ថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស
នៅព្រឹកថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ២០១៣ គណបក្សសិទ្ធិមនុស្សបានរៀបចំសមាជវិសាមញ្ញ ជ្រើសតាំងប្រធានគណៈកម្មាធិការនាយក (ប្រធានបក្សថ្មី) ដែលស្ថិតនៅផ្ទះលេខ ៧២-៧៤ ផ្លូវលេខ ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ពិធីសមាជនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោកសឺន សូប៊ែរ ប្រធានគណៈកម្មការនាយកគណបក្សសិទ្ធិមនុស្ស លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស លោកគង់ គាំ ប្រធានគណបក្សសមរង្ស៊ី ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ និងសមាជិក សមាជិកាប្រមាណជាងមួយពាន់នាក់ចូលរួម ដើម្បីបោះឆ្នោតជ្រើសតាំងប្រធានគណៈកម្មាធិការនាយក៕

No comments:
Post a Comment
yes