សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 27, 2013

អាមេរិក​គំរាម​កាត់​ជំនួយ​កម្ពុជា​បើ​លទ្ធផល​ឆ្នោត​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពលរដ្ឋ

បាតុកម្ម អាមេរិក ៦១០
ពលរដ្ឋ​ខ្មែរ​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​អគារ​សភា​តំណាងរាស្ត្រ​អាមេរិកាំង 
នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៣

តំណាង​រាស្ត្រ និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​ធ្វើ​សេចក្តី​ព្រាង​នូវ​សេចក្តី​សម្រេច​ចិត្ត​ពីរ​ផ្សេង​គ្នា ទាមទារ​ឲ្យ​ក្រសួង​ការ​បរទេស និង​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​សហរដ្ឋ​អាមេរិក ពិចារណា​កាត់​ជំនួយ​ដោយ​ផ្ទាល់​ទៅ​រដ្ឋាភិបាល​កម្ពុជា ប្រសិន​បើ​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​បាន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ពលរដ្ឋ​ពិត​ប្រាកដ។

លោក​តំណាង​រាស្ត្រ ស្ទីវ ឆាបុត្រ (Steve Chabot) ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ នេះ បាន​អះអាង​ថា លោក​នឹង​ជំរុញ​ឲ្យ​រដ្ឋការ លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដាក់​ការ​គាប​សង្កត់​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់ លោក តាំង សារ៉ាដា៖

No comments:

Post a Comment

yes