សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 8, 2013

សមាគម​ក្សេមក្សាន្តគ្រោង​​រើស​​ប្រធាន​​ថ្មី​​បន្ទាប់​​ពី​​ខ្វែង​គំ​និត​​គ្នា​​រឿង​​ធ្វើ​​បាតុ​កម្ម​​ប្រ​ឆាំង​​បក្ស​ប្រឆាំង​

សមា​ជិក​​​ សមា​ជិកា ​ស​មាគ​ម​​ក្សេមក្សាន្ត​ចំនួន ​៩​រូប ប្រកាស​ជ្រើស​រើស​ប្រធាន​ថ្មី ជំនួស​ លោក ជុំ​ ម៉ី ដើម្បី​រក្សា​អព្យាក្រឹត្យភាព និង​ឯករាជ្យភាព របស់​សមាគម​។​
​ការប្រកាស​រើស​ប្រធាន​ថ្មី​ជំនួស​ លោក ជុំ ម៉ី​ នេះ បាន​​ធ្វើឡើង​បន្ទាប់​ពី​ប្រធាន​សមាគម​រូបនោះ ​ប្រកាស​ដឹកនាំ​ធ្វើ​​មហា​​បាតុ​កម្ម​ប្រឆាំង​ប្រធាន​ស្តីទី​​គណបក្ស​​សង្គ្រោះ​​ជា​តិ លោក កឹម សុខា​។
​លោក​ កឹម សុខា ត្រូវបាន​ លោក ជុំ ម៉ី ចោទ​ថា មិន​ទទួលស្គាល់​របប​សម្លាប់​រង្គាល​របស់​​ខ្មែរ​ក្រហម អំឡុង​​ទសវត្ស​​១៩៧៩ ពិសេស​​ការ​ធ្វើ​​ទារុណកម្ម​​នៅ​​គុក​ទួលស្លែង។​
​តាម​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៨​ ខែមិថុនា របស់​សមាជិក​-​សមា​ជិកា​សមាគម​ក្សេមក្សាន្ត ដែល​ចុះហត្ថលេខា​រួមគ្នា មាន លោក ជុំ ស៊ី​រ៉ាត់ លោក ហេង ប៊ុន លោក ប៊ូ ម៉េង លោកស្រី ជុំ នៅ ​ជាដើម ឲ្យដឹងថា គណៈកម្មាធិការ​​នាយក​សមាគម​​ក្សេម​​ក្សាន្ដ  បាន​​ជួប​ប្រជុំ​គ្នា​ពិភាក្សា​លើ​សកម្មភាព​របស់ ​លោក ជុំ ម៉ី ដែល​​បាន​ចេញមុខ​ដឹក​នាំ​ការធ្វើ​បាតុកម្ម​​ប្រឆាំង លោក កឹម សុខា ។សមាគម ​បន្ត​ថា​ ក្រោយ​​កិច្ចប្រជុំ  គណៈកម្មាធិការ​នាយក នឹង​ស្នើឲ្យ​មហាសន្និបាត​បោះឆ្នោត​ជ្រើសរើស​បុគ្គល​ណា​ ដែល​មាន​ភាព​ស្មោះត្រង់​នឹង​ស្មារតី​របស់​សមាគម និង​មាន​អព្យាក្រឹត្យភាព​ឡើង​ធ្វើ​ជា ប្រធាន​សមាគមក្សេម​ក្សាន្ដ។​
​សមាគម​ក្សេមក្សាន្ដ អះអាងថា សមាគម​នេះ មិន​ចូលរួម​ក្នុង​បាតុកម្ម ​ដែល​ដឹកនាំ​ដោយ លោក ជុំ ម៉ី ប្រឆាំងនឹង​លោក កឹម សុខា នោះទេ ដោយសារតែ​ទង្វើ​នេះ​​ប្រ​ឆាំង​​​នឹង​​ស្មារតី​នៃ​ការបង្កើត​​សមាគម ដែល​មាន​គោលបំណង​ចង់រ​ក​យុត្ដិធម៌​ជូន​ជន​រង​គ្រោះ​​តាម​​ផ្លូវ​​តុលាការ ឲ្យ​មាន​​ការ​​សះ​ស្បើយ​​ក្នុង​​ផ្លូវ​ចិត្ដ និង​ផ្សះ​ផ្សា​​ជាតិ ហើយ​​ប្រ​ឆាំង​​ដាច់​ខាត ចំពោះ​ការបំបែកបំបាក់​ជាតិ​។​
​លោក ​ជុំ ម៉ី ​ប្រការ​ដឹកនាំ​បាតុកម្ម​ប្រឆាំង​ លោក ​កឹម សុខា នៅ​ថ្ងៃ​អាទិត្យ​​ស្អែក​នេះ ដែល​គេ​សង្ឃឹមថា មាន​មនុស្ស​ជិត​១​ម៉ឺន​នាក់​ចូល​រួម៕

No comments:

Post a Comment

yes