អ្នកស្រី យ៉ោម បុប្ផា
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(HW) ជំរុញឲ្យប្រទេសម្ចាស់ជំនួយ ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីបឹងកក់ជាបន្ទាន់ ដោយឥតលក្ខខណ្ឌ។
ក្នុងសេចក្តីថ្លែងការណ៍ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ កាលពីថ្ងៃសុក្រម្សិលមិញ បានអំពាវនាវឲ្យម្ចាស់ជំនួយដាក់សម្ពាធលើកម្ពុជាប្រឆាំងនឹងការសម្រេចរបស់តុលាការកំពូល កាលពីថ្ងៃទី២៧ ខែមីនានេះ បន្តឃុំខ្លួនអ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីនៅតំបន់បឹងកក់។ ក្នុងសេចក្តីថ្លែងការណ៍នោះ ក៏បានទាមទារឲ្យដោះលែងសកម្មជនដីធ្លីរូបនោះជាបន្ទាន់ ដោយអត់លក្ខខណ្ឌផងដែរ។
អ្នកស្រី យ៉ោម បុប្ផា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទបង្ករហិង្សាដោយចេតនាលើអ្នករត់ម៉ូតូឌុបពីរនាក់កាលពីខែកញ្ញា ឆ្នាំ២០១២។ ការផ្តន្ទាទោសនេះ ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ អំពាវនាវដោះលែងសកម្មជនដីធ្លីរូបនោះ ជាបន្ទាន់ហើយចោទថា រដ្ឋាភិបាលប្រើតុលាការទប់ទល់ ជាមួយប្រជាពលរដ្ឋដែលហ៊ានតវ៉ារឿងដីធ្លី។
តែកន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា អ្នកស្រី យ៉ោម បុប្ផា បានវាយដំលើអ្នករត់ម៉ូតូ ដែលតុលាការត្រូវកាត់ទោសតាមច្បាប់។ លោកនាយករដ្ឋមន្ត្រីបន្តថា ការដែលសង្គមស៊ីវិល បង្វែររឿងព្រហ្មទណ្ឌរបស់អ្នកស្រីយ៉ោម បុប្ផា ថាជាករណីបង្ក្រាបសកម្មជដីធ្លីនោះ ជារឿងអយុត្តិធម៌សម្រាប់រដ្ឋាភិបាល៕
No comments:
Post a Comment
yes