សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 6, 2013

សាលាដំបូង​ខេត្តស្វាយរៀងនឹង​បញ្ជូន​បណ្តឹងទាស់ឈូកបណ្ឌិតមក​ឧទ្ធរណ៍ចុង​សប្តាហ៍​នេះ​​

លោក ឈូក បណ្ឌិត ​ជនជាប់ចោទ​បាញ់​កម្មករ​នៅ​ក្រុង​បាវិត 

សាលាដំបូង​ខេត្តស្វាយរៀង អះអាង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា បណ្តឹងទាស់​ជនជាប់ចោទ​បាញ់​កម្មករ​នៅ​ក្រុង​បាវិត គឺ​លោក ឈូក បណ្ឌិត នឹង​ត្រូវ​បញ្ជូន​មក​សាលាឧទ្ធរណ៍ នៅ​ចុង​សប្តាហ៍​នេះ តាម​ការទាមទារ របស់​ជនជាប់ចោទ​។​

​ការប្តឹង​ទាស់​នេះ ធ្វើឡើង​បន្ទាប់​ពី សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២៥ ​ខែ​មិថុនា​ ឆ្នាំ​២០១៣ បាន​ចេញ​ដីការ បង្គាប់​ឲ្យ​សមត្ថកិច្ច តាម​ចាប់​ខ្លួន លោក ឈូក បណ្ឌិត មក​ផ្តន្ទាទោស ដាក់ពន្ធនាគារ​១៨​ខែ និង​បង្គាប់​ឲ្យ​បង់​ប្រាក់សរុប​ ៣៨​លាន​រៀល រឿង​បាញ់​កម្មករ ឲ្យ​រងរបួស​បី​នាក់​នៅ​ក្រុង​​បាវិត កាលពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ឆ្នាំ​២០១២  ។​

​ចៅក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង លោក លាង សួគ៌ ឲ្យដឹងថា បណ្តឹង​ទាស់ របស់​ជនជាប់ចោទ គ្រោង​បញ្ជូនទៅ​សាលាឧទ្ធរណ៍ នៅ​ចុង​សប្តាហ៍​​នេះ  ដើម្បី​ឲ្យ​សាលារឧទ្ធរណ៍​ពិចារណា លើ​បណ្តឹងទាស់ របស់​ជនជាប់ចោទ​។​


​សង្គម​ស៊ីវិល និង​កម្មការិនី​រងគ្រោះ ព្រួយបារម្ភ​ថា សាលក្រម​ផ្តន្ទាទោស ជនជាប់ចោទ ជា​មន្ត្រី​មាន​អំណាច​រូបនេះ ទំនង​ជា​សមត្ថកិច្ច មិន​អាច​អនុ​វត្ត​​ឲ្យមាន​ប្រសិទ្ធ​ភាព​។​

​អ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម​ពន្យល់ថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាក់​ប្រជាប្រិយ​យ៉ាងគំហុក ក្រោយ​ការបោះឆ្នោតជាតិ​នីតិកាល​ទី​៥​នេះ អាច​ជាប់​ពាក់ព័ន្ធ​រឿង អយុត្តិធម៌​ក្នុង​សង្គម​ផងដែរ ដែល​អ្នក​មាន​ប្រាក់ មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រាជរដ្ឋាភិបាល​មួយ​ចំនួន ​ដែល​ធ្វើ​ខុស មិន​ត្រូវ​បាន​​យក​មក​ទទួល​ទោស​៕

No comments:

Post a Comment

yes