សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 14, 2013

សាក្សី​បញ្ជាក់​ថាលោក​ឈូកបណ្ឌិត​ពាក់ព័ន្ធ​​ការ​បាញ់​កម្មការិនី​​បីនាក់

រូបថតលោកឈូក បណ្ឌិត​ឡើងទំព័រមុខ​សារព័ត៌មាន​ក្នុង​ស្រុក​ ក្រោយ​មានការ​ចោទ​​ប្រកាន់​​ពីបទ​បាញ់​កម្មករ​​របួស។
រូបថតលោកឈូក បណ្ឌិត​ឡើងទំព័រមុខ​សារព័ត៌មាន​ក្នុង​ស្រុក​ ក្រោយ​មានការ​ចោទ
​​ប្រកាន់​​ពីបទ​បាញ់​កម្មករ​​របួស

មន្ត្រីសិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ដែល​បាន​ឃ្លាំមើល​ដំណើរការ​របស់​តុលាការ​ខេត្ត​ស្វាយរៀង​បាន​និយាយ​ថា ​នៅ​ក្នុង​សវនាការ​ឈាន​ដល់​ថ្ងៃទី​ពីរ​នេះ​មាន​សាក្សីជា​ច្រើន​បាន​និយាយ​ថា ​លោក​ឈូក បណ្ឌិត​គឺជាជន​សង្ស័យ​តែម្នាក់​គត់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​កម្មការិនីចំនួន​បីនាក់​ឲ្យ​រងរបួសនៅ​រោង​ចក្រ​កៅវ៉េ។​

តុលាការ​ខេត្ត​ស្វាយរៀង​បើក​សវនាការ​លើ​ករណី​លោក​ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ឈាន​ដល់​ថ្ងៃ​ទីពីរ​ហើយ។​ មន្ត្រី​សិទិ្ធ​មនុស្ស​បាន​និយាយ​ថា សាក្សី​បាន​កើន​ឡើង​ពី​១៨​នាក់​រហូត​ដល់​២០​នាក់​ដែល​ត្រូវ​ឆ្លើយ​បំភ្លឺ​តុលាការ។​

លោកអំ សំអាត​ មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្នុង​ចំណោម​សាក្សី​ដែល​ត្រូវ​ឆ្លើយ​បំភ្លឺ​ក្នុង​តុលាការ​មាន​ប្រមាណ​៧០%​ដែល​បាន​ឆ្លើយ​ថា​ លោក​ឈូក បណ្ឌិត​ជាអ្នក​បាញ់​ មាន​ប្រមាណ២០%​ឆ្លើយ​ថា​ លោក​ស ចន្ថា​ មន្ត្រី​ប៉ូស្តិ​ប៉ូលិស​ក្រុង​បាវិត​ជាអ្នក​បាញ់​ និង​មាន​ប្រមាណ​១០%​ផ្សេង​ទៀត​បាន​ឆ្លើយ​ថា​ មិន​បាន​ដឹង​ច្បាស់លាស់។​

លោក​បាន​និយាយ​ថា ​ឆ្លង​តាម​អង្គ​សវនាការ​ពីរ​ថ្ងៃ​នេះ​ លោក​ឈូក បណ្ឌិត​គឺជា​ជន​សង្ស័យ​តែ​ម្នាក់​គត់​ដែល​សង្ស័យ​ថា​ បាន​បាញ់​មក​លើ​ក្រុម​កម្មករ​ឲ្យ​រង​របួស​ ដូច​លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ​ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​អះអាង​ពិត​ប្រាកដ​មែន។​

លោក​បាន​និយាយ​ថា៖ ​«ខ្ញុំមិន​មែន​ជា​ចៅក្រម​ទេ ​ប៉ុន្តែ​យើង​ស្តាប់​អង្គហេតុ​ទៅ​ យើង​ឃើញ​ថា​ រឿង​ទាំង​អស់​នេះ​ពាក់​ព័ន្ធ​នឹង​លោក​ឈូក បណ្ឌិត​ពិត​ប្រាកដ»។​

លោក​ឈូក បណ្ឌិត​ ដែល​ជា​ជនសង្ស័យ​ដ៏​សំខាន់​នៅ​ក្នុង​សំណុំ​រឿង​បាញ់​កម្មករ​ដ៏ល្បី​ខ្ទរខ្ទារ​នេះ​ មិន​បាន​បង្ហាញ​មុខ​ក្នុង​អង្គ​សវនាការ​ទេ។ មាន​តែ​ជន​សង្ស័យ​ម្នាក់​ទៀត​គឺ​លោក​ស​ ចន្ថា​ មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ក្រុង​បាវិត​តែ​ប៉ុណ្ណោះ​ដែល​មាន​វត្តមាន​ក្នុង​អង្គ​សវនាការ។
លោក​អំ សំអាត​បាន​និយាយ​ថា ​មាន​សាក្សី​ប្រមាណ​៦​នាក់​ដែល​បាន​ឆ្លើយ​ប្រាប់​តុលាការ​ថា​ នៅ​ថ្ងៃ​កើតហេតុ​ គេបាន​ឃើញលោក​ស ចន្ថា​ក្នុង​រោង​ចក្រ​ស៊ីកូ​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ។​ លោក​បានមាន​ប្រសាសន៍ថា​ លោក​ស ចន្ថា​មិន​បាន​ចូល​រួម​បាញ់​កម្មករ​ទេ។​

លោកស ចន្ថាមន្ត្រី​ប៉ូលិស​ក្រុង​បាវិត​បាន​ជាប់​ចោទ​ថា ​បាន​បាញ់​កម្មការិនី​ចំនួន​បី​នាក់​ឲ្យ​រង​របួស​ ដូច​លោក​ឈូក បណ្ឌិត​ដែរ​ ក៏ប៉ុន្តែ​ដំណើរ​ការ​រឿង​ក្តី​នេះ​មិនទាន់​ត្រូវ​បាន​បញ្ចប់​ទេ។​ តុលាការទើបតែ​បញ្ចប់​សាកសួរ​សាក្សី​ចំនួន​១៩​នាក់​តែ​ប៉ុណ្ណោះ​ក្នុង​ចំណោម​សាក្សី​ដែល​ត្រូវ​ឆ្លើយ​បំភ្លឺ​ចំនួន​២០​នាក់។​

ដោយ​សារ​តែមិន​មាន​ពេល​វេលាគ្រប់​គ្រាន់​ លោក​លាង សួរ ​ប្រធាន​ចៅក្រម​ជំនុំ​ជំរះ​បាន​និយាយ​ថា​ សវនាការ​និង​បន្ត​សាកសួរ​ដេញ​ដោល​នៅថ្ងៃ​សុក្រ​ស្អែក​ទៀត។

អ្នក​ស្រី​កែវ នា​ ជនរងគ្រោះ​មួយ​រូប​ បាន​និយាយ​ថា​ ចម្លើយ​របស់​សាក្សី​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​ស្ងប់​ចិត្ត​ និង​មាន​ជំនឿ​ថា​ ​តុលាការនឹង​អាច​រក​យុត្តិធម៌​ជូន​ពួក​គេ​បាន។ អ្នកស្រី​ កែវ នា​បាន​និយាយ​ថា៖​«ដូច​ថា​ខ្ញុំ​មាន​អារម្មណ៍​ត្រេក​អរ​ខ្លាំង​ ព្រោះ​បាន​ឃើញ​ពួក​គាត់​និយាយ​អញ្ចឹង​មក​ គឺខ្ញុំ​មាន​អារម្មណ៍​ថា ​ខ្ញុំ​ធូរ»។​

សំណុំ​រឿង​បាញ់​កម្មករ​កាល​ពីថ្ងៃ​២០​ខែ​កុម្ភៈ​ឆ្នាំ​២០១២​នេះ​ តុលាការ​ខេត្ត​ស្វាយរៀង​ទើប​តែ​យក​មក​ជំនុំជំរះ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​ម៉ិញ​នេះ ​ ហើយ​បើតាម​គម្រោង​របស់​តុលាការ​ សវនាការ​នេះ​នឹង​ប្រើ​ពេល​ចំនួន​បី​ថ្ងៃ។​

លោក​អំ សំអាត​បាននិយាយ​ថា​ សាល​ក្រម​ទំនង​ជា​នឹង​អាច​ពន្យារពេល​មិន​ទាន់​ប្រកាស​ភ្លាមៗ​ទេ៕

No comments:

Post a Comment

yes