សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 19, 2013

លោកកឹមសុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តបាត់ដំបងរីឯនៅខេត្តស្វាយរៀងនិងខេត្តព្រះសីហនុជនមិនស្គាល់មុខបានបំផ្លាញស្លាកគណបក្សជាបន្តបន្ទាប់


លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅបន្ទាប់ពីបានជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨កន្លងមក នៅថ្ងៃទី១៩នេះ បាន​ដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តបាត់ដំបងវិញម្តង ដោយ​កម្មវីធីពេលព្រឹកប្រារព្វធ្វើនៅឃុំបវេល ស្រុកបវេល និងពេលរសៀលលោកប្រធានស្តីទី កឹម សុខា និងសហការី បានបន្តចុះជួបពលរដ្ឋចំនួន២ស្រុក និង៣ឃុំ គឺនៅឃុំស្នឹង ឃុំតាគ្រាម និងឃុំភ្នំសំពៅ ស្ថិតនៅក្នុងស្រុកបាណន់ និងស្រុករតនមណ្ឌល ។

ដោយឡែក លោក ហ៊ុល ហំម ដែលជាប្រធានគណៈកម្មាធិការនាយករបស់គណបក្ស​សង្គ្រោះ​ជាតិ នៅថ្ងៃទី១៩ ក៏បានចុះជួបពលរដ្ឋតាមមូលដ្ឋាននៅក្នុងខេត្តបាត់ដំបងផងដែរ ដែលកម្មវិធីពេលព្រឹកនៅឃុំតាម៉ឺន និងឃុំតាពូង ស្ថិតនៅក្នុងស្រុកថ្មគោល រីឯនៅពេល​រសៀល​កម្មវិធីបានបន្តធ្វើនៅសង្កាត់អូរចា ក្រុងបាត់ដំបង ។

ចំណែកនៅឯខេត្តស្វាយរៀងឯណោះ កាលពីយប់ថ្ងៃទី១៨ ចន្លុះពីម៉ោង១០ទី១១​យប់ ស្លាក​គណបក្សសង្គ្រោះជាតិចំនួន៤ស្លាក នៅស្រុកកំពង់រោទិ៍ ត្រូវបានជនមិនស្គាល់មុខដក និង​បាញ់ទឹកថ្នាំព័ណ៌ប្រាក់ពីលើ ក្នុងនោះនៅឃុំញ័រ១ស្លាក និងនៅឃុំស្វាយតាយានចំនួន៣ស្លាក ។ 


ជាមួយគ្នានោះនៅយប់ថ្ងៃទី១៨ដដែល ស្លាកគណបក្សសង្គ្រោះជាតិ នៅស្រុកស្វាយទាប ចំនួន២ស្លាក ស្ថិតនៅឃុំកណ្តៀងរាយ១ស្លាក និងឃុំប្រសូត្រ១ ក៏ត្រូវបានជនមិនស្គាល់មុខ រំលំ និងថាញ់ថ្នាំព័ណ៌ទឹកប្រាក់ពីលើផងដែរ ព្រមគ្នានោះនៅក្រុងស្វាយរៀង ស្លាកគណ​បក្ស​នៅ​សង្កាត់ស្វាយទឿចំនួន១ស្លាក និងនៅសង្កាត់ចេក ចំនួន១ស្លាក ក៏ត្រូវជនមិនស្គាល់​មុខ​ដក និងបាញ់ថ្នាំទឹកប្រាក់ដូចគ្នា ហើយក្នុងនោះនៅស្រុកស្វាយជ្រុំ ស្លាកគណបក្សនៅ​ឃុំតា​សួស ក៏ត្រូវបានជនមិនស្គាល់មុខបំផ្លាញដូចគ្នាទៅនិងស្រុកកំពង់រោទិ៍ ស្រុកស្វាយទាប ហើយ​និង ក្រុងស្វាយរៀង ដែលសរុបគឺនៅយប់ថ្ងៃទី១៨ ស្លាកគណបក្សសង្គ្រោះជាតិ នៅ​ខេត្ត​ស្វាយ​រៀង ត្រូវជនមិនស្គាល់មុខបំផ្លាញអស់ចំនួន៩ស្លាក ។

យ៉ាងណាម៉ិញ កាលពីយប់ថ្ងៃទី១៨ ចន្លុះពីម៉ោង១០ទៅម៉ោង១១ ស្លាកគណបក្សសង្គ្រោះជាតិ ចំនួន១ស្លាក នៅភូមិដីក្រហម ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហុ ក៏ត្រូវបានជន មិនស្គាល់មុខបំផ្លាញផងដែរ ។

គួរបញ្ជាក់ថា ស្លាកគណបក្សសង្គ្រោះជាតិ ទាំងអស់ដែលជនមិនស្គាល់មុខបំផ្លាញកាលពី យប់​ថ្ងៃទី១៨នោះ គឺភាគច្រើនជាស្លាកធំ រូបលោកប្រធាន សម រង្ស៊ី និងលោកប្រធាន កឹម សុ ខា ចាប់ដៃគ្នា ។

អ្វីទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា ពួកដែលមាននិន្នាការផ្តាច់ការ បាននិងកំពុងតែខ្លាចពី ប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិយ៉ាងខ្លាំង ដែលគណបក្សសង្គ្រោះជាតិ នាពេល បច្ចុប្បន្ន បាននិងកំពុងតែទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកាន់តែមានចំនួនច្រើន ឡើងៗ ដែលសន្ទុះនេះគឺជាសន្ទុះនៃការផ្លាស់ប្តូរ ។

សូមប្រជាពលរដ្ឋទាំងអស់គ្នាចូលរួម និងបោះឆ្នោតជូនគណបក្សជាតិ ដែលមានលេខរៀងទី ៧ នៅថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣ ឲ្យគ្រប់គ្នា ។ គណបក្សសង្គ្រោះជាតិ គឺជាក្តី​សង្ឃឹម​តែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ ៕

No comments:

Post a Comment

yes