សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 9, 2013

កម្លាំងត្រៀមការពារនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀងពីការធ្វើបាតុកម្មរបស់អ្នកគាំទ្របុគ្គលជុំម៉ីនិងគណបក្សប្រជាជនប្រឆាំងនិងលោកកឹមសុខាអនុប្រធានគណបក្សសង្គ្រោះជាតិ

កម្លាំងត្រៀមនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៣នេះ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ខេត្តស្វាយ រៀង បានត្រៀមកម្លាំងរួចជាស្រេចដើម្បីការពារនៅទីសា្នក់ការគណបក្ស ចំពោះបាតុករជា អ្នក គាំ​ទ្របុគ្គល ជុំ ម៉ី ដែលលក់ឧត្តមគតិឲ្យគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ។

ក្នុងនោះកម្មជនរបស់គណបក្សប្រជាជន ក៏បានចូលរួមក្នុងបាតុកម្មនេះផងដែរ ដែលនេះ សបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជន បាននិងកំពុងតែខ្លាចពីការចាញ់ឆ្នោតមកលើ គណ​បក្សសង្គ្រោះ​ជាតិយ៉ាងខ្លាំង ដោយហេតុថាសព្វថ្ងៃនេះប្រជាពលរដ្ឋបាននិងកំពុងតែគាំទ្រមក​លើគណបក្សសង្គ្រោះជាតិយ៉ាងច្រើនលើសលុបដូចជាទឹកបាក់ទំនប់ ។

ក្នុងនោះតាមប្រភពច្បាស់ការបានប្រាប់ឲ្យដឹងថា មេក្រុម មេភូមិ មេឃុំ មេស្រុក មេខេត្ត របស់​គណបក្សប្រជាជន បានដើរកែនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស និងនិស្សិត ឲ្យមកចូល រួមក្នុងបាតុកម្មប្រឆាំងនិងលោក កឹម សុខា​ ហើយក្នុងនោះប្រជាពលរដ្ឋតាមភូមិក្នុងម្នាក់គេ​ជួលចាប់ពី ២ម៉ឺនរហូតដល់ទៅ៥ម៉ឺនរៀល ដែលជាជាទង្វើអាក្រក់បំផុតរបស់គណបក្សប្រជា ជន ។

ក្នុងនោះ នៅលើពិភពលោក ក៏គេមិនដែលឃើញគណបក្សកាន់អំណាចណា ដឹកនាំ​កម្លាំង​ធ្វើ​បាតុកម្មប្រឆាំងជាមួយនិងគណបក្សប្រឆាំងផងដែរ គឺមានតែនៅស្រុកខ្មែរ​តែមួយគត់​  

No comments:

Post a Comment

yes