លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីមួយកាលពីពេលកន្លងមក
យ៉ាប់ហើយ ហ៊ុន សែន ពេលនេះកំពុងតែខ្លាចចាញ់គណបក្ស សង្ក្រោះជាតិ ខ្លាំងណាស់
តែទោះជាយ៉ាងណាថ្ងៃអន្សាររបស់ ហ៊ុន សែន និងចូលមកដល់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ យ៉ាងពិតប្រាកដ ៕
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីម្សិលមិញ បានបង្ហាញពីការពេញចិត្តរបស់លោក ចំពោះបទវិភាគជាខ្សែអាត់សំឡេងដែលផលិតឡើងដោយអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
នៅក្នុងពិធីសម្ពោធសមិទ្ធផលនៅវត្តមួយនាខេត្តកំពង់ចាមកាលពីម្សិលមិញ លោក ហ៊ុន សែនបានថ្លែងថា ការវិភាគថតជាសំឡេងពី«អាយ៉ៃឆ្លងឆ្លើយរវាងអ្នកខ្លាំងទាំងពីរ» លោកសម រង្ស៊ី និងលោក កឹម សុខា ត្រូវបានគេផ្សព្វផ្សាយតាមវិទ្យុបាយ័ននិងគេហទំព័រ អង្គភាពព័តមាន និងប្រតិកម្មរហ័ស កាលពីថ្ងៃទី១ ឧសភា នឹងមានគេរៀបចំដាក់ក្នុងស៊ីឌីផងដែរ ហើយលោកថ្លែងថាវិទ្យុនានាអាចយកទៅចាក់ផ្សាយឲ្យពលរដ្ឋស្តាប់ឲ្យបានទូលំទូលាយ។
លោកហ៊ុន សែន មានប្រសាសន៍ថា ក្រោយការផ្សព្វផ្សាយបទវិភាគនេះមានអ្នកវិភាគមួយចំនួនចោទប្រកាន់ថា រដ្ឋាភិបាលឬគណបក្សកាន់អំណាចបំពានគេឬវាយប្រហារគេជាដើម ប៉ុន្តែលោកបញ្ជាក់ថា តាមការពិត មានការផ្សព្វផ្សាយជាច្រើន តាមបណ្តាញសង្គម«ហ្វេសប៊ុក» រហូតដល់ដាក់បណ្តាសា ដល់មេបក្សប្រជាជនថាបានស្លាប់ជាដើម តែគណបក្សនេះ មិនបានឆ្លើយតបអ្វីឡើយ។
ទោះយ៉ាងណាលោក នាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា អាយ៉ៃឆ្លើយឆ្លងរវាងលោក សម រង្ស៊ី និងលោកកឹម សុខា ជា«ការពិត» ដែលមេបក្សពីររូបនេះជេរគ្នានៅមុនពេលមានការរួមបក្សបញ្ចូលគ្នា។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ កុំខ្លាច...ខ្លួនឯងជេរគ្នា ទាស់គ្នាយ៉ាងម៉េចនិយាយគ្នាឲ្យអស់ទៅ»។ លោកបានមានប្រសាសន៍ថា៖ «ឥឡូវមានវិទ្យុប៉ុន្មានចាក់ទៅ លោកឯងយកទៅចាក់ទៅហ្វ្រី (free)ម៉ាសេរី។ ចាក់ទៅព្រោះគេជេរគ្នាល្អស្តាប់ដែរ ខ្ញុំសើចដែរ...ព្រោះអាហ្នឹងគេជេរគ្នាពីម៉្ងៃនោះ ថ្ងៃហ្នឹងគេធ្វើត្រូវគ្នា»។
ឯកសារជាសំឡេងអមដោយអ្នកធ្វើអត្ថាធិប្បាយផងនោះមានរយៈពេលជាង ២៥ នាទីបាននិយាយដៀមដាមថា លោក កឹម សុខា ជាជើងឯកខាងអួតនិងបានចាក់សំឡេងលោក កឹម សុខាផ្ទាល់ដែលរិះគន់ពីឥរិយាបថមិនល្អរបស់គណបក្សសមរង្សី និងលោកសម រង្ស៊ី។
ក្នុងឯកសារជាសំឡេងនោះក៏បានលើកឡើងអំពីការសន្ទនា រវាងលោក ហ៊ុន សែន និងលោកកឹម សុខា ដែលត្រូវបានបញ្ចេញកាលពីឆ្នាំ ២០១១ ដែលអាចជាមូលហេតុ ធ្វើឲ្យការប៉ុនប៉ងរួមបញ្ចូលគ្នា របស់គណបក្សប្រឆាំងទាំងពីរកាលពីមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ត្រូវបរាជ័យនោះផងដែរ។
យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី បានថ្លែងថា ជាការល្អវិញទេ ដែលមនុស្សពីរនាក់ ឬបក្សពីរធ្លាប់ឈ្លោះគ្នា តែបែរជាអាចមករួមបញ្ចូលគ្នាដើម្បីប្រយោជន៍ជាតិបាន។ លោកនិយាយថា៖«មានអ្នកនយោបាយខ្លះ ធ្លាប់ថ្កោលទោសអតីតព្រះមហាក្សត្រ តែក្រោយមកបែរជាតាំងខ្លួនធ្វើជាអ្នកគោរពអតីតព្រះមហាក្សត្រ។ មានន័យថា ស្ថានការណ៍នយោបាយពីមួយពេលទៅមួយពេលផ្លាស់ប្តូរ។...ចំណែកឯគូបដិបក្ខ មួយ បើចេះបង្រួបបង្រួមគ្នាដើម្បីការពារផលប្រយោជន៍ជាតិបម្រើប្រជាជនធ្វើការដើម្បីបំពេញទៅតាមឆន្ទៈប្រជាជននោះវាជាការប្រសើរបំផុត»។
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវពីបញ្ហាសង្គម និងជាអ្នកវិភាគឯករាជ្យ បានមើលមិនឃើញពីផលចំណេញដែលអ្នកនយោបាយឈ្លោះគ្នាឡើយ។ លោកកែម ឡីថ្លែងថា៖«គណបក្សនយោបាយ គួរលើកយកគោលនយោបាយល្អៗរបស់ខ្លួនមកប្រកួតប្រជែងគ្នា បង្ហាញដល់អ្នកបោះឆ្នោតជាជាងការវាយប្រហារគ្នា ដូចជាកីឡាករ វ៉ៃបុក វ៉ៃទៅ វ៉ៃមកដែលទីបំផុតអាចនឹងធ្វើឲ្យខាតបង់ទាំងសងខាង នៅពេលដែលប្រជាពលរដ្ឋ មានការធុញទ្រាន់»។ លោក កែម ឡីក៏បានលើកឡើងផងថា ការរួមបញ្ចូលគ្នា រវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ចង់មិនចង់ គឺនឹងធ្វើឲ្យសំឡេងរបស់ពួកគេមានការកើនឡើងដែលត្រង់នេះហើយអាចជាក្តីបារម្ភរបស់លោកនាយករដ្ឋមន្ត្រី និងគណបក្សកាន់អំណាចទើបមានការលើកឡើងពីជម្លោះពាក្យសម្តី កាលពីអតីតកាលរវាងមេដឹកនាំគណបក្សប្រឆាំងទាំងពីរ៕
No comments:
Post a Comment
yes