សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 6, 2013

លោកសមរង្ស៊ីប្រកាស​ជា​ថ្មី​ថា​មិន​ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃ​ដំបូង​ជាដាច់ខាត​​

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ចន្ទ​ប្រកាសថា សមាជិក​តំណាងរាស្ត្រ​គណបក្សប្រឆាំង នឹង​មិន​ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃ​ដំបូង​ជា​ដាច់ខាត ប្រសិនបើ​ពុំ​មាន​ដំណោះស្រាយ​សមរម្យ​លើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។ ​លោក សម រង្ស៊ី​ប្រកាស​ដូចនេះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​របស់លោក​។ 

លោក សម រង្ស៊ី មានប្រសាសន៍ថា​៖«​យើង​នឹង​មិន​ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃ​ដំបូង​ជាដាច់ខាត ប្រសិនបើ​ពុំ​មាន​ដំណោះស្រាយ​ណាមួយ​សមស្រប ទាក់ទង​នឹង​ការលួចបន្លំ​សន្លឹកឆ្នោត ផ្ទុយ​មក​វិញ​យើង​នឹង​រួមគ្នា​ក្រោក​ឡើង ទាមទារ​ឲ្យមាន​ការផ្លាស់ប្តូរ ជា​ដាច់ខាត​ក្នុង​ឆ្នាំ​២០១៣​នេះ​»​។​ ​នៅពេល​ជួប​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ចន្ទ​នេះ លោក សម រង្ស៊ី​បាន​ថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​ថា តើ​ការប្រជុំ​សភា អាច​ប្រព្រឹត្ត​ទៅ​យ៉ាងម៉េច បើ​មិន​មាន​សមាជិក​គ្រប់គ្រាន់​។ 

លោក​បញ្ជាក់ថា នេះ​មិនមែន​សភាជាតិ​ទេ គឺ​សភា​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​គេ​មិន​បាន​ទទួល​ស្គាល់​ទេ​។​ ​លោក សម រង្ស៊ី​បន្ត​ថា លោកនាយក​រដ្ឋមន្ត្រី​ភូត​ផ​រថា ព្រះមហាក្សត្រ​នឹង​កោះហៅ​តំណាងរាស្ត្រ​ទាំងអស់ ឲ្យចូល​រួម ចង់ចាំ​ទេ​។ តែ​លោក​បាន​រំលឹកថា ក្នុង​អតីត​ព្រះមហាក្សត្រ​នរោត្តម​សីហនុ ធ្លាប់​ប្រកាសថា បើ​អត់​មាន​គ្រប់​គណបក្ស​ចូលរួម សភាជាតិ​នឹង​មាន​មាន​ការទទួលស្គាល់​ឡើយ​។​ ​


លោក សម រង្ស៊ី និង​អនុប្រធាន លោក កឹម សុខា បានប្រកាស​ទៅកាន់​ប្រជាពលរដ្ឋ និង​គាំទ្រ​ក្នុង​ខេត្ត​ព្រៃវែង​ថា គណបក្ស​លោក​នឹង​ការពារ​ជ័យជម្នះ មិន​ថយក្រោយ ដើម្បី​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ប្រទេស​។​លោក សម រង្ស៊ី មានប្រសាសន៍ថា​៖«​ជ័យជម្នះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ស្នាដៃ​របស់​បងប្អូន​ម្នាក់ៗ យើង​ការពារ​ជម្នះ​របស់​យើង អត់ឲ្យ​ជនខិលខូច​លួច​បាន​ទេ យើង​អត់​ថយក្រោយ​ទេ ឈាន​ដល់​ដំណាក់កាល​នេះហើយ ៥​ឆ្នាំ​ទៀត ជាតិ​យើង​នឹង​រលាយ​»​។​ ​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី បានប្រកាសថា នឹង​មិន​មាន​ការជាប់​គាំង​នយោបាយ​ទេ ហើយ​ការបង្កើត​រដ្ឋាភិបាល នឹង​មិន​ជួប​ការលំបាក​ទេ ដោយសារ​តែ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា បាន​កំណត់​ថា ទាល់តែ​សំឡេង​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា ២ ភាគ ៣ ដែល​ត្រូវការ​សំឡេង​៨២ រូប និង​ត្រូវមាន​រ៉ូម មាន ៧ ភាគ ១០ ( ក្នុងចំណោម​សមា​ជិត​សភា​សរុប ១២៣ រូប ) ៨៧ រូប ទើប​អាច​ប្រជុំបាន​។ តែ​ចាប់​ពី​ឆ្នាំ​២០០៨ មក គឺ​ត្រូវការ​សំឡេង​ត្រឹមតែ ៥០ ភាគ បូក ១ ដែល​ស្មើ​ប្រមាណ ៦៣ នាក់ គឺ​បើក​កិច្ចប្រជុំ​បាន​ហើយ​។​

 ​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានបញ្ជាក់​ថា ការ​មិន​ចូលរួម​ប្រជុំ​រដ្ឋសភា​របស់​គណបក្ស​ប្រឆាំង គឺជា​រឿង​របស់​គេ​។​នាយក​រដ្ឋមន្ត្រី​បន្តថា បើសិនជា​គណបក្ស​ប្រឆាំង មិន​ចូលរួម​ប្រជុំ​រដ្ឋសភា លើកដំបូង មានន័យ​ថា តំណាងរាស្ត្រ​នោះ ប្រឆាំង​នឹង​ព្រះមហាក្សត្រ ព្រោះ​រដ្ឋធម្មនុញ្ញ បាន​កំណត់​ថា ព្រះមហាក្សត្រ ត្រូវ​កោះប្រជុំ​រដ្ឋសភា នីតិកាល​ថ្មី នៅ​រយៈពេល​យ៉ាង​យូរ ៦០ ថ្ងៃ ក្រោយ​ថ្ងៃ​បោះឆ្នោត​។ ដូច្នេះ​អ្នក​មិន​ចូលរួម​ប្រជុំ គឺ​ប្រឆាំងនឹង​ព្រះមហាក្សត្រ និង​ឆន្ទៈ​របស់​រាស្ត្រ ដែល​បាន​បោះឆ្នោតឲ្យ​។​ ​លោក ហ៊ុន សែន បន្តថា បើសិន​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម ហើយ​លាលែង គជប នឹង​យក​អាសនៈ​នោះ ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មានឈ្មោះ​នៅក្នុង​រដ្ឋសភា​៕ 

No comments:

Post a Comment

yes