សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 6, 2013

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​នៅ​កំពង់​ធំ ត្អូញ​ត្អែរ​មិន​ទាន់​បើក​ប្រាក់​បៀ​វត្សរ៍​ចំនួន​ពីរ​ខែ

ជំទប់​ឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មួយចំនួន ក្នុង​ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ ត្អូញត្អែរ​ពី​ការ មិនទាន់​បើក​ប្រាក់​បៀវត្សរ៍​យឺតយ៉ាវ​ពីរ​ខែ ដើមឆ្នាំ​២០១៣​នេះ ដែល​ធ្វើឲ្យ​ប៉ះពាល់​ការងារ​និង​ជីវភាព​គ្រួសារ​ ។​

ជុំទប់​ទី​១​នៃ​ឃុំ​ទ្រា​ល ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ អ្នកស្រី សេង ចន្ថូ ប្រាប់​ថា ប្រាក់បៀវត្សរ៍​មន្ដ្រីឃុំ និង​ក្រុមប្រឹក្សា ចំនួន​ពីរ​ខែ គឺ​ខែ​មករា និង​កុម្ភៈ ពួកគេ​មិន​ទាន់​បាន​បើក​នៅឡើយ​ទេ​។ អ្នកស្រី​បន្ថែមថា  ជុំទប់​ឃុំ​ក៏​ដូច​សមាជិក​ក្រុមប្រឹក្សា ត្អូញត្អែរ​មិនមាន​ថវិកា​ចុះ​ធ្វើ​ការងារ និង​មិន​មាន​ប្រាក់​ឧបត្ថម្ភ​ដល់​កូន​រៀន​ ​។

សមាជិក​ក្រុមប្រឹក្សា ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ លោក អឿន សុង ឲ្យដឹងថា មន្ដ្រីឃុំ​សង្កាត់ ទទួលបាន​ប្រាក់​ខ តិចតួច ចំណាយ​មិន​គ្រប់​នឹង​ចុះ​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​នោះទេ ដូច្នេះ ការបើក​ប្រាក់ខែ មិន​សម​យឺតយ៉ាវ​នោះទេ​ ​។


ប្រាក់បៀវត្សរ៍​សម្រាប់​មេឃុំ​ក្នុង​មួយ​ខែ ប្រមាណ​ជា ១៥​ម៉ឺន​រៀល ជំទប់​ទី​១​និង​ទី​២ មាន​ចំនួន​១២ ម៉ឺន​រៀល និង​ក្រុមប្រឹក្សា​ចំនួន​១០​ម៉ឺន​រៀល​ ។​

មិនអាច​ទាក់ទង​ប្រធាន​រតនាគារ​ខេត្ដ​កំពង់ធំ​បាន​នៅឡើយ​ទេ តែ​អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​ខេត្ដ​កំពង់ធំ លោក អ៊ុត សំអន មានប្រសាសន៍ថា ប្រធាន​រតនាគារ​ខេត្ដ បាន​ជូនដំណឹង​ដល់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឲ្យទៅ​យកប្រាក់​ខែ​ហើយ​។ លោក​ថា ការយឺតយ៉ាវ​នេះ ដោយសារ​ការបិទបញ្ជី​ចុងឆ្នាំ​ ។

យ៉ាងនេះ​ក្ដី សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន យល់ឃើញថា បញ្ហា​នេះ​បង្ហាញ​ពី​ភាពកំសោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ធ្វើ​ការងារ បើក​ប្រាក់ខែ​ជូន​មន្ត្រីឃុំ​សង្កាត់​។ លោក​ថា រាជរដ្ឋាភិបាល​គួរ​ផ្ដល់​ប្រាក់ខែ​ឲ្យបាន​ទាន់​ពេលវេលា ដើម្បី​ជា​ការលើកទឹកចិត្ដ​ដល់​មន្ដ្រី​ថ្នាក់ក្រោម​ជាតិ​ ៕​

No comments:

Post a Comment

yes