សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 1, 2013

ក្រុម​យុវជន​ដើម្បី​សន្តិភាពនឹង​ធ្វើពិធីបួងសួងសុំ​សុខ​សន្តិ​ភាព​នៅ​​វត្ត​ភ្នំនៅព្រឹក​នេះ​

ក្រុមយុវជន​ដើម្បីសន្តិភាព បួងសួងសុំសេរីភាព និង​យុត្តិធម៌នៅវត្ត​ភ្នំ

ក្រុមយុវជន​ដើម្បី​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​ធ្វើ​​ពិធី​បួងសួង​សុំ​សុខសន្តិភាព សេរីភាព និង​យុត្តិធម៌ នៅ​រមណីយដ្ឋាន​វត្តភ្នំ រាជធានី​ភ្នំពេញ​។​
លោក ញឹម សុខន អ្នក​រាយ​ការណ៍​ព៏ត៌​មាន​របស់​សំឡេងប្រជា​ធិបតេយ្យ ​ដែលបាន​យក​ព័ត៌មាន​នេះ បាន​ឲ្យ​ដឹង​ថា ពិធី​នេះ បាន​ចាប់​ផ្តើម​នៅ​ម៉ោង​ជិត​៩​​ព្រឹក នៅ​រមណីយដ្ឋាន​វត្តភ្នំ ក្នុង​គោលបំណង​ដើម្បី​ទទួលបាន​នូវ​សុខសន្តិភាព សេរីភាព និង​ស្ថិរភាព​នយោបាយ​បញ្ច្រៀស​អំពើ​ហិង្សា​ក្នុង​សង្គម​។​
បើ​តាម​ក្រុម​យុវជន​ដើម្បី​សន្តិភាព បន្ទាប់ពី​ធ្វើ​ពិធី​បួងសួង​សុំ​សន្តិភាព​នៅ​ថ្ងៃ​អាទិត្យ ទី​០១ ខែកញ្ញា​នេះហើយ ពួកគេ​នឹង​បន្ត​ដាក់​ញត្តិ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី​០២​កញ្ញា ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​ទម្លាក់​ការចោទប្រកាន់​សមាជិក​របស់​ក្រុម​នេះ ចំនួន​បួន​រូប ដែល​តុលាការ​ចោទ​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ពី​បទ​ញុះញង់​ឲ្យមាន​ហិង្សា​ប្រដាប់អាវុធ​ផ្តួលរំលំ​រដ្ឋាភិបាល​។ ក្រៅពី​នោះ​ ក្រុម​យុវជន​ដើម្បី​សន្តិ​ភាព ក៏​គ្រោង​នឹង​បន្ត​ចែក​ផ្កា​ដល់​ប៉ូលិស ទាហាន កង​រាជ​អាវុធហត្ថ​ផងដែរ តែ​ពួក​គេនៅមិន​ទាន់​កំណត់​ថ្ងៃ​​ជាក់​លាក់​នៅ​ឡើយ​​ទេ​។​

គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា កន្លងទៅ សមាជិក​របស់​ក្រុមយុវជន​ដើម្បី​សន្តិភាព​៤​រូប​ឈ្មោះ ទ​ត់ ចាន់​បញ្ញា ហ៊ើយ បូរិន ឡុង លី​ផេង និង កញ្ញា សុខ ដា​លី​ស ត្រូវ​ប៉ូលិស​ឃាត់​ខ្លូន ពី​បទ​ញុះញង់​ឲ្យមាន​ហិង្សា​ប្រដាប់អាវុធ ផ្តួលរំលំ​រដ្ឋាភិបាល បន្ទាប់​ពី​ចែក​ផ្កា​ដល់​កម្លាំង​ប្រដាប់អាវុធ ក្នុង​បំណង​កុំឲ្យ​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ ប្រសិនបើ​មហា​តុ​កម្ម​អហិង្សា តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​កើតឡើង​៕


ប្រភពពី VOD

No comments:

Post a Comment

yes