សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 6, 2013

លោកងឹមញ៉េងប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តពោធិ៍សាត់ប្រជុំក្រុមការងារ ស្រុកក្រគរដើម្បីដាក់ទិសដៅថ្មីសម្រាប់ខែមីនាក្នុងការរកសម្លេងគាំទ្រពីពលរដ្ឋមកលើគណ បក្សសង្គ្រោះជាតិ

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តពោធិ៍សាត់ នៅបន្ទាប់ពីធ្វើយុទ្ធនាការយ៉ាងសកម្ម​របស់ខ្លួននាខែកន្លងមក ជាថ្មីម្តងទៀតនៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣ លោក ងឹម ញ៉េង ប្រធានក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តពោធិ៍សាត់ បានបើកអង្គប្រ ជុំក្រុមការងារស្រុកក្រគរ ដើម្បីបូកសរុបការងារ និងដាក់ទិសដៅថ្មីបន្ថែមសម្រាប់ខែមីនា ។

សូមជំរាបថា ខេត្តពោធិ៍សាត់ នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានគាំទ្រមកលើគណបក្ស  សង្គ្រោះជាតិយ៉ាងខ្លាំង និងគ្រប់គ្នាចង់ឲ្យមានការផ្លាស់ប្តូរសម្រាប់អាណត្តិថ្មីឆ្នាំ២០​១៣នេះ ដោយពួកគាត់មិនចង់ឲ្យមេដឹកនាំសព្វថ្ងៃនៅដឹកនាំប្រទេសជាបន្តទៀតឡើយ ។

ព្រមជាមួយគ្នានោះ ពួកគាត់បានលើកឡើងថា ប្រសិនបើប្រទេសកម្ពុជាដឹកនាំដោយគណ​បក្សប្រជាជនជាបន្តទៀត នោះពួកគាត់គឺរស់នៅក្នុងសភាពខ្លៅ ខ្លាច ហើយនិងឃ្លៀន ក្រីក្រ ជាបន្តទៀតគ្មានថ្ងៃងើបរួចឡើយ ។ ពួកគាត់បន្តថា តែប្រទេសកម្ពុជាប្រសិនបើដឹកនាំ​ដោយ​គណបក្ស សង្គ្រោះជាតិ ដែលគណបក្ស សង្គ្រោះជាតិ បានប្រមូលផ្តុំទៅដោយអ្នក​ប្រជាធិ​បតេយ្យ ស្នេហាជាតិ ទឹកដី ស្រលាញ់ពលរដ្ឋ នោះមេដឹកនាំគណបក្ស សង្គ្រោះជាតិ ប្រាកដ​ជា​ធ្វើការដឹកនាំប្រទេសឲ្យមានការរីកចំរើនជឿនលឿន ហើយប្រជាពលរដ្ឋរស់នៅមានជីវភាព​ធូរធាជាក់ជាមិនខានឡើយ ។


ក្នុងនោះផងដែរពួកគាត់បានបង្ហាញថា ដូចជានាពេលនេះស្រាប់គណបក្ស សង្គ្រោះជាតិ ដែលមានលោកប្រធាន សម រង្ស៊ី ជាប្រធានគណបក្ស និងលោកប្រធាន កឹម សុខា​ ជាអនុប្រ ធាន បានដាក់ចេញនូវគោលនយោបាយជាច្រើនចំណុច ដែលសុតតែផ្តល់ផលប្រយោជន៏​យ៉ាងខ្លាំងដល់ប្រទេសជាតិ និងប្រជាពលរដ្ឋដូចជាពួកគាត់ ដែលអ្វីទាំងអស់នេះគឺពួកគាត់ចង់ បានជាយូរមកហើយ ។

សូមជំរាបជូនផងដែរថា នៅក្នុងអង្គប្រជុំក្រុមការងារស្រុកក្រគរ ដែលដឹកនាំដោយលោក ងឹម ញ៉េង គឺបានសម្រេចជាសម្លេងតែមួយក្នុងនោះរួមមាន ការបន្តលើស្លាកគណបក្សបន្តទៀត​ឲ្យ​បានរួចរាល់នៅទូទាំងស្រុក បន្តសកម្មភាពដូចជាភ្លៀងរលឹមក្នុងការចុះជួបជាមួយប្រជា​ពល​រដ្ឋដើម្បីផ្សព្វផ្សាយគោលនយោបាយគណបក្ស សង្គ្រោះជាតិ ដល់ពួកគាត់ឲ្យបានកាន់តែ​ជ្រាប​ច្បាស់បន្ថែមទៀតលើអ្វីដែលពួកគាត់ធ្លាប់បានទទួលនាពេលកន្លងមក ដែល​សកម្មធ្វើ​ទាំងជាលក្ខណៈមហាជន និងចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ។

រៀបចំកម្មវិធីសម្រាប់ថ្នាក់ដឹកនាំថ្នាក់ជាតិចុះជួបជាមួយប្រជាពលរដ្ឋនៅស្រុកក្រគរ ពង្រាង​កម្មវិធីសម្រាប់បើកវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់យុវជន និងថ្នាក់ដឹកនាំស្រុក​ហើយនិងភូមិឃុំជាដើម ៕

No comments:

Post a Comment

yes