សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 5, 2013

ប្រជាពលរដ្ឋនៅក្រុង សែនមនោរម្យ លើកគ្នាតវ៉ារឿងតម្លៃភ្លើងជា លើកទី៣



ក្រុមប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យប្រមាណជាង១០០នាក់ បានប្រមូលផ្ដុំគ្នា ​ធ្វើការតវ៉ាទាមទារ​ឲ្យបញ្ចុះ​តម្លៃភ្លើងអគ្គិសនីជា​លើក​ទី៣ ហើយ កាលពីព្រឹក​ថ្ងៃ​ទី​០៤ ខែ​មិនា ឆ្នាំ​២០១៣ នៅ​សាលាខេត្ត​មណ្ឌលគិរី ដើម្បី​ទាមទារ​ឲ្យ​តំលៃ​ភ្លើង​វា​រី​អគ្គិសនីជំនួយឥត​សំណងរបស់ជប៉ុន និងភ្លើងទិញពីប្រទេសវៀតណាម  ដែល​​ពួកគាត់​ប្រើប្រាស់​សព្វថ្ងៃ​ ​បាន​ធ្លាក់​ថ្លៃ​ក្រោម១០០០រៀល ក្នុង១ គីឡូ​វ៉ាត់​ម៉ោង ។

ក្រុមអ្នកតវ៉ា ថ្ងៃនេះផ្ទាល់ផងដែរ គាត់បានធ្វើការសំណូមពរដល់ ​ថ្នាក់​ដឹកនាំ​ឲ្យ​​ជួយ​ដោះ​ស្រាយ លើ​បញ្ហា​ភ្លើង​នេះ អោយ​មាន​​តំលៃ​ទាប​ក្រោម១០០០៛ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ពី​​ព្រោះ​សព្វ​ថ្ងៃ​នេះ ពួកគាត់​ប្រើប្រាស់​ថាមពល​ចរន្តអគ្គិសនី​ខាង​លើ​មាន​តំលៃ​​រហូតដល់​ទៅ១៥០០៛ ទៅ​១៧០០៛​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង។ ​ការប្រើប្រាស់​ថាមពល​ខាង​លើ​នេះ ទាំង​អ្នកប្រើប្រាស់​ធម្មតា មន្ត្រី​រាជការ ព្រមទាំង​អ្នកប្រើប្រាស់ ធ្វើ​អាជីវកម្ម​ផង​ដែរ បាន​នាំ​គ្នា​ត្អូញត្អែរ​អំពី​ថ្លៃ​សេ​វា​ប្រើប្រាស់​មាន​ទំហំ​​ចំណាយ​​ច្រើន​ហួសហេតុ​ពេក រហូតដល់​អង្គភាព​មួយ​ចំនួន និង​គ្រួសារ​ប្រជាពលរដ្ឋ​ខ្លះ គ្មាន​លទ្ធភាព​បង់​ប្រាក់​ថ្លៃ​ភ្លើង​ទៀត​ផង បញ្ហា​នេះ​ពួកគាត់​បាន​ព្រួយ​បារម្ភ​ថា កំពុង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់ ។

ក្រុមប្រជាពលរដ្ឋ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣នេះបាននាំគ្នាទៅតវ៉ា នៅមុខ ខ្លោងទ្វារ សាលាខេត្ត ដោយមានការបិទផ្លូវ មិនឲ្យមន្រ្តីចេញ ចូល ក្នុង សាលាខេត្តទៀតផង​ ការ​តវ៉ា​នោះ​ ក្នុង​គោលបំណង​សំណូមពរ​អោយ​ក្រុម​អាជ្ញាធរ​ខេត្ត អង្គភាព​អគ្គិសនី​កម្ពុជា​ខេត្ត និង​មន្ត្រី​ពាក់​ព័ន្ធ អោយ​ជួយ​ពន្លឿន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ អោយ​បាន​ឆាប់​បំផុត ជាពិសេស​ពួកគាត់ បិទ​ផ្លូវ​រង់ចាំ​សួរនាំ​លោកស្រី អាយ សុគន្ធា​រី អភិបាលរង​ខេត្ត​ដែល​ជា​និច្ចកាល ​លោកស្រី​ធ្វើការ​សន្យា​ជាមួយ​​ក្រុម​ប្រជាពលរដ្ឋ​៕

No comments:

Post a Comment

yes