សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 6, 2013

អ្នកលេង​ហ្វេ​សប៊ុកបញ្ចេញមតិលើ​ការ​រឹតបន្តឹង​ហ្វេ​សប៊ុក​ក្រោយ​ការបោះឆ្នោត​​


អ្នកលេង​ហ្វេសប៊ុក​មួយចំនួន បញ្ចេញមតិ​ខុសៗ​គ្នា លើ​ភាព​ដែល​អាច​ទៅរួច ទៅ​លើ​ការ​រឹតបន្តឹង​ច្បាប់ ឬ​ការបិទ​បណ្តាញ​សង្គម​ហ្វេសប៊ុក ខណៈ​បណ្តាញ​សង្គម​មួយ​នេះ កំពុង​ទទួល​ភាព​ពេញនិយម​ពី​សំណាក់​យុវជន និង​ក្លាយជា​កន្លែង​រិះគន់​មន្ត្រី​រដ្ឋាភិបាល​។​

​បណ្តាញ​សង្គម​មួយ​នេះ ចាប់ផ្តើម​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្លាំង នៅមុន និង​ក្រោយ​ការបោះឆ្នោត ដែល​ធ្វើឲ្យ​អ្នកតាមដានយ​ល់​ថា ហ្វេ​សប៊ុក ហាក់​មាន​ទំនោរ​ទៅ​រក​គណបក្ស​ប្រឆាំង និង​ហ្វេ​សប៊ុក ជា​បណ្តាញ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​។ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ អ្នកលេង​ហ្វេ​សប៊ុក បាន​រិះគន់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន និង​បាន​កោតសរសើរ​តំណាងរាស្ត្រ​គណបក្សប្រឆាំង លោក សុន ឆ័យ ក្រោយ​ពី​មន្ត្រី​ទាំងពីរ បាន​វាយបក​គ្នា ជា​សម្តី​នៅ​ក្នុង​វេទិកា​វិទ្យុ​អាស៊ីសេរី​។​


​នាយក​កម្មវិធី​នៅ​មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា​(​ម​.​ស​.​ម​.​ក​) និង​ជា​អ្នកលេង​ហ្វេ​សប៊ុក​ម្នាក់ កញ្ញា ចក់ សុភាព មានប្រសាសន៍ថា កន្លងមក យុវជន​មាន​ការពេញនិយម​ខ្លាំង ក្នុង​ការប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ជាពិសេស​ការវាយប្រហា​រ ពាក្យសម្តី​មួយចំនួន ទៅកាន់​មន្ត្រី​គណ​បក្សកាន់​អំ​ណាច​។ កញ្ញា​សម្តែង​ការព្រួយបារម្ភ​ថា អាច​នឹង​មាន​ការ​រឹតបន្តឹង​មួយចំនួន ក្រោយ​ការបោះឆ្នោត​នេះ​ ៖
​អ្នកលេង​ហ្វេ​សប៊ុក​ម្នាក់ លោក អ៊ូ រិទ្ធី អាយុ​២៦​ឆ្នាំ ប្រាប់​តាមរយៈ​ទូរស័ព្ទ​ថា លោក​មិន​បារម្ភ​ថា នឹង​មាន​ការបិទ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទេ ព្រោះ​​បណ្តាញ​ព័ត៌មាន​មួយ​នេះ មាន​គុណសម្បត្តិ​ច្រើន​ដល់​រាជរដ្ឋាភិបាល​។ ​

លោក​បន្តថា បើសិន​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​កាន់តំណែង មន្ត្រី​រាជរដ្ឋាភិបាល រឹតតែ​យកចិត្ត​ប្រជាពលរដ្ឋ​ជាង​មុន​ ៖
​មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា  មានប្រសាសន៍ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​កាន់​អំណាច នោះ​នឹង​មាន​ការ​រឹតបន្តឹង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត​ដូចជា ហ្វេ​សប៊ុក​។ 

លោក​បន្តថា បើ​ហ្វេ​សប៊ុក ត្រូវ​បាន​បិទ​មែន នោះ​នឹង​មាន​ការតវ៉ា​ពី​សំណាក់​ក្រុម​យុវជន​ ដែល​និយម​លេង​ហ្វ៊េ​សប៊ុក ៖
​មួយ​រយៈពេល​ចុងក្រោយ​មុន​ការបោះឆ្នោត ក៏​ដូច​ជា​ក្រោយ​ថ្ងៃ​បោះឆ្នោត នីតិកាល​ទី​៥​នេះ គេ​សង្កេតឃើញថា មាន​សន្ទុះ​ខ្លាំង​ចំពោះ​ក្រុម​យុវជន ដែល​បាន​នាំគ្នា​ប្រើប្រាស់ បណ្តាញ​សង្គម​ហ្វេសប៊ុក ហើយ​បាន​បញ្ចេញមតិ ​ដែល​ពួកគេ​តែងតែ​ងើងឆ្ងល់​។ កន្លងមក​ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន សែន ធ្លាប់បាន ព្រមាន​អ្នកលេង​ហ្វេ​សប៊ុក ដែល​ធ្វើ​អ្វី​ដោយ​សេរី និង​ប៉ះពាល់​ដល់​អ្នកដទៃ​។ 

នាយករដ្ឋមន្ត្រី ប្រកាសថា លោក មិន​បាន​ប្រើ​ប្រាស់​​ហ្វេ​សប៊ុក​ទេ​។ សម្រាប់ លោក សម រង្ស៊ី គឺជា​អ្នកលេង​ហ្វេ​សប៊ុក​ម្នាក់ ដែល​លោក​តែងតែ​បង្ហោះ​រូបភាព និង​សកម្មភាព​របស់​លោក​។
​កាលពី​ខែ​ឧសភា ឆ្នាំ​២០​១៣ រដ្ឋមន្ដ្រី ក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រាជ​រដ្ឋា​ភិ​បាល លោក ​ខៀវ កាញារីទ្ធ មានប្រសាសន៍ថា រាជរដ្ឋាភិបាល មិន​​មាន​បំណង​បិទ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេ​សប៊ុក នោះទេ​។​

​តួលេខ​ពី​ប្រភព​ផ្សេងៗ​គ្នា​បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១២​នេះ​ មាន​អ្នកប្រើប្រាស់​គណនី​យ​ហ្វេ​សប៊ុក ចំនួន​ជាង​៧​សែន​នាក់​។ ប្រសិន​បើ​គេ​យក​​ចំនួន​អ្នកលេង​ហ្វេ​សប៊ុក​បូក​បញ្ចូល​ជាមួយ​អ្នក​តាមដាន ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត​នោះ អ្នកជំនាញ​មួយចំនួន​ប៉ាន់ស្មាន​ថា វា​អាច​មាន​ចំនួន​ជិត​១​លាន​នាក់​៕​

No comments:

Post a Comment

yes