សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 1, 2013

គជប.បើក​កញ្ចប់​សុវត្ថិភាព​«​ក​»នៅ​មណ្ឌល​ក្រុង​តាខ្មៅ​នៅ​ព្រឹក​នេះ​​

គជប បើក​កញ្ចប់សុវត្ថិភាព​​«​ក​» នៅ​ខេត្តបាត់ដំបង កាល​ពី​ពេល​ថ្មីៗ​នេះ 

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) នឹង​បើក​កញ្ចប់​សុវត្ថិភាព​«​ក​» មួយចំនួន​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​១ ខែកញ្ញា​នេះ ដើម្បី​ផ្ទៀងផ្ទាត់​សំឡេងឆ្នោត ក្នុង​ទម្រង់ ១១០២  ១១០៨ និង​ក្រដាស​កត់ត្រា​សំឡេងឆ្នោត​។​
នៅក្នុង​សេចក្តីជូនដំណឹង​របស់ គជប ចេញផ្សាយ​ថ្ងៃ​ទី ៣០​ខែ​សីហា ឲ្យដឹងថា គជប នឹង​បើក​កញ្ចប់​សុវត្ថិភាព «​ក​»  ចំនួន​៨​ការិយាល័យ ក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​អាគារ H នៃ​ទីស្តីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត វេលា​ម៉ោង ៧:៤០​នាទី​ព្រឹក​ថ្ងៃទី​០១​កញ្ញា តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

គួរបញ្ជាក់​ថា កន្លងមក គជប បាន​បើ​កញ្ចប់​សុវត្ថិភាព​ចំនួន ៣​មណ្ឌល រួចមកហើយ ក្នុងនោះ​មាន​មណ្ឌល​ខេត្ត​ក្រចេះ បាត់ដំបង និង​ខេត្ត​សៀមរាប​។ តំណាង​គណបក្ស​ប្រឆាំង លោក គួ​យ ប៊ុន​រឿន រកឃើញ​ភាពមិនប្រក្រតី​ជាច្រើន​ក្នុង​ការបើក​កញ្ចប់​សុវត្ថិភាព​ទាំង​៣​ខេត្ត​នេះ​៕


ប្រភពពី VOD

No comments:

Post a Comment

yes