សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 31, 2013

អគ្គិភ័យឆេះ ភោជនីយដ្ឋានបារាំង ទាំងកណ្តាលថ្ងៃត្រង់ នៅក្រុងព្រះសីហនុ

Photo by DAP-NEWS
Photo by DAP-NEWS
ព្រះសីហនុៈ ភោជនីយដ្ឋានបារាំងជាច្រើននៅជាប់ៗគ្នា បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ វេលាម៉ោងជិត១២ថ្ងៃ ទី៣១ ខែមីនា ឆ្នាំ២០១៣ នៅជិតរង្វង់មូលតោពីរ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ភោជនីយដ្ឋានបារាំងមួយ បានឆាបឆេះស្ទើរទាំងស្រុង​ហើយ ហើយនៅមានភោជនីយដ្ឋានបារាំងជាច្រើនទៀត នៅជាប់ៗគ្នា កំពុងតែប្រឈបមុខនឹង​អគ្គិ​ភ័យ​នេះផងដែរ។ តែទោះជាយ៉ាងណា ក្រោយកើតហេតុភ្លាមៗសមត្ថ កិច្ចចម្រុះក្នុងក្រុងព្រះសីហនុ សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ រួមនិងអាជ្ញាធរបានចុះដល់កន្លែងកើតហេតុភ្លាមៗ ផងដែរ ដើម្បី​ជួយអន្តរាគមន៍បាញ់ទប់ស្កាត់នូវការឆាបឆេះនេះ។

ក្រុមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានសម្តែងការសង្ស័យថា អគ្គិភ័យនេះ អាចបណ្តាលមក​ពី​ភ្ញៀវដែលអង្គុយកម្សាន្តនៅក្នុងភោជនីយដ្ឋានបោះ កន្ទុយបារីលើដំបូលភោជនីយដ្ឋាន ដែល​ប្រក់ស្បូវ។
ក្នុងក្រុងព្រះសីហនុនៅវេលាម៉ោង១២ថ្ងៃនេះ ព្រះអាទិត្យកំពុងបញ្ចេញកំដៅយ៉ាងខ្លាំង លាយឡំ​ជាមួយជំនោរ ខ្យល់ផងដែរ ដូច្នេះអគ្គិភ័យបានឆាបឆេះសន្ធោសន្ធៅខ្លាំងណាស់។ គិតត្រឹមវេ​លា​ម៉ោង ១២ និង២២ថ្ងៃដដែល អគ្គិភ័យឆេះរាលដាល និងបំផ្លាញភោជនីយដ្ឋាន ដែលភាគច្រើនជា​ភោជនីយដ្ឋានសម្រាប់ជនជាតិចូលកម្សាន្ត នោះ អស់ចំនួន៥ហើយ ភោជនីយដ្ឋានជាច្រើនផ្សេង​ទៀត នៅជាប់ៗគ្នានោះ ក៏ប្រឈមនឹងការឆាបឆេះផងដែរ។
រថយន្តកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរថយន្តពន្លត់អគ្គិភ័យឯកជន រួមនិងរថយន្តរបស់ស្នងការ​ដ្ឋាន ចំនួន៤គ្រឿងហើយ បានបញ្ជូនទៅអន្តរាគមន៍នៅកន្លែងកើតហេតុ។
បើយោងតាមសេចក្តីរាយការណ៍ពីន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យបានបំផ្លាញភោជនីយដ្ឋាន ផ្ទះលក់សៀវភៅ និងមីនីម៉ាត ប្រមាណជា ១០កន្លែង បានឆាបឆេះទាំងស្រុង។ រហូតដល់វេលា​ម៉ោង ១រសៀលថ្ងៃដដែលនេះ អគ្គិភ័យបានរលត់ទៅវិញហើយ ក្រោយការជួយអន្តរាគមន៍ញាប់​ដៃញាប់ជើង ពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរក្រុងព្រះសីហនុ។
ដោយឡែកទំហំ នៃការខូចខាត មិនទាន់ដឹងនៅឡើយ តែការខូចខាតនេះ ពិតជាធំធេងណាស់៕

No comments:

Post a Comment

yes