សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 6, 2013

លោកសមរង្ស៊ីប្រកាស​សុំ​ជំនួយ​ពី​អង្គការសហប្រជាជាតិ អន្តរាគមន៍​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​​

លោក សម រង្ស៊ី និងអ្នកគាំទ្រ នៅតំបន់បឹងកក់

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ ប្រកាស​ទៅកាន់​អ្នកគាំទ្រ​ថា គណបក្ស នឹង​​ជំរុញ​​ឲ្យ​​អង្គ​​ការ​​សហ​ប្រជា​ជាតិ ចូល​​មក​ដោះស្រាយ​បញ្ហា​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត នៅ​កម្ពុជា​។​ ​

លោក​សម រង្ស៊ី ប្រកាស​ដូចនេះ នៅ​មុខ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​បឹង​កក់ និង​ខណៈ​ដែល​ការស្នើ​សុំឲ្យ​អង្គការសហប្រជាជាតិ ធ្វើជា​អាជ្ញា​កណ្តាល នៃ​គណៈកម្មការ​ត្រួតពិនិត្យ​ការបោះឆ្នោត ត្រូវបាន​គជប បដិសេធ​។​ ​លោក សម រង្ស៊ី បាន​ថ្លែងថា​៖«​នៅ​ទីលាន​ប្រជាធិបតេយ្យ យើង​នឹង​ធ្វើ​មហា​មេ​ទ្ទិញ​មួយ​យ៉ាង​ធំ ទាមទារ​ឲ្យ​អង្គការសហប្រជាជាតិ ចូល​មក​ដោះ​ស្រាយ​បញ្ហា​បោះឆ្នោត ដើម្បី​ការពារ​ជ័យជម្នះ​ប្រជារាស្ត្រ​ខ្មែរ​»​។​ ​នៅវេលា​ម៉ោង​៤ ល្ងាច​ថ្ងៃ​អង្គារ​នេះ លោក សម រង្ស៊ី  និង​អនុប្រធាន​គណបក្ស លោក កឹម សុខា នឹង​ជួបជុំ​ជាមួយ​អ្នកគាំទ្រ នៅ​ទីលាន​ប្រជា​ធិប​តេ​យ្យ រាជធានី​ភ្នំពេញ​។​ ​

លោក សម រង្ស៊ី មានប្រសាសន៍​នៅ​លើ​ហ្វេ​សប៊ុក​ថា​៖«​ពេលនេះ​យើង​ត្រូវតែ​ច្បាស់​ក្នុង​ចិត្ត​ថា យើង​ត្រូវតែ​រួម​គ្នា​ក្រោក​ឡើង ទាមទារ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ ដើម្បី​សង្គ្រោះ​ជាតិ​យើង ឲ្យ​ទាល់តែ​បាន​ក្នុង​ឆ្នាំ​២០១៣​នេះ​»​។​ ​មិនទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​អង្គការសហប្រជាជាតិ លើ​បញ្ហា​នេះ នៅឡើយ​ទេ​។​ ​កាលពី​ថ្ងៃ​ទី​០៣​ខែ​សីហា អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក បាន គីមូន បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះស្រាយ​ពាក្យ​បណ្តឹង​របស់​គណបក្ស​នយោបាយ ដោយ​ត្រឹមត្រូវ និង​មាន​តម្លាភាព​។​


លោក​បន្តថា ចំ​ពេល​ដែល​មាន​របាយ​ការណ៍​លើ​ភាព​មិន​ប្រក្រតី អង្គការសហប្រជាជាតិ ជំរុញ​ឲ្យ​សមត្ថកិច្ច​មាន​សមត្ថភាព ដោះស្រាយ​បណ្តឹង​ដោយ​ត្រឹមត្រូវ និង​មាន​តម្លាភាព ជាមួយ​គោលដៅ​ចុង​ក្រោយ​នៃ​ការធានា​ថា ការបេ្តជ្ញា និង​ការគោរព​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​។​ ​

នាយក ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ហៅ​កាត់​និចហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ លែង​ទុកចិត្ត គ​.​ជ​.​ប ហើយ​នោះ គួរតែ​មាន​ភាគី​ដទៃ ដែល​អាច​ទុកចិត្តបាន​ទាំងអស់គ្នា មក​ធ្វើ​អាជ្ញាកណ្តាល​ក្នុង​ការស្វែងរក ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត ដែល​ទើបនឹង​បញ្ចប់​ទៅ​នេះ ៖«​ប្រសិន​ជា​រក​ច្រក​មិន​ចេញ​ទេ យើង​ប្រហែលជា ត្រូវការ​ភាគីំ​មួយ​បន្ថែម​ទៀត ឬ​ក៏​​លើស​ពី​មួយ​ដើម្បី​ស្វែងរក​ដំ​ណោះ​ស្រាយ​រួម ពី​ព្រោះ​ខ្ញុំ​គិត​ថា​យ៉ាងណា​ក៏ដោយ ការដោះស្រាយ​ខាង​នយោបាយ ហើយ​នឹង​ការ​បង្ហាញ​​នូវ​លទ្ធផល ជាក់ស្តែង​ខាង​បច្ចេកទេស​នោះ អាច​ជួយ​ឲ្យ​ភាគី​ទាំងអស់​អាច​ទុកចិត្តបាន​»​។​

No comments:

Post a Comment

yes