នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣នេះ នៅសាលាឧទ្ទរណ៍មានក្រុមអ្នកគាំទ្រជាច្រើននាក់បានលើកបដា និងស្រែកទាមទារឲ្យដោះលែងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។
សហគមន៍សិទ្ធិមនុស្សក្នុង និងក្រៅប្រទេសមួយចំនួន រួមទាំងក្រុមអ្នកគាំទ្រគាត់បានបដិសេដការចោទប្រកាន់ ហើយចាត់ទុកថាលោក ម៉ម សូណង់ដូ ជារឿងនយោបាយ និងបានទាមទារឲ្យមានការដោះលែង។
កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យតុលាការដោះលែងលោក ម៉ម សូណង់ដូ។
No comments:
Post a Comment
yes