និស្សិតសិក្សានៅសកលវិទ្យាល័យ និងនិស្សិត ស្នាក់នៅវត្តអារាម មួយចំនួន នៅរាជធានីភ្នំពញ បដិសេធចូលរួមធ្វើបាតុកម្មប្រឆាំងមេដឹកនាំគណបក្សប្រឆាំង នៅថ្ងៃអាទិត្យស្អែកនេះ ដោយចាត់ទុកថា បាតុកម្មរៀបចំឡើងដោយអ្នកនយោបាយ។
និស្សិតនៅសកលវិទ្យាល័យចេនឡា អះអាងនៅថ្ងៃសៅរ៍ ទី៨ ខែមិថុនានេះថា ពួកគេ នឹងមិនទៅចូលរួមធ្វើបាតុកម្មប្រឆាំង នឹងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដូចអ្វីដែលអ្នកទទួលខុសត្រូវសាលា បង្គាប់នោះទេ ដោយពួកគេចាត់ទុកថា ការរៀបចំគម្រោងធ្វើបាតុកម្មនោះ ជារឿងនយោបាយ ។
ការប្រកាសមិនចូលរួមធ្វើបាតុកម្មរបស់ក្រុមនិស្សិត បានធ្វើឡើងបន្ទាប់ពីប្រធានសមាគមក្សេមក្សាន្តរបស់ លោក ជុំ ម៉ី ប្រកាសថា អ្នករងគ្រោះក្នុងសម័យខ្មែរក្រហម និងធ្វើមហាបាតុកម្មប្រឆាំងនឹងប្រធានស្តីទី គណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃអាទិត្យស្អែកនេះ ប្រឆាំងទៅនឹងអ្វីដែលលោកថា ប្រធានស្តីទីរូបនោះបានចោទថា គុកទទួលស្លែង ជាគុកសប្បនិម្មិត ដែលរៀបចំឡើងដោយប្រទេសវៀតណាម។
VODមិនអាចសុំការឆ្លើយតបពីសកលវិទ្យាធិការ នៃសកលវិទ្យាល័យចេនឡា លោក ស៊ិន ខាន់ឌី បានទេនៅថ្ងៃសៅរ៍នេះ ដោយលោក ចុចបិទទូរស័ព្ទ។
និស្សិតមួយចំនួនទៀត ស្នាក់នៅតាមវត្តអារាមដូចជា នាគវន្ត និងវត្តលង្កា ជាដើម អះអាងប្រហាក់ប្រហែលនេះ ថាពួកគេត្រូវបានព្រះចៅអធិការតម្រូវឲ្យទៅចូលរួម ធ្វើបាតុកម្មនេះ។ ពួកគេបារម្ភថា បើមិនធ្វើតាមបង្គាប់របស់ព្រះចៅអធិការទេ នោះពួកគេអាចនឹងត្រូវបណ្តេញចេញមិនឲ្យស្នាក់នៅទីអារ៉ាមទៀត។
និស្សិតទាំងនេះ សុទ្ធតែផ្តល់បទសំភាសន៍ក្នុងលក្ខខណ្ឌ មិនបង្ហាញអត្តសញ្ញាណ ព្រោះបារម្ភខ្លាចថ្នាក់គ្រប់គ្រង គាបសង្គត់។
តាមគម្រោង ឲ្យដឹងថា បាតុកម្មនេះ គ្រោងធ្វើនៅពីរកន្លែងដាច់ពីគ្នា មួយនៅទីលានប្រជាធិបតេយ្យ ជិតស្ថានទូតអាមេរិក និងមួយកន្លែងទៀតនៅទីស្នាក់ គណបក្សសិទ្ធិមនុស្ស នៅខណ្ឌទួលគោក មានអ្នកចូលរួមជិត២ម៉ីននាក់ ក្នុងនោះមាន មន្ត្រីជាន់ខ្ពស់មកពីគណបក្សកំពុងគ្រប់គ្រងអំណាចច្រើនរូបចូលរួមផងដែរ៕
No comments:
Post a Comment
yes