លោក ជា សុផាត ប្រធានសហព័ន្ធសហជីពសិទ្ធិកម្មករកម្ពុជា បានឲ្យថា កម្មករបាននាំគ្នាធ្វើការតវ៉ានៅមុខរោងចក្រ ដោយនាំគ្នាចាក់ធុងបាស់រំា ដើម្បីទាមទារឲ្យក្រុមហ៊ុនមិនត្រឹមតែដំឡើងប្រាក់ឈ្នួល អប្បបរមានៅខែនេះទេ ប៉ុន្តែថែមទាំងទាមទារការឈប់សម្រាកមានប្រាក់ឈ្នួលក្នុង អំឡុងចូលឆ្នាំខ្មែរ ប្រាក់អត្ថប្រយោជន៍អតីតភាពការងារ និងអត្ថប្រយោជន៍ផ្សេងទៀត។ ប៉ុន្តែភាគីរោងចក្របានច្រានចោលសំណើរបស់កម្មករ។ លោកបន្តទៀតថា៖ «ពួកគេ[រោងចក្រ]និយាយថា ពួកគេត្រូវតែគោរពតាមរដ្ឋាភិបាល និងគណៈកម្មការប្រឹក្សាការងារដែលបានប្រកាសថា ប្រាក់ឈ្នួលអប្បបរមាថ្មីនឹងចូលជាធរមានចាប់ពីខែឧសភា»។
កម្មករម្នាក់ឈ្មោះ ស្រេង សុខគីម អាយុ ២៥ ឆ្នាំ បាននិយាយកាលពីម្សិលមិញថា កម្មករគ្រោងនឹងធ្វើការតវ៉ារហូតលុះត្រាសំណើរបស់ពួកគេ ត្រូវបានទទួលយក។
តំណាងរោងចក្រមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
លោក វង្ស សុវណ្ណ អគ្គលេខាធិការរងនៃគណៈកម្មាធិការដោះស្រាយកូដកម្ម បាតុកម្មគ្រប់មុខសញ្ញា បានថ្លែងថា លោកមិនមានការបារម្ភថា ការតវ៉ាបែបនេះ នឹងនៅបន្តកើតមាននោះទេបន្ទាប់ពីមានការព្រមព្រៀងស្តីពី ប្រាក់ឈ្នួលអប្បបរមា៕
No comments:
Post a Comment
yes