាំង។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា រយៈពេល ១៦​ឆ្នាំ​មក​នេះ គឺ​បង្ហាញ​ថា មន្ត្រី​មាន​សមត្ថកិច្ច​ពុំ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ទេ។
កាល​ពី ១៦​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ជន​ដៃដល់​បាន​គប់​គ្រាប់​បែក​ចំនួន ៤​គ្រាប់ ទៅ​ចំ​កណ្ដាល​ហ្វូង​បាតុករ ដែល​ភាគ​ច្រើន​ជា​កម្មករ​រោងចក្រ​កាត់​ដេរ ដឹកនាំ​ដោយ​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី។ ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​លើ​ហ្វូង​បាតុករ ដែល​ចូលរួម​ទាមទារ​យុត្តិធម៌​ឲ្យ​តុលាការ​ស្អាត​ស្អំ បណ្ដាល​អោយ​មនុស្ស ១៦​នាក់​ស្លាប់ និង​ជាង ១០០​នាក់ បាន​រង​របួស។ អតីត​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​អន្តរជាតិ លោក រ៉ន អាប់នី ក៏​ត្រូវ​របួស​ក្នុង​ហេតុការណ៍​នោះ​ដែរ៕

No comments:

Post a Comment

yes