សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 6, 2013

នាយក​រដ្ឋមន្ត្រី ព្រមាន​បញ្ឈប់​ការ​អភិវឌ្ឍន៏ បើ​បក្ស​ប្រជាជន​ចាញ់​ឆ្នោត

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

នាយក​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា បាន​ព្រមាន​កាល​ពី​ព្រឹកមិញ​ថា ប្រជាពលរដ្ឋ នឹង ពុំ​បាន​ទទួល​ការ អភិវឌ្ឍន៏​ទៀត​ទេ បើ​គណបក្ស​ប្រជាជន​ចាញ់​ឆ្នោត​ នាការ​បោះ​ឆ្នោត​ជាតិ ខែ កក្កដា ខាង​មុខ​នេះ ។

លោក ហ៊ុន សែន បាន​លើក​ឡើង​នៅ​ក្នុង​ពិធី បើក​ការ​ដ្ឋាន​ពង្រីក​ផ្លូវ​ជាតិ​លេខ​៦​ថា បើ​សម្លេង​ឆ្នោត​មិន​អនុញ្ញាតិ ឲ្យ​បក្សប្រជាជន​ដឹកនាំប្រទេសបាន​ទេ មន្រ្តី​ពី​បក្សប្រជាជន នឹង ឈប់​​ធ្វើ​បុណ្យ ដង្ហែរ កឋិន ហើយ គម្រោង​អភិវឌ្ឍន៏​នានា ដូច​ជា​ការ​សាងសង់​ ផ្លូវ ស្ពាន នឹង ត្រូវ​បញ្ឈប់​ទាំង​អស់ ។

លោក ហ៊ុន សែន ទោះ​បី​ជា​រង​ការរិៈគន់​ពី​ការ កាន់​អំណាច​យូរ​ឆ្នាំ​ មិន​សក្ដិសម សម្រាប់​ប្រទេស​​ដែល​ដឹកនាំ​តាម​គោល​ការ​ប្រជាធិបតេយ្យ​ក្ដី ក៏​លោក ធ្លាប់​បាន​អះអាង​​ជា​សាធារណៈ​ ញយ​ដង​ថា លោក នឹង​បន្ត​គ្រប់គ្រង​អំណាច អស់​​មួយ​ជីវិត្ត ដោយ​ពុំ​មាន​ការ​ធុញ​ទ្រាន់​ទេ បើ​ពលរដ្ឋ​ខ្មែរ​នៅ​តែ​គាំទ្រ​ ៕

No comments:

Post a Comment

yes