សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 9, 2013

ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រាំងលាវខេត្តកំពង់ឆ្នាំងសាទរនិងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិដែលបានដាក់ចេញ

ទីបំផុតទៅដូចការគ្រោងទុក កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣ គណបក្ស​ សង្គ្រោះជាតិ បានធ្វើសមាជរបស់ខ្លួនលើកទី១ដោយទទួលបានជោគជ័យបំផុត ដែលមានសកម្មជន និង​អ្នកគាំទ្រមកចូលរួម១ម៉ឺននាក់ជៀង ។

នៅក្នុងសមាជនោះ គណបក្ស សង្គ្រោះជាតិ បានសម្រេចក្នុងការជ្រើសតាំងលោកប្រធាន សម រង្ស៊ី ជាប្រធានគណបក្ស​ លោក កឹម សុខា ជាអនុប្រធាន ការជ្រើសរើសបានគណៈកម្មា ធិការនាយក គណៈកម្មាធិការអចិន្ត្រៃយ៏គណបក្ស សមាជិក​ក្រុមប្រឹក្សា​ជាតិ និង​បទ​ដ្ឋាន​នានាមួយចំនួនទៀត ។
ព្រមជាមួយគ្នានោះលោកអនុប្រធាន កឹម សុខា​ ក៏បានមានប្រសាសន៏ទៅកាន់អង្គសមាជ​ទាក់​ទង​ និងគោលនយោបាយនានាមួយចំនួនរបស់គណបក្ស​ផងដែរសម្រាប់ឲ្យអង្គសមាជជ្រាប ក្នុងនោះ លោកអនុប្រធាន កឹម សុខា​ បានលើកយកគោលនយោបាយអទិភាពចំនួន៧​ចំណុច​របស់គណ  បក្ស​ មកធ្វើការជំរាបជួនអង្គសមាជដែលសំខាន់បំផុតក្នុងនោះ ចំណុចទី១​នៅពេល​ដែលគណបក្ស​ សង្គ្រោះ​ជាតិ ឈ្នះឆ្នោតអាណត្តិទី៥នេះ គណបក្ស និងផ្តល់ប្រាក់ឧបត្ថម​ដល់​ចាស់ៗដែល​មានអា យុចាប់ពី៦៥ឆ្នាំឡើងទៅដល់ពួកគាត់ចំនួន៤ម៉ឺនរៀលជារៀងរាល់ខែ ចំណុចទី២តំ​ឡើងប្រាក់ ខែ ដល់កម្មករ-កម្មការិនីដែលជាប្រាក់ខែគោលក្នុងមួយខែ​ចំនួន៦០​ម៉ឺន​រៀល ចំណុចទី៣ធ្វើការតំឡើង ប្រាក់ខែដល់មន្រ្តីរាជការឲ្យបានយ៉ាងតិចចំនួន១លានរៀល ចំណុច ទី៤រកទីផ្សារជូនប្រជាកសិករ នៅពេលដែលពួកគាត់ធ្វើស្រែចំការទទួលបាន​ភោគ​ផល​ហើយនោះ ជាមួយគ្នានេះគណបក្ស និងធ្វើការធានាចំពោះតម្លៃ​ស្រូវ​ជូនប្រជាកសិករ ទាបបំផុតក្នុងមួយគីឡូតម្លៃមួយពាន់រៀល ចំណុច ទី៥ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិន​ចាំ​បាច់បង់ប្រាក់នៅគ្រប់មន្ទីរពេទ្យរបស់រដ្ឋ ចំណុចទី៦ រកការងារជូនប្រជាពលរដ្ឋខ្មែរឲ្យបាន​ធ្វើ​គ្រប់គ្នា ពិសេសគឺយុវជន និងពង្រឹងវិស័យអប់រំឲ្យមាន គុណភាព ព្រមទាំងផ្តល់ឱកាស​ឲ្យ​កូន​ប្រជាពលរដ្ឋក្រីក្រ ឲ្យពួក គាត់អាចទទួលបានឱកាសនៃ ការ សិក្សាខ្ពង់ខ្ពស់ដូចជាកូនអ្ន​ក​មាន​ជី​វ​ភាពធូធារ រីឯចំណុចទី៧គណបក្ស និងធ្វើការបញ្ចុះតម្លៃប្រេង សាំង ជីកសិកម្ម អគ្គីសនី និងអត្រាការប្រាក់ជាដើម ។


ព្រមជាមួយគ្នានោះ អង្គសមាជនៅពេលដែលពួកគាត់បានឮលោកអនុប្រធាន កឹម សុខា​ ធ្វើ​ការប្រកាស នូវគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដែលមានប្រយោជន៏ដល់ជាតិ និងប្រជាពលរដ្ឋបែបនេះ ធ្វើឲ្យពួកគាត់មានការរីករាយសារទរយ៉ាងខ្លាំងក្រោម​សម្លេងហ៊ូ​កញ្ជ្រៀវ​ពេញអង្គសមាជ ។

យ៉ាងណាម៉ិញប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង ក៏បានសម្តែងការសាទរចំពោះគោលនយោបាយរបស់គណបក្ស​ សង្គ្រោះជាតិ ផងដែរ គឺស្របពេលដែលថ្នាក់ដឹកនាំគណបក្ស​ សង្គ្រោះជាតិថ្នាក់ខេត្ត បានចុះជួបជាមួយពួកគាត់នៅ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣​នោះ ។

អ្វីដែរជាការកត់សម្គាល់ ពួកគាត់ក៏បានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះគោលនយោបាយ របស់គណបក្ស សង្គ្រោះជាតិ លើការសើរើឡើងវិញចំពោះបញ្ហាដីធ្លីដែលមានទំនាស់ជាមួយ និងក្រុមហ៊ុនឯកជននានាដែលទទួលបានការសម្បទានពីរដ្ឋាភិបាលលោក ហ៊ុន សែន ទាំង​បំពានច្បាប់ ហើយនិងដីធ្លីពលរដ្ឋដែលត្រូវបានក្រុមហ៊ុនទាំងនោះរំលោភយកមកប្រគល់សង ពួកគាត់វិញ ។ ដែលពលរដ្ឋរស់នៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ គឺបាននិង កំពុងតែមានទំនាស់ដីធ្លីជាមួយនិងឈ្មួយដែលបានបន្លំឯកសារ និងឃុំឃិតជាមួយមេភូមិ មេ ឃុំ យកដីរបស់ពួកគាត់អស់ចំនួន៤៥ហិតា របស់ពលរដ្ឋចំនួន៧៦គ្រួសារ ។

រីឯនៅខេត្តសៀមរាបឯនោះវិញ ពលរដ្ឋក៏បាននិងកំពុងតែសម្តែងការគាំទ្រមកលើគណបក្ស សង្គ្រោះជាតិ យ៉ាងខ្លាំង ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ។ ស្របពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ក៏បាននិងកំពុងតែពន្លឿនក្នុងការលើក និងជួសជុលស្លាក គណបក្សឲ្យបានរួចរាល់នៅក្នុងអំឡុងខែឧសភានេះផងដែរ ដែលក្នុងនោះរហូតមកដល់ពេល នេះគណបក្ស សង្គ្រោះជាតិ បានធ្វើការលើ្កស្លាកថ្មីរបស់គណបក្ស សង្គ្រោះជាតិ បានចំនួន​៥២ស្លាកហើយ និងធ្វើការជួសជុលបានចំនួន២៨០ស្លាក ស្មើនិង៨០ភាគរយនៅទូទាំងខេត្ត ដែលក្នុងនោះគំរោងលើកស្លាកថ្មីរបស់ខេត្តសៀមរាបគឺចំនួន១០០ស្លាក ៕

No comments:

Post a Comment

yes